Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ខេត្តត្បូងឃ្មុំ ប្រារព្ធពិធីគោរពវិញ្ញាណក្ខ័ន្ធ ដល់ប្រជាជនកម្ពុជា ដែលបានបាត់បង់ជីវិត ក្នុងរបបប្រល័យពូជសាសន៍ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ

  • បោះពុម្ព

ត្បូងឃ្មុំ៖នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៥ នៅវត្តមង្គលនិវេសន្ត ( ហៅវត្តកណ្ដោលជ្រុំ ) បានប្រារព្ធពិធី គោរពវិញ្ញាណក្ខ័ន្ធ ដល់ប្រជាជនកម្ពុជា ដែលបានបាត់បង់ជីវិត ក្នុងរបបប្រល័យ ពូជសាសន៍ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ

ក្រោមអធិបីភាព ឯកឧត្ដម ឡាន់ ឆន ប្រធានក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ និងឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ ដោយមានការ អញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ ថ្នាក់ដឹកនាំមន្ត្រីរាជការ ព្រមទាំងព្រះសង្ឃ និងពុទ្ធបរិស័ទ យ៉ាងច្រើនកុះករ ។

ឯកឧត្តម លី ឡេង អភិបាលរងខេត្ត បានឡើងអានវិយោគថា បញ្ជាក់ថា ៖ ជាការពិតណាស់ ការរៀបចំ ពិធីគោរព ព្រះវិញ្ញាណក្ខ័ន្ធ ដើម្បីក្រើនរំលឹក ទៅដល់វិរៈជន និងប្រជាជនកម្ពុជា ដែលពាក់លីជីវិត ក្នុងភ្នួកភ្លើងសង្គ្រាម ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ថ្នាក់ដឹកនាំខេត្ត រួមជាមួយព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជារាស្រ្ត ក្នុងខេត្តត្បូងឃ្មុំទាំងមូល សូមគោរពសំដែងនូវការ ដឹងគុណយ៉ាងជ្រាលជ្រៅ រកអ្វីប្រៀបផ្ទឹមពុំបាន ចំពោះវីរៈជន ដែលបានពាក់លីជីវិត លះបង់កម្លាំងកាយ កម្លាំងចិត្ត យកអស់ទាំងប្រាជ្ញា ស្មារតីស្នេហាជាតិ បម្រើជាតិ និងប្រជាជន នៅទូទាំងប្រទេសផងដែរ ។

ដូច្នេះសូមបងប្អូន ជនរួមជាតិទាំងអស់ ពិសេសបងប្អូន ដែលបានអញ្ជើញ មកចូលរួមពិធី គោរពវិញ្ញាណក្ខ័ន្ធ ដល់ប្រជាជនកម្ពុជា ដែលបានបាត់បង់ជីវិត ក្នុងរបបប្រល័យពូជសាសន៍ 3ឆ្នាំ 8ខែ 20ថ្ងៃ នៅពេលនេះ សូមមេត្តាលើកដៃ ប្រណម្យសំពះបួងសួង ទាំងអស់គ្នា បន់ស្រន់សូមឲ្យវិញ្ញាណខ័ន្ធ របស់វីរៈជន និង ប្រជាជនកម្ពុជា ដែលបានបាត់បង់ ជីវិតទាំងអស់ បានយោនយោគកំណើត និងសោយសុខក្នុង ដ្ឋានព្រះបរមសុខ និងសូមឲ្យវិញ្ញាណក្ខ័ន្ធដល់ប្រជាជនកម្ពុជា ដែលបានបាត់បង់ជីវិត ក្នុងរបបប្រល័យពូជសាសន៍ សូមតាមជួយបីបាច់ថែរក្សាការពារប្រជារាស្ត្រ និងមាតុភូមិកម្ពុជា ឲ្យជួបប្រទះតែសេចក្ដីសុខសន្តិភាព សេចក្ដីចំរើន និងថ្កុំថ្កើនរុងរឿង យូរអង្វែង តរៀងទៅ ។

ពិធីដ៏ឱឡារិកនេះ ក៏បាននិមន្ត ព្រះសង្ឃ បានចំរើនព្រះបរិទ្ធ បង្សុកូល និងរាប់បាត្រ ទៅតាមគន្លងប្រពៃណី ព្រះពុទ្ធសាសនា ដើម្បីឧទ្ទិសកុសល ចំពោះវិញ្ញាណខ័ន្ធដែលបានបាត់បង់ជីវិត ក្នុងរបបប្រល័យពូជសាសន៍ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ផងដែរ ៕ sovy