បណ្តាញសង្គម

វគ្គបណ្តុះបណ្តាលអំពីមគ្គុទេសក៏ណែនាំស្តីពីការផ្តល់ថ្នាំទម្លាក់ព្រូនដល់ក្រុមគោលដៅ ខេត្តត្បូងឃ្មុំ

 ត្បូងឃ្មុំ៖ មន្ត្រីចំនួន៧៦នាក់ មកពីមន្ទីរអប់រំខេត្ត មន្ទីរសុខាភិបាលខេត្ត ត្បូងឃ្មុំ បានទទួលចំណេះដឹង ស្តីពីការផ្តល់ថ្នាំ ទម្លាក់ព្រូនដល់ក្រុម គោលដៅ តាមរយៈសិក្ខា សាលាចំនួន២ ថ្ងៃនៅថ្ងៃទី១៩.២០ ខែឧសភាឆ្នាំ២០១៥ នៅសណ្ឋាគារភ្នំប្រុស ខេត្តកំពង់ចាម ធ្វើឡើងដោយ មជ្ឈមណ្ឌលជាតិប្រយុទ្ធ និងជម្ងឺគ្រុនចាញ់ FHI360 ។

វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្នុងគោល បំណងជួយការពារ សុខភាពដល់ប្រជាពលរដ្ឋ ឲ្យជៀសផុត ពីជម្ងឺព្រូន ពិសេសលើកុមារ ។ អ្នកស្រី មុត ស៊ីនួន អនុប្រធានមជ្ឈមណ្ឌល ជាតប្រយុទ្ធជម្ងឺ គ្រុនចាញ់បានមានប្រសាសន៍ថា ព្រូនជាជម្ងឺ ងាយឆ្លងបំផុត ទៅក្នុងខ្លួន យើងគ្រប់ៗគ្នា បើសិនការរស់នៅ កង្វះអនាម័យ ពិសេសលើកុមារតែម្តង ។ អ្នកស្រីឲ្យ ដឹងទៀតថា ឆ្លងតាមការ ស្រាវជ្រាវដំបូង ឃើញថាជម្ងឺដង្កូវព្រូន មានឥទ្ធិពលនៅក្នុងប្រទេសកម្ពុជា យើងហើយអ្នក កើតជម្ងឺនេះ ធ្វើឲ្យមាន អាការៈស្លេកស្លាំង អស់កម្លាំងល្ហិតល្ហៃ ដោយសារតែព្រូន វាបឺតយកសារធាតុ ចិញ្ចឹមខ្លួនយើង ។

ជម្ងឺនេះបើ កើតលើកុមារ អាចធ្វើឲ្យគាត់មាន ការខ្ជិលច្រអូស ក្នុងការសិក្សា ឬ អាចបោះបង់ការសិក្សា តែម្តងហេតុដូចនេះ ទើបមជ្ឈមណ្ឌល ជាតិប្រឆាំង ជម្ងឺគ្រុនចាញ់បាន ជំនួយពីអង្គការ FHI 360 ធ្វើការសហការជាមួយស្ថាប័នរដ្ឋ ជាច្រើនទៀត ដើម្បីរកវិធីផ្តល់ ថ្នាំទម្លាក់ព្រូន ជួយដល់ប្រជាពលរដ្ឋ តាមសហគមន៍ ផ្តល់តាមមណ្ឌលសុខភាព និងកុមារផ្តល់ ជូនតាមសាលារៀន ៕