Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រជាកសិករ ឃុំមង់រៀវ សាបព្រួសស្រូវបាន៩០ភាគរយហើយ នៅដើមឆ្នាំនេះប្រជាកសិករ ឃុំមង់រៀវ សាបព្រួសស្រូវបាន៩០ភាគរយហើយ នៅដើមឆ្នាំនេះ

  • បោះពុម្ព

 ត្បូងឃ្មុំ ៖ ស្រូវ៣ប្រភេទ ដែលបងប្អូន ប្រជាកសិករ ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ បានជ្រើសរើស ដាំលើផ្ទៃដីស្រែជាង ១៤០០ហិចតា

សម្រាប់ដើម រដូវវស្សាឆ្នាំ ២០១៥នេះ បងប្អូនយើងសំរុក សាបព្រួស បានចំនួន ៩០ភាគរយហើយ ។

លោក គុយ សេង មេឃុំមង់រៀវ បានបញ្ជាក់ឲ្យដឹងថា ឃុំមង់រៀវរបស់ យើងមានចំនួន ១១ភូមិ មានផ្ទៃដីសម្រាប់ ដាំដំណាំស្រូវ ចំនួនជាង ១៤០០ហិចតា ។

នៅដើមឆ្នាំ ២០១៥នេះ ជាលទ្ធផលឃើញថា ប្រជាពលរដ្ឋ ពួកគាត់មានភាព មមាញឹក ក្នុងការសាបព្រួសស្រូវ បានចំនួន ៩០ភាគរយហើយ ក្នុងនោះដែរបងប្អូន ប្រជាពលរដ្ឋ បានដាំស្រូវ ចំនួន ៣ប្រភេទ គឺស្រូវបង្កើនរដូវ មានរយៈពេល៣ខែ គិតចាប់ពីថ្ងៃសាប រហូតដល់ថ្ងៃច្រូត លើផ្ទៃដីជាង ៨០០ហិចតា ក្រៅពីនោះ កសិករ របស់យើងដាំស្រូវ កណ្តាល និងស្រូវធ្ងន់ មានរយៈពេលពី ៥ទៅ ៦ខែ ទើបប្រមូលផល ។

ទិន្នផលឆ្នាំ កន្លងទៅឃើញថា ចាប់ពី៤តោន ទៅ៤,៥តោន ក្នុង១ហិចតា ទាំងស្រូវបង្កើនរដូវ ស្រូវកណ្តាល និងស្រូវធ្ងន់ ឲ្យផលដូចគ្នា ។ លោកមេឃុំ បានបញ្ចាក់ទៀតថា បើប្រៀបធៀបឆ្នាំនេះ ទៅនិងឆ្នាំទៅឃើញថា ឆ្នាំនេះប្រជាកសិករ សាបព្រួសបានល្អ ជាងឆ្នាំទៅ ដោយសារ អាកាសធាតុ អំណោយផល មានភ្លៀងធ្លាក់ ល្អជាងឆ្នាំទៅ ៕

v