Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កិច្ចប្រជុំពិនិត្យសំណើរគម្រោង និងតារាងបូកសរុបសំណើរគម្រោងវិនិយោគ

  • បោះពុម្ព

ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៥ នៅសាលប្រជុំ សាលាខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំ ពិនិត្យសំណើរគម្រោង និងបូកសរុប សំណើរគម្រោងវិនិយោគ ក្រោមអធិបតីភាព លោក អេង ណារ៉េត ប្រធានមន្ទីរផែនការ ខេត្តត្បូងឃ្មុំ ព្រមទាំងមានការ អញ្ជើញចូលរួមពី លោក លោកស្រី ដែលជាថ្នាក់ដឹកនាំមន្ទីរ ជុំវិញខេត្ត និងមន្រ្តីដែលពាក់ព័ន្ធ ជាច្រើនរូបទៀត ។

លោក អេង ណារ៉េត ប្រធានមន្ទីរផែនការ ខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា ៖ កិច្ចប្រជុំដែលដំណើរការ នាពេលនះ មានគោលបំណងដើម្បី -ផ្ទៀងផ្ទាត់ កែសម្រួល និងបូកសរុបតារាង សំណើរគម្រោង វិនិយោគដែលបានរៀបចំដោយ មន្ទីរជំនាញ ទីចាត់ការ ផែនការវិនិយោគ អង្គការសង្គមស៊ីវិល និងក្រុងស្រុក -ផ្តល់ឳកាសដល់ អ្នកពាក់ព័ន្ធទាំងអស់ ពិនិត្យ ពិភាក្សា ផ្តល់មតិយោបល់ និងឯកភាព លើតារាងបូកសរុប សំណើគម្រោងវិនិយោគ -ពិនិត្យ និងពិភាក្សា ចាត់អទិភាព គម្រោង (ខ្ពស់ មធ្យម ទាប) ក្នុងតារាងបូកសរុប សំណើរគម្រោង ។

លោក បានបន្តទៀតថា៖ នៅក្នុងសំណើរគម្រោង វិនិយោគនេះ មានគម្រោងដែល ស្នើរសុំសរុបចំនួន ១៧៤គម្រោង ក្នុងនោះមានផ្នែក ធំៗចំនួន៤ ដែលគ្រប់មន្ទីរជុំវិញខេត្ត ចំនុះតាមផ្នែកនីមួយៗ គឺ ផ្នែកសេដ្ឋកិច្ចមាន ៧៣គម្រោង ផ្នែកសង្គមកិច្ចមាន ៥០គម្រោង ផ្នែកធានធានធម្មជាតិមាន ២៤គម្រោង និងផ្នែករដ្ឋបាលមាន ២៧គម្រោង ។ ក្រោយពីការពិនិត្យ ពិភាក្សា ផ្តល់មតិយោបល់ និងឯកភាពលើសំណើរគម្រោងរួចមក អង្គប្រជុំទាំងមូល បានសម្រេច ដកនូវគម្រោង ចំនូន៧ចេញ ដែលមិនសូវសំខាន់ និងមិនសូវចាំបាច់ ជាពិសេស ដែលត្រូវចំនាយថវិការ អស់ជាច្រើននោះ ពោលគឺ នៅសល់ត្រឹម ១៦៧គម្រោង ដែលត្រូវអនុម័ត ។

លោក អេង ណារ៉េត ក៍បានកោតសរសើរដល់ មន្ទីរដែលពាក់ព័ន្ធទាំងអស់ ដែលចូលរួមក្នុង អង្គប្រជុំនាពេលនេះ ព្រមទាំងផ្តាំផ្ញើរ ធ្វើយ៉ាងណា ខិតខំប្រឹងប្រែង យកចិត្តទុកដាក់ ក្នុងការអនុវត្តតួនាទី ភារកិច្ចឲ្យបានល្អប្រសើរ ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ ដើម្បីការអភិវឌ្ឍន៍ នៅតាមមន្ទីររបស់ខ្លួន ក៍ដូចជាខេត្តទាំងមូល ៕

ដោយ៖ វ៉ាន់ វីរៈ