បណ្តាញសង្គម

លោកជំទាវ ម៉ែន សំអន ប្រកាសទទួលស្គាល់គណៈកម្មការសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្នុងខេត្តត្បូងឃ្មុំ

 ត្បូងឃ្មុំ ៖  នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៥ នៅសាលា ខេត្តត្បូងឃ្មុំ បានប្រារព្ធ ពិធីប្រកាស ទទួលស្គាល់គណៈ កម្មការសមាគមនារី កម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តត្បូងឃ្មុំ

ក្រោមអធិបតីភាព លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ទំនាក់ទំនង រដ្ឋសភា -ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធាន គណៈកម្មាធិការ សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងដោយមាន ការអញ្ជើញ ចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គលេខាធិការ អគ្គលេខាធិការរង ឯកឧត្តម លោកជំទាវ សមាជិកក្រុម ប្រឹក្សាខេត្ត ឯកឧត្តម អភិបាលខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត អភិបាលក្រុង ស្រុក ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជំវិញខេត្ត និងមន្ត្រីរាជការ ជាច្រើនរូបទៀត ។

លោកជំទាវ ឡេង សុខា អភិបាលរងខេត្ត បានឡើងអាន របាយការណ៍ ស្វាគមន៍បញ្ជាក់ថា ៖ គណៈកម្មការសាខា សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តត្បូងឃ្មុំ និងត្រូវបានប្រកាស ទទួលស្គាល់ជា ផ្លូវការនាពេលនេះ ប៉ុន្តែសកម្មភាព ការងាររបស់បណ្ដាញ សមាគមនារី នៅតាមបណ្ដាស្រុក ក្រុង ឃុំ សង្កាត់ ដែលមានស្រាប់ បានចូលរួម យ៉ាងសកម្ម ពង្រីកកម្លាំង របស់សមាគម និងចូលរួមក្នុងការ អនុវត្តកម្មវិធី គោលនយោបាយ យុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល កម្ពុជាផងដែរ ។

លោកជំទាវ ម៉ែន សំអន បានមានប្រសាសន៍ថា ៖ សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ជាអង្គការមហាជន មួយដែលបានបង្កើត ឡើងតាំងពី ថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ដែលនាពេលនោះ សមាគមមានឈ្មោះ ថាសមាគមនារី សង្គ្រោះជាតិ កម្ពុជា ហើយបានប្ដូរឈ្មោះ ជាបន្តបន្ទាប់ដើម្បី ឲ្យសមស្របតាម ការវិវត្តន៍របស់ ប្រទេសជាតិ ហើយចុងក្រោយ នៅឆ្នាំ១៩៩៩ បានប្ដូរឈ្មោះ មកជាសមាគមនារី កម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ រហូតមកដល់ សព្វថ្ងៃនេះ ។

លោកជំទាវ បានបញ្ជាក់ថា៖ សមាគមមាន រចនាសម្ព័ន្ធចាប់ពី ថ្នាក់កណ្ដាល់ ថ្នាក់ខេត្ត ថ្នាក់ស្រុក ថ្នាក់ក្រុង ថ្នាក់ឃុំ រហូតដល់ថ្នាក់ភូមិ ហើយបាន ប្រមែប្រមូល នូវកំលាំងយ៉ាងច្រើន ក្នុងការរួមចំណែក កែប្រែមុខមាត់ថ្មី របស់នារី តាមរយៈ ការធ្វើឱ្យនារី យល់ដឹងអំពីសិទ្ធិ និងតួនាទីរបស់ ខ្លួននៅក្នុងសង្គម ដើម្បីឈានបណ្ដើរៗ និងលុបបំបាត់ នូវទស្សនៈមើលងាយ ខ្វះជំនឿទុកចិត្ត លើខ្លួនស្ត្រី ដូចគ្នាហើយបង្កើត សមត្ថភាព និងយកអស់លទ្ធភាព ចូលរួមចំណែក លើគ្របកាងារក្នុងសង្គម ។

ម្យ៉ាងវិញទៀត តាំងពីបង្កើត មកដល់បច្ចុប្បន្ន សមាគម មានតួនាទី រួមចំណែកបំផុស ចលនានារីឲ្យ ទៅជាកំលាំងចលករ ដល់សំខាន់ និងមិនអាចខ្វះ បានក្នុងការរួមចំណែក ជម្រុញប្រទេសកម្ពុជា ឆ្ពោះទៅរកការអភិវឌ្ឍន៍ សេដ្ឋកិច្ច និងសង្គម ប្រកបដោយ និរន្តភាព ស្រមតាមគោល នយោបាយ របស់រាជរដ្ឋាភិបាល កម្ពុជា ដែលបានទទួលស្គាល់ និងចាប់ទុកថា ” ស្ត្រីគឺជាឆ្អឹងខ្នង នៃកាអភិវឌ្ឍន៍ សេដ្ឋកិច្ច និងសង្គម ” និងជាធនធាន ដ៏សំខាន់ មិនអាចខ្វះបាន ក្នុងការអភិវឌ្ឍ ប្រទេសជាតិ ។

លោកជំទាវ ម៉ែន សំអន បានកោតសសើរ ចំពោះថ្នាកដឹកនាំ និងមន្ត្រីរាជការ នៅក្នុងខេត្តត្បូងឃ្មុំ គ្រប់លំដាប់ថ្នាក់ ទាំងអស់ដែល បានយកចិត្តទុកដាក់ និងផ្ដល់លទ្ធភាព ដល់បងប្អូននារី យើងបានចូលរួម ក្នុងកិច្ចអភិវឌ្ឍន៍ តាមតួរនាទី ភារកិច្ច និងជំនាញ របស់ខ្លួនដែល បានកំណត់ក្នុងបេសកម្ម និងយុទ្ធសាស្ត្រ ចតុកោណតំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល និងកោតសសើរ ចំពោះស្មារតី សាមគ្គីភាព ឯកភាព ផ្ទៃក្នុង ក្នុងការប្រមូលផ្ដុំ ដឹកនាំការងារ របស់ខេត្តត្បូងឃ្មុំ ទទួលបាន ជោគជ័យ និងបានសហការ ដើម្បីបង្កើត សមាគមនារី ក្នុងខេត្តត្បូងឃ្មុំ និងបានចូលរួម យ៉ាងសកម្មក្នុង ការគាំទ្ររាល់ សកម្មភាព របស់នារីខេត្ត ក៏ដូចជាសកម្មភាព មនុស្សធម៌ជាច្រើន រួមចំណែកកសាង ប្រទេសជាតិ ឲ្យសម្បុររុងរឿង ។

ចប់ប្រសាសន៍ សំណេះសំណាល លោកជំទាវ ម៉ែន សំអន ក៏បានប្រគល់ សេចក្ដីសម្រេច និងប្រគល់ត្រា ជូនលោកជំទាវ ឡេង សុខា អភិបាលរង នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្ម ការសាខា សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្នុងខេត្តត្បូងឃ្មុំ ផងដែរ ៕ sovy