បណ្តាញសង្គម

ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ អគារមណ្ឌលសុខភាពត្រពាំងព្រីង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៥ នៅមណ្ឌលសុខភាព ត្រពាំងព្រីង បានប្រារព្ធពិធី សម្ពោធដាក់ឲ្យប្រើប្រាស់ អគារមណ្ឌលសុខភាព ត្រពាំងព្រីង ដែលស្ថិតនៅក្នុង ភូមិត្រពាំងព្រីង ឃុំត្រពាំងថ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម ជូ យិនស៊ីម រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និង លោកស្រី Maj Leslie E Wolf តំណាងស្ថានទូត សហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា ព្រមទាំងមាន ការអញ្ជើញចូលរួមពី លោកជំទាវ អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត មន្ត្រីដែលពាក់ព័ន្ធ និងប្រជាពលរដ្ឋ ជាច្រើននាក់ទៀត ។