Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឃាត់ខ្លួនជនសង្ស័យ៤នាក់ ករណីជួញដូរគ្រឿងញៀន បញ្ជូនទៅសាលាដំបូងខេត្ត

  • បោះពុម្ព

 កំពង់ចាម៖ កម្លាំងការិយាល័យ ប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំង អធិការនគរបាល ស្រុកស្ទឹងត្រង់ ចុះប្រតិបត្តិការបង្ក្រាបការ ជួញដូរគ្រឿងញៀន មួយករណី ក្នុងស្រុកស្ទឹងត្រង់ ក្នុងភារៈកិច្ចនេះដែរ កម្លាំងបានឃាត់ខ្លួនជនសង្ស័យ បានចំនួន៤នាក់ ម៉ូតូចំនួន៤គ្រឿង និង រឹបអូសថ្នាំញៀន បានមួយចំនួនផងដែរ ។

លោកវរៈសេនីយ៍ទោ សោម រស់ នាយការិយាល័យប្រឆាំងគ្រឿងញៀន បានបញ្ជាក់ឲ្យដឹងថា ក្រោយពីយើង ទទួលព័ត៌មានថា មានការជួញដូរគ្រឿងញៀនក្នុងស្រុក ស្ទឹងត្រង់ភ្លាម យើងបានរៀបចំ កម្លាំងទៅតាមនិតិវិធី នៅល្ងាច ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៥ នៅចំណុចក្នុង ភូមិភ្នំអំពិល ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម កម្លាំងយើងបានឃាត់ ខ្លួនជនសង្ស័យចំនួន ៤នាក់រួមមាន៖

១-ឈ្មោះ ស្រី ពុទ្ធា ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិបេង ឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

២-សា រី ហៅ រី ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិមាឃ៣ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំបង់ចាម ។

៣-អេង សុខរី ហៅ រី ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិស្ពង់សាខាចាស់ ឃុំអូរម្លូរ ស្រុកស្ទឹងត្រង់ ខេត្តកំបង់ចាម ។

និងជនសង្ស័យទី៤-ឈ្មោះ ម៉ាន់ ប៉ាស៊ី ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិមាឃ៣ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

លោកនាយការិយាល័យ បានបញ្ជាក់ឲ្យដឹងទៀតថា កម្លាំងបានរឹបអូស ថ្នាំញៀនចំនួន ៨កញ្ចប់ (ធំ៣កញ្ចប់ និងតូច៥កញ្ចប់) ម៉ូតូចំនួន៤គ្រឿង

ជញ្ជីងអេឡិចត្រូនិច ១គ្រឿង ដាវ៣ដើម ឧបករណ៍សេពនិងសម្ភារៈវេចខ្ចប់ គ្រឿងញៀនមួយ ចំនួនផងដែរ ។ ករណីនេះកម្លាំងជំនាញ កសាងសំណុំរឿង

បញ្ជូនទៅសាលា ដំបូងខេត្តកំពង់ចាម ចាត់ការទៅតាមច្បាប់ ៕