Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ខេត្តត្បូងឃ្មុំ ប្រារព្ធទិវាកុមារអន្តរជាតិលើកទី៦៦ និងទិវាពិភពលោកប្រឆាំង ពលកម្មកុមារលើកទី១៤ ក្រោមប្រធានបទ”លើកកម្ពស់អាហារូបត្ថម្ភ កិច្ចការពារកុមារ ពីអំពើហឹង្សា និងពលកម្មកុមារ ប្រកបដោយគុណភាព ដើម្បីអភិវឌ្ឍកុមារ”

  • បោះពុម្ព

ត្បូងឃ្មុំ ៖  ក្រោមការឧបត្ថម្ភ គាំទ្រពីអង្គការជាដៃគូរ និងកិច្ចសហការ ជាមួយមន្ទីរអប់រំយុវជន និងកីឡា ខេត្តត្បូងឃ្មុំ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៥ នៅបរិវេណ វិទ្យាល័យ ហ៊ុន សែន ពញាក្រែក

មានរៀបចំ ទិវាកុមារអន្តរជាតិ លើកទី៦៦ និងទិវាពិភព លោកប្រឆាំងពលកម្មកុមារ លើកទី១៤ ក្រោមប្រធានបទ ” លើកកម្ពស់ អាហារូបត្ថម្ភ កិច្ចការពារកុមារ ពីអំពើហឹង្សា និងពលកម្មកុមារ ប្រកបដោយ គុណភាពដើម្បីអភិវឌ្ឍកុមារ ” ក្រោមអធិបតីភាព ឯកឧត្តម លី ឡេង អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពងខ្ពស់ ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល ខេត្តត្បូងឃ្មុំ ដោយមានការ អញ្ចើញចូលរួមពី ថ្នាក់ដឹកនាំមន្ទីរ អប់រំខេត្ត តំណាងអង្គការក្នុង និងក្រៅ រដ្ឋាភិបាល ថ្នាក់ដឹកនាំមន្ទីរ អង្គភាព មន្ត្រីរាជការ ជុំវិញខេត្ត ក្រុមសហភាព សហព័ន្ធយុវជនកម្ពុជា ក្រុមយុវជន កាកក្រហមកម្ពុជា ក្រុមយុវជន កាយរិទ្ធជាតិកម្ពុជា មាតាបិតាសិស្ស ព្រមទាំង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងកុមាកំពា្រ យ៉ាងច្រើនកុះករ ។

លោក អ៊ិន ពៅសម្បត្តិ ប្រធានមន្ទីរ អប់រំយុវជន និងកីឡា ខេត្តត្បូងឃ្មុំ បានអានជីវ ប្រវត្តិកុមារ អន្តរជាតិ ១មិថុនា និងរបាយការណ៍ សកម្មភាព វិស័យអប់រំយុវជន និងកីឡា ខេត្តត្បូងឃ្មុំ ក្នុងនោះ ទិវាកុមារអន្តរជាតិ ១មិថុនា ជាព្រឹត្តិការណ៍ នៅឆ្នាំ១៩៤២ ក្នុងសោកនាដ្ឋកម្ម ដែលបានសាប ព្រោះដោយពួក ហ្វាស៊ីសហ៊ីត្លែរ នាថ្ងៃទី១០ ខែមិថុនា ប្រជាជននៅភូមិ លីឌីស៊ែរ ចំនួន ១៩២នាក់ ត្រូវបានគេសម្លាប់ នៅក្នុងសួនកសិដ្ឋាន អ៊ូរ៉ាក់ កុមារចំនួន ១០០នាក់ ក៏ត្រូវបានគេសម្លាប់ ម្ដាយរបស់ប្អូនៗ ដែលនៅសេសសល់ ត្រូវគេបញ្ជូនទៅជំរុំ ប្រមូលផ្ដុំភូមិដ្ឋាន ត្រូវគេឆក់ប្លន់ និងដុតបំផ្លាញ ។

លោក អ៊ិន ពៅសម្បត្តិ ក៏បានបញ្ចាក់ដែរថា នៅទូទាំងខេត្តត្បូងឃ្មុំ មានមត្តេយ្យសិក្សា ១៥៩កន្លែង ក្នុងនោះមត្តេយ្យ សិក្សាដាច់ដោយឡែក ០៤កន្លែង មាន ២២៧ថ្នាក់ គ្រូមាន ៧១នាក់ ស្រី ៦៧នាក់ សិស្សមាន ៨,៣០៨នាក់ ស្រី ៤,២០៣នាក់ បឋមសិក្សាមាន ៣៩៦កន្លែង ចែកចេញជា ៥៣កម្រង ថ្នាក់រៀនមាន៣,១៤៧ថ្នាក់ បុគ្គលិកមាន ២,៦៣៣នាក់ ស្រី ១,៣០៣នាក់ សិស្សមាន ១១៩,៧៧១នាក់ ស្រី ៥៨,២០២នាក់ ក្នុងនោះការប្រមូល កុមារចូលរៀនថ្មីបាន ៩៦.៣០% មធ្យមសិក្សា វិទ្យាល័យមានចំនួន ២៣កន្លែង ថ្នាក់រៀនមាន ៤៨២ថ្នាក់ គ្រូមាន ៩៥៥នាក់ ស្រី ៣៣០នាក់ សិស្សមាន ២១,៩៣៥នាក់ ស្រី ១១,១១៣នាក់ មានអនុវិទ្យាល័យ មានចំនួន ៥៣កន្លែង ថ្នាក់រៀនមាន ២៥៨ថ្នាក់ គ្រូមាន ៤៤៣នាក់ ស្រី ១៦១នាក់ សិស្សមាន ១២,៦០៤នាក់ ស្រី ៦,៦៤៦នាក់ ។

ឯកឧត្តម លី ឡេង អភិបាលរងខេត្ត បានថ្លែងនូវការកោត សសើរ ចំពោះមន្ទីរអប់រំខេត្ត លោកគ្រ អ្នកគ្រូ និងអង្គការក្នុង និងក្រៅរដ្ឋាភិបាល ព្រមទាំង សិស្សានុសិស្សទាំងអស់ ដែលបានចូលរួម ក្នុងពិធីជា ប្រវត្តិសាស្ត្រនេះ ។ ឯកឧត្តម លី ឡេង មានប្រសាសន៍ដែរថា ជារៀងរាល់ឆ្នាំ ព្រះរាជាណាកច្រកម្ពុជា និយាយរួម និងនិយាយ ដោយឡែក នៅខេត្តត្បូងឃ្មុំ តែងប្រារព្ធ ទិវាកុមារអន្តរជាតិ ១មិថុនា និងទិវាពិភពលោក ប្រឆាំងពលកម្មកុមារ ដើម្បីលើកកម្ពស់ ដល់ការអនុវត្ត សិទ្ធិជាមូលដ្ឋាន របស់កុមារ ស្របតាមកម្មវិធី នយោបាយ របស់រាជរដ្ឋាភិបាល និងអនុសញ្ញាលេខ ១៨២ អង្គការសហប្រជាជាតិ ស្ដីពីការហាមប្រាម និងសកម្មភាពបន្ទាប់ សម្រាប់ការលុបបំបាត់ ទម្រងធ្ងនធ្ងរបំផុត នៃពលកម្មកុមារ និងបទដ្ឋានជាតិ និងអន្តរជាតិ ស្ដីពីសិទ្ធិកុមារ ផ្សេងៗទៀត ។

ពីព្រោះថា កុមារគឺជាអ្នកបន្តវេន ប្រទេសជាតិ ដូចពាក្យ ស្លាកពោលថា( កុមារ គឺជាទំពាំងស្នងឬស្សី )ដូច្នេះ ចាំបាច់ ត្រូវយកចិត្តទុកដាក់ ថែទាំ គាំទ្រពីក្រុមគ្រួសារ សហគមន៍ និងសង្គមជាតិ ។

ឯកឧត្តម លី ឡេង បានផ្ដាំផ្ញើ ចំពោះក្មួយៗយុវជន និងកុមារ ត្រូវពង្រឹងស្មារតី ឆន្ទៈ ខិតខំរៀនសូត្រ ក្រេបយកចំណេះដឹង ហាត់ពត់លត់ដំ ខ្លួនទៅតាមតួនាទី និងភារកិច្ចរបស់ខ្លួន រួមចំណែក ក្នុងការអភិវឌ្ឍន៍ សង្គមជាតិ ឲ្យរីកចំរើន គប្បីត្រង់ត្រាប់ ស្ដាប់ដំបូន្មាន ឪពុកម្ដាយ ធ្វើជាគំរូល្អ និងមានសីលធម៌រស់ នៅល្អ ។

ចំពោះសាលារៀន ត្រូវយកចិត្តទុកដាក់ ក្នុងការអប់រំកុមារ និងយុវជន ដោយមិនប្រើ ទណ្ឌកម្ម ព្រោះសាលារៀន គឺជាកន្លែងផ្ដល់នូវ ចំណេះដឹង ជំនាញ សីលធម៌ និងការសិក្សាដោយគ្មាន ការភ័យខ្លាច ត្រូវធ្វើជាគំរូ ល្អតាមខ្លឹមសារ ប្រឡងប្រណាំង របស់ក្រុមប្រឹក្សាកុមារ និងយុវជន នៅតាមសាលា នីមួយៗគឺ ៖ កូនល្អ សិស្សល្អ និងមិត្តល្អ ។

ដោយឡែក ចំពោះសង្គម កុមារ និងយុវជន ត្រូវជួយថែក្សាទ្រព្យ សម្បត្តិសាធារណៈ  គោរពច្បាប់រដ្ឋ ថែរក្សាប្រពៃណី ទំនៀមទំលាប់ និងវប្បធម៌ បរិស្ថាន ពិសេស ធ្វើខ្លួនក្លាយជា សិស្សល្អ មិត្តល្អ និង ពលរដ្ឋល្អ ។

បន្ទាប់ពីតំណាង សិស្សានុសិស្ស បានឡើង ចាប់អារម្មណ៍ និងការប្ដេជ្ញាចិត្ត និងលេងល្បែង កំសាន្ត ឆ្លើយសំណួរ ដើម្បីយក វត្ថុអនុស្សាវរីយ៍ រួចមក ឯកឧត្តម គណៈអធិបតី ក៏បានប្រគល់ នូវវត្ថុអនុស្សាវរីយ៍ ដល់សិស្សានុសិស្ស យុវជនកាកក្របាទ ក្រហមកម្ពុជា យុវជនកាយរិទ្ធ ជាតិកម្ពុជា ដែលបានអញ្ចើញ មកពីសាលានានា ផងដែរ ៕ sovy