Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ពិធីប្រកាសបិទផ្សាយទិន្នន័យជាសាធារណៈ នៃឯកសារ នៃការវិនិច្ឆ័យ ចំនួន ០២ភូមិ ស្ថិតនៅឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

  • បោះពុម្ព

ត្បូងឃ្មុំ៖ បញ្ហាទំនាស់ដីធ្លី ជាបញ្ហាដែលជាកង្វល់ របស់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរ មូលដ្ឋាន ត្រូវដោះស្រាយ ហើយដើម្បី ឲ្យផុតនូវតំណោះ ស្រាយបញ្ហានេះ រាជរដ្ឋាភិបាល បានរៀបចំ ក្រុមកាងារ សុរិយាដី ដើម្បីធ្វើការ វាស់វែងដីធ្លី ជូនប្រជាពលរដ្ឋ ជាសាធារណៈមាន លក្ខណៈជាប្រព័ន្ធ ។

នៅថ្ងៃទី០៧ ខែឧសភា  ឆ្នាំ២០១៥ នេះ នៅក្នុងបរិវេណ វត្តទួលខ្វាវ ស្ថិតនៅឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានប្រារព្ធ ពិធីប្រកាសបិទផ្សាយ ទិន្នន័យ ជាសាធារណៈ  នៃឯកសារ នៃការវិនិច្ឆ័យ ចំនួន ០២ភូមិ គឺទួលខ្ទុំលិច និងទួលខ្ទុំកើត ស្ថិតនៅឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម លី ឡេង អភិបាលរង នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ និងលោក ប៉ូច សុធារិទ្ធ អនុប្រធានមន្ទីរ រៀបចំដែនដី នគរូបនីកម្ម សំណង់ និងសុរិយោដីខេត្ត ដោយមានការអញ្ជើញ ចូលរួមពី អភិបាលស្រុក ប្រធានមន្ទីរ ស្ថាប័ន អង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋ ជាច្រើនរូបទៀត  ។

បន្ទាប់ពីលោក រៃ ថុង ប្រធានគ្រប់គ្រង ការងារតំបន់ វិនិច្ឆ័យ បានឡើងអាន របាយការណ៍រួចមក លោក ប៉ូច សុធារិទ្ធ បានគូសបញ្ជាក់ថា ៖ ក្រុមការងារបាន ចាប់ផ្ដើមអនុវត្ត ការងារចុះបញ្ជីដីធ្ លីដែលមានលក្ខណៈជាប្រព័ន្ធ នៅក្នុងស្រុកត្បូងឃ្មុំ នេះ ចាប់ពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៤ មក ហើយមកដល់ពេលនេះ ក្រុមការងារយើង បានសំរេចលទ្ធផល ដូចខាងក្រោម ៖ ទិន្នន័យដែលធ្វើការ ប្រមូលបាន មានចំនួន ១៣៥៥៩ ក្បាលដី ទិន្នន័យដែលបញ្ចូល ក្នុងកុំព្យូទ័រ បានចំនួន ១៣៥៥៩ ក្បាលដី ទិន្នន័យដែល គូរក្នុងកុំព្យូទ័រ  បានចំនួន ១២៣៩៥ ក្បាលដី ប្រកាសចែកប័ណ្ណ កម្មសិទ្ធ បានចំនួន ៥១៣២ក្បាលដី ។

លោក បន្តទៀតថា ៖ ក្រុមការងារ បានធ្វើការបិទប្រកាស ផ្សព្វផ្សាយ នូវទិន្នន័យជាសាធារណៈ ជូនដល់ប្រជាពលរដ្ឋ នៅក្នុងឃុំជីគរ ចំនួន ០២ភូមិទៀត ដែលមានក្បាលដី សរុបចំនួន ១៤៩១ ក្បាលដី គឺ ភូមិខ្ទុំកើត ឃុំជីគរ មានចំនួន ៦៨០ក្បាលដី ដោយក្នុងនោះ ទ្រព្យខាងប្ដី មានចំនួន ១៩ក្បាលដី ទ្រព្យខាងប្រពន្ធ មានចំនួន ១១៦ក្បាលដី ទ្រព្យលីវ មានចំនួន ៣១ក្បាលដី ទ្រព្យរួមប្ដីប្រពន្ធ មានចំនួន ៥០៧ក្បាលដី ទ្រព្យរដ្ឋមានចំនួន ០២ក្បាលដី និងក្បាលដីមិន បានមកផ្ដល់ ព័ត៌មាន ចំនួន ៥ ក្បាលដី  និងភូមិខ្ទុំលិច ឃុំជីគរ មានចំនួន ៨១១ ក្បាលដី ដោយក្នុងនោះ ទ្រព្យខាងប្ដី មានចំនួន ២៣ ក្បាលដី ទ្រព្យខាងប្រពន្ធ មានចំនួន ១៥៣ ក្បាលដី ទ្រព្យលីវ មានចំនួន ៣០ ក្បាលដី ទ្រព្យរួមប្ដីប្រពន្ធ មានចំនួន ៥៩៧ ក្បាលដី ទ្រព្យរដ្ឋ មានចំនួន ៧ ក្បាលដី និងក្បាលដី មិនបានមកផ្ដល់ ព័ត៌មាន ចំនួន ១ក្បាលដី ។

ឯកឧត្តម លី ឡេង អភិបាលរង នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ បានថ្លែងអំណរគុណដល់ ប្រជាពលរដ្ឋ ដែលជាម្ចាស់ ក្បាលដីទាំងអស់ ដែលបានចូលរួម សហការណ៍ ជាមួយមន្ត្រីជំនាញ សុរិយោដី ដើម្បីធ្វើការវាស់វែងឲ្យ មានលក្ខណៈងាយស្រួល និងឆាប់រហ័ស  ។ ម្យ៉ាងវិញទៀត ម្ចាស់ក្បាលដីទាំងអស់ នៅពេលចុះបញ្ជីរដីធ្លី បាននាំ ទាំងប្ដីប្រពន្ធ និងនាំយកមកជាមួយ នូវឯកសារ ផ្ទាល់ខ្លួនក្នុងនោះ រួមមាន អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត សំបុត្រ អពារហ៍ពិពារហ៍ និងសៀវភៅគ្រួសារ ធ្វើឲ្យមាន ភាពងាយស្រួល ដល់ក្រុមការងារ វាស់វែង និងរៀបចំ ប័ណ្ណកម្មសិទ្ធិ  ដើម្បីចែកជូនដល់ ប្រជាពលរដ្ឋ បានឆាប់រហ័ស ។ ទន្ទឹមនឹងនេះដែរ  ចំពោះអាណាព្យាបាល ឬឪពុកម្ដាយ ដែលមានបំណង ចែកដី ឲ្យកូនចៅ អាចរៀបចំ ធ្វើការបែងចែក នៅពេលនេះបាន ៕