បណ្តាញសង្គម

កិច្ចប្រជុំសាមញ្ញលើកទី១៣ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៥នេះ នៅសាលប្រជុំ សាលាខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំ សាមញ្ញលើកទី១៣ អាណត្តិទី២ របស់ក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ ដើម្បីពិនិត្យ ពិភាក្សា និងអនុម័ត លើសេចក្ដីព្រាង កំណត់ហេតុ នៃកិច្ចប្រជុំ សាមញ្ញលើក២ និងលើសេចក្តីព្រាង ប្រតិទិន នៃកិច្ចប្រជុំ សាមញ្ញរយៈពេល ១២ខែ លើកទី២ អាណត្តិទី២ របស់ក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ , ព្រមទាំង ពិនិត្យ ពិភាក្សា និងអនុម័ត លើរបាយការណ៍ រីកចម្រើនប្រចាំខែ របស់រដ្ឋបាល ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ និងឯកឧត្តម លី ឡេង អភិបាលរង នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ ដោយមានការ អញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិការ ក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាល សាលាខេត្ត ព្រមទាំង នាយកទីចាត់ការទាំង៥ និងមន្ត្រីសាលាខេត្ត ដែលពាក់ព័ន្ធ ជាច្រើនរូបទៀត ។

ដោយ៖ វ៉ាន់ វីរៈ