Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឯកឧត្តម វង សូត ចូលរួមក្នុងពីធីចែកកង់ចំនួន៤០០គ្រឿង ដែលជាអំណោយរបស់អង្គការកុកិសៃ KJO ប្រទេសជប៉ុន ចែកជូនដល់សិស្សានុសិស្សក្រីក្រ មកពី១៦សាលា នៅក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

  • បោះពុម្ព

 ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី ០២ ខែមិថុនា ឆ្នាំ២០១៥ នៅសាលាស្រុកត្បូងឃ្មុំ បានរៀបចំពីធី ចែកកង់ដែល ជាអំណោយ របស់អង្គការ កុកិសៃ KJO ប្រទេសជប៉ុន ចែកជូនដល់ សិស្សានុសិស្សក្រីក្រ នៅក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

ក្រោមអធិបតីភាព ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោក ម៉ាសាហ៊ីរ៉ូ សាណុ ប្រធានអង្គការ កុកិសៃ KJO ជប៉ុន ដោយមានការ អញ្ចើញចូលរួមពី ឯកឧត្តម រដ្ឋលេខាធិការ អគ្គនាយក ឯកឧត្តម អភិបាលរងខេត្ត ឯកឧត្តម សមាជិក ក្រុមប្រឹក្សាខេត្ត លោក លោកស្រី ក្រុមប្រឹក្សាឃុំត្បូងឃ្មុំ មេឃុំ លោកគ្រូ អ្នកគ្រូ សមាជិក សមាជិការ អង្គការ មាតាបិតាសិស្ស សិស្សានុសិស្សក្រីក្រ យ៉ាងច្រើនកុះករ ។

លោក កេង ប៊ុនណា អភិបាលស្រុកត្បូងឃ្មុំ ឡើងអានរបាយការណ៍ បញ្ជាក់ថា ៖ ស្រុកត្បូងឃ្មុំ ជាស្រុកមួយក្នុង ចំណោមក្រុង ស្រុកទាំង៧ របស់ខេត្តត្បូងឃ្មុំ ដែលមានទីតាំង ស្ថិតនៅត្រើយ ខាងកើត ទន្លេមេគង្គ មានព្រំប្រទល់ខាងជើងជាប់ ស្រុកក្រូចឆ្មារ និងស្រុកតំបែរ ខាងកើតជាប ស្រុកពញាក្រែក ខាងត្បូងជាប់ ស្រុកអូរាំងឪ និងខាងលិចជាប់ ខេត្តកំពង់ចាម ។ មានឃុំចំនួន ១៤ឃុំ និង២០៨ភូមិ គ្រូសារចំនួន ៤៥.៣០៩គ្រួសារ ប្រជាជនសរុបចំនួន  ១៩៧.៣៣៩ នាក់ ស្រី ១០១.៧១២ នាក់ អាយុ ១៨ឆ្នាំ ឡើងចំនួន  ១២៣.៥៥៦នាក់ ។

លោក កេង ប៊ុនណា បន្តទៀតថា ៖ បច្ចុប្បន្នស្រុកត្បូងឃ្មុំ មានសាលារៀនចំនួន ៩៨កន្លែង មានអាគារសិក្សាចំនួន ២៤៤ខ្នង និងបន្ទប់រៀនចំនួន ១.០៤០បន្ទប់ ក្នុងនោះវិទ្យាល័យ ០៥កន្លែង មាន ៣០អាគារ ស្មើ ១៥៧បន្ទប់ អនុវិទ្យាល័យ ១១កន្លែង ចំនួន ២១អាគារ ស្មើ ៩៥បន្ទប់ សាលាបឋមសិក្សា ចំនួន ៨០កន្លែង មាន ១៩១អាគារ ស្មើ៧៨០បន្ទប់ និងមត្តេយ្យសិក្សា ០២កន្លែង មាន ០២អាគារ ស្មើ ០៨បន្ទប់ មានគ្រូបង្រៀនគ្រប់ កម្រិតសិក្សាចំនួន ៩៧២នាក់ ស្រី៥០១នាក់ សិស្សានុសិស្ស គ្រប់កម្រិតចំនួន ៣៤.៨៨៦នាក់ ស្រីចំនួន ១៣.០៣០នាក់ ។

ហើយពេលនេះ សិស្សទីទ័លក្រចំនួន  ៤០០នាក់ បានមកទទួលកង់ដែល អំណោយមនុស្ស ធម៌ដ៏ថ្លៃថ្លា របស់អង្គការ កុកិសៃ KJO ជប៉ុន តាមរយៈឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាពេលនេះផងដែរ ។

បន្ទាប់ពី លោកស្រី កិម គឹមឡាង អគ្គនាយិការ អង្គការកុមារ អាស៊ីអាស្ដេកា ប្រចាំកម្ពុជា បានឡើងមានចំណាប់ អារម្មណ៍រួចមក ឯកឧត្តម វង សូត បានថ្លែងនូវ ការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្តម លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ និងមន្ត្រី របស់ក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អង្គការកុមារ អាស៊ីអាស្តេការ អាជ្ញាធរដែនដី ស្រុកត្បូងឃ្មុំ និងក្រុមប្រឹក្សាស្រុកត្បូងឃ្មុំ ទាំងអស់ដែលបានសហការ រៀបចំពិធីចែកកង់ដែល ជាអំណោយរបស់ អង្គការ កុកិសៃ KJO ជប៉ុន និងអង្គការ ASPECA នេះ ជាការបង្ហាញឲ្យឃើញ ពីការចិត្តសប្បុរស របស់រាជរដ្ឋាភិបាល នៃប្រទេសជប៉ុន ប្រជាជនជប៉ុន និយាយជារួម និងនិយាយដោយឡែក របស់លោក ម៉ាសាហ៊ីរ៉ូ សាណុ ប្រធានអង្គការ កុកិសៃ KJO ជប៉ុន និងអង្គការ ASPECA ដែលបានចុះ កិច្ចព្រមព្រៀង ជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានខិតខំអំពាវនាវ និងគៀងគរ ជំនួយពីសប្បុរសជន នៃប្រទេសជប៉ុន ដើម្បីជួយសម្រួល ដល់ការលំបាក់ របស់សិស្សានុសិស្ស ក្រីក្រ ខ្វះមធ្យោបាយ សម្រាប់ធ្វើដំណើរ ទៅសិក្សារៀនសូត្រ ដើម្បីក្លាយ ជាសិស្សល្អ កូនល្អ និងពលរដ្ឋល្អ មានប្រយោជន៍ ដល់សង្គមនា ពេលអនាគត់ ។

ឯកឧត្តម វង សូត មានប្រសាសន៍ថា ៖ ក្រោមកិច្ចសហការ ជាមួយអង្គការ កុមារអាស៊ីអាស្ដេកា និងអង្គការកុកិសៃ KJO ជប៉ុន ដែលទទួលបានកង់ចំនួន ៤០០គ្រឿង បន្ថែមសម្រាប់ធ្វើ ការចែកជូនស ដល់ក្មួយៗកុមារ សិស្សានុ៩សិស្ស នៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ជាលើកទី៣ បន្ទាប់ពីការចែកលើកទី១ នៅផ្ទះសម្ដេចអគ្គ មហាពញាចក្រី ហេង សំរិន នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៤ ចំនួន ៤០០កង់ លើកទី២ នៅសាលាស្រុកពញាក្រែក ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៤ និងលើកទី៣នេះ  នៅក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលកំពុងប្រារព្ធ ឡើងនាពេលនេះ ។

 ឯកឧត្តម វង សូត បានផ្ដាំផ្ញើ ដល់ក្មួយៗកុមារទាំងអស់ សូមឲ្យក្មួយៗ យកចិត្តទុកដាក់ ខិតខំរៀនសូត្រ ស្ដាប់បង្កាប់ ឪពុកម្ដាយ អ្នកគ្រូ លោកគ្រូ និងត្រូវខិតខំរៀន សូត្រឲ្យទៅជាកូនល្អ សិស្សល្អ មិត្តល្អ និងក្លាយជាពលរដ្ឋល្អ សម្រាប់ពេលអនាគត់ ក្លាយជាទំពាំងស្នងឬស្សី សសម្រាប់បន្តវេណ មនុស្សជំនាន់ក្រោយៗ ទៀត ។ ម៉្យាងវិញទៀត នៅពេលដែលក្មួយៗ ទទួលបាននូវកង់ ដល់ស្រស់ស្អាតនេះ ត្រូវចេះថែរក្សា ឲ្យបានគង់វង្ស និងសូមក្មួយៗ ជិះកង់ដោយប្រុងប្រយ័ត្ន  និងត្រូវគោរពច្បាប់ ចរាចរឲ្យបានខ្ចាប់ខ្ជួន ដើម្បីបង្ការ កុំឲ្យមានគ្រោះថ្នាក់ ចរាចរបណ្ដាល ឲ្យខាតបង់ទ្រព្យសម្បត្តិ ប្រាក់កាស អាយុជីវិត និងពេលវេលា រៀនសូត្រទៀតផង ៕ sovy