Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុមអាជីវករផ្សារផ្នល់ទទឹង លក់ដូរលើចំណីថ្នល់ដដែល

  • បោះពុម្ព

 ត្បូងឃ្មុំ៖ អាជ្ញាធរស្រុកត្បូងឃ្មុំ អះអាងថា កម្លាំងបានចុះរៀបចំ សណ្តាប់ធ្នាប់ និងធ្វើការផ្សព្វផ្សាយ ធ្វើកិច្ចសន្យា ជាមួយបងប្អូន អាជីវករទាំងនោះ ជាច្រើនដង រួចមកហើយ តែពួកគាត់នៅតែ នាំគ្នាលក់បំពាន លើដីចំណីថ្នល់ដដែល ហើយស្រុកគ្រោង ចាត់វិធានការ ក្តៅជាងមុន ដើម្បីរៀបចំណុច ផ្សារភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ឲ្យមានសណ្តាប់ ឡើងវិញ ។

ប្រជាពលរដ្ឋ ធ្វើដំណើរកាត់តាម ផ្សារនេះម្តង តែងតែមានការ ព្រួយបារម្ភពីបញ្ហា សន្តិសុខចរាចរ ព្រោះនៅចំណុច ផ្សារនេះ ក្រុមអាជីវករ នាំគ្នាលក់ ទាំងយប់ទាំងថ្ងៃ លើដីចំណីថ្នល់ យ៉ាងអាណាធិបតេយ្យ ថែមទាំងមានរថយន្តឈ្នួល ឈប់ចតយ៉ាងកកកុញ ទៀតផង យូរៗគេឃើញមាន ខាងសមត្ថកិច្ច ចុះរៀបចំម្តងៗ រួចរញេរញៃវិញ ដដែល ។ ប្រជាពលរដ្ឋ សំណូមពរសូមឲ្យ អាជ្ញាធរអនុវត្តន៍ ទៅតាមច្បាប់ ។

កុំចេះតែជឿហេតុផល បើលក់ចូលទៅក្នុង លក់មិនដាច់ ចុះបើគ្រោះថ្នាក់ ចរាចរជាយថាហេតុ កើតឡើង តើនរណាជាអ្នក ទទួលខុសត្រូវ ? ។ លោក ឡាច វេង មេឃុំជប់ បានបញ្ជាក់ថា យើងមានវិធានការ រៀបចំសណ្តាប់ធ្នាប់ ដោយឲ្យកម្លាំង ប៉ូលីសប៉ុស្តិ៍រដ្ឋបាល សហការជាមួយ កម្លាំងអធិការដ្ឋាន នគរបាលស្រុកដែរ តែវាដូចវែកចកអីចឹង ពេលសមត្ថកិច្ចយើង យកចិត្តទុកដាក់ ពួកគាត់ចូលទៅក្នុងទៅ បាន៥ទៅ៦ថ្ងៃ ពួកគាត់នាំគ្នាចេញមកវិញ ។

ហើយគោលការណ៍ របស់លោកអភិបាលស្រុក លោកចាប់អារម្ភបញ្ហានឹង យើងធ្វើការផ្សព្វផ្សាយ ទៅចៀសវាងកុំឲ្យ ស្ទះចរាចរ កន្លងទៅយើងធ្វើ ច្រើនរូបភាព មានកិច្ចសន្យា បើយើងចាប់យក ទំនិញវាមិនល្អមើលទេ ពិបាកដែរ ប្រជាពលរដ្ឋ យើងឥលូវ ឃើញមួយចេញ គឺចេញទាំងអស់ ។

យើងមានវិធានការណ៍ ផ្សព្វផ្សាយច្រើនសារ រហូតដល់ដាក់កម្លាំង ដើម្បីកំណត់កន្លែង ឲ្យគាត់លក់ ឲ្យចូលក្នុងស្មើនឹងលូ ។ ឃុំបានរាយការណ៍ ទៅឲ្យស្រុក មានវិធានការហើយ ព្រោះចំណុចនេះ វាជាទីប្រជុំជនស្រុក ហើយស្រុកក៏ចាប់អារម្ភដែរ បញ្ហានេះ ។  លោក កេង ប៊ុនណា អភិបាលស្រុកត្បូងឃ្មុំ បានបញ្ជាក់ដែរថា កន្លងទៅយើង ធ្វើសេចក្តីណែនាំ  ២ទៅ៣ ដងហើយ ដោយឲ្យកម្លាំងប៉ូលីស ចុះរៀបចំ ប៉ុន្តែឲ្យតែភ្លេចខ្លួន  ពួកគាត់លក់ រុលមកទៀតហើយ លក់លើចំណីថ្នល់ វាកើតគ្រោះថ្នាក់ ចរាចរជាយថាហេតុ វាយ៉ាងម៉េចទៅវិញ អាចស្រុកមា នវិធានការក្តៅ ទើបរៀបចំ កន្លែងនេះបាន ៕