បណ្តាញសង្គម

ស្នងការខេត្តត្បូងឃ្មុំ បំពាក់ឋានន្តរសក្តិដល់មន្ត្រីចំនួន៣៣៨នាក់

ត្បូងឃ្មុំ៖ លោក ម៉ៅ ពៅ ស្នងការខេត្តត្បូងឃ្មុំ ជំរុញឲ្យមន្ត្រីក្រោមឱវាត និងមន្ត្រីដែលទើបបំពាក់ឋានន្តរសក្តិថ្មី នៅរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៥នេះ ឲ្យយកចិត្តទុកដាក់ ខិតខំប្រឹងប្រែង បំពេញភារកិច្ច រក្សាការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ជូនប្រជាពលរដ្ឋ បំរើផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋឲ្យបានល្អ ។

ពិសេសទៀតមន្ត្រី ណាបង្រ្កាបតាម ដីការបាន១ករណី លោកជូនរង្វាន់ ចំនួន២០ម៉ឺនរៀលផងដែរ ។ មន្ត្រីដែលទើប បានទទួលឋានន្តរសក្តិថ្មី បានឡើងប្តេជ្ញាចិត្តថា ស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ គោរពនិង ប្រតិបត្តិឲ្យបានល្អ តាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា នូវកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល ស្មោះត្រង់ចំពោះអង្គភាព ថ្នាក់ដឹកនាំ និងគោរពឲ្យបានល្អ រាល់បទបញ្ជាផ្សេងៗ បំពេញកាតព្វកិច្ច ជានាយនគរបាល ឲ្យបានល្អ រឹតចំណងសាមគ្គីភាព ផ្ទៃក្នុងឲ្យបានល្អប្រសើរ អនុវត្តគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព ទាំងប្រាំបួន ចំណុចឲ្យបានល្អ ។

លោក ឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ស្នងការខេត្តបាន មានប្រសាសន៍ថា ថ្ងៃនេះជាថ្ងៃខួបមួយឆ្នាំ នៃការបង្កើតរដ្ឋបាលខេត្តត្បូងឃ្មុំ ហើយក៏ជាថ្ងៃនក្ខត្តឬក ដ៏ល្អផូរផង់ ដល់មន្ត្រីដែល ទើបទទួលបានបំពាក់ នូវឋានន្តរសក្តិនាពេលនេះដែរ ។ ហើយលោក ក៏បានអំពាវនាវដល់ មន្ត្រីក្រោមឱវាទ ទាំងអស់ឲ្យខិតខំ បំពេញភារកិច្ចឲ្យបានល្អ ការបង្ក្រាបតាមដីការ បានមួយករណី លោកផ្តល់រង្វាន់ លើកទឹកចិត្ត នូវទឹកប្រាក់ចំនួន២០ម៉ឺនរៀលផងដែរ ៕