Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ពិធីប្រកាសបិទផ្សាយ ទិន្នន័យជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ ស្ថិតនៅភូមិចំនួន ០3ភូមិ ក្នុងឃុំមេមង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ

  • បោះពុម្ព

ត្បូងឃ្មុំ ៖ បញ្ហាទំនាស់ដីធ្លី ជាបញ្ហាដែលជាកង្វល់ របស់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរ មូលដ្ឋានត្រូវដោះស្រាយ ហើយដើម្បីឲ្យ ផុតនូវតំណោះ ស្រាយបញ្ហានេះ រាជរដ្ឋាភិបាល បានរៀបចំ ក្រុមកាងារ សុរិយាដី ដើម្បីធ្វើការវាស់វែងដីធ្លី ជូនប្រជាពលរដ្ឋ ជាសាធារណៈ មានលក្ខណៈជាប្រព័ន្ធ ។

 នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៥ នេះដែរ នៅក្នុងបរិវេណ វត្ត ( ចន្ទសុវណ្ណ គិរីមុនីរាម ហៅវត្តជាំខ្យង ) ស្ថិតនៅភូមិ ជាំខ្យង ឃុំមេមង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានប្រារព្ធពិធី ប្រកាសបិទផ្សាយ ទិន្នន័យជាសាធារណៈ  នូវឯកសារ នៃការវិនិច្ឆ័យ ស្ថិតនៅភូមិចំនួន ០៣ភូមិ គឺភូមិ ជាច់ ភូមិសំបូរ និងភូមិមេមង ឃុំមេមង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម ហាក់ សុខកមរា អភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញ ចូលរួមពី លោក អភិបាលរងស្រុក ប្រធានមន្ទីរ ស្ថាប័ន អង្គភាពជុំវិញខេត្ត មេឃុំ មេភូមិ និងប្រជាពលរដ្ឋ ជាច្រើនរូបទៀត ។

បន្ទាប់ពីលោក ផៃ ច័ន្ទសុភី អភិបាលរងស្រុកមេមត់ បានឡើងអាន របាយការណ៍រួចមក លោក ធួន ជេដ្ឋា បានគូសបញ្ជាក់ថា ៖ ក្រុមការងារបាន ចាប់ផ្ដើមអនុវត្ត ការងារចុះបញ្ជីដីធ្លី ដែលមាន លក្ខណៈជាប្រព័ន្ធ នៅក្នុងក្រុងសួងនេះ  ចាប់ពីថ្ងៃទី០១  ខែកុម្ភៈ  ឆ្នាំ២០១៥ មកដល់ពេលនេះ ក្រុមការងារ យើងបានសំរេច លទ្ធដូចខាងក្រោម ៖ ទិន្នន័យដែលធ្វើការ ប្រមូលបានមាន ចំនួន ៧១៩៦ក្បាលដី ទិន្នន័យដែល បញ្ចូលក្នុងកុំព្យូទ័រ បានចំនួន ៧១៩៦ក្បាលដី ទិន្នន័យដែលគូរ ក្នុងកុំព្យូទ័រ បានចំនួន ៥៨៩៥ក្បាលដី មកដល់ពេលនេះ ការចែកប័ណ្ណកម្ម សិទ្ធិអចនវត្តុជូន ប្រជាពលរដ្ឋ បានចំនួន ០៥ភូមិ គឺភូមិសង្កែចាស់ ភូមិជាំខ្យង ភូមិសង្កែថ្មី ភូមិទ្រៀក និងភូមិពើក ចំនួន ៣៧០២ប័ណ្ណ  ។

 លោក ធួន ជេដ្ឋា បន្តទៀតថា ៖ ក្រុមការងារបានធ្វើការ ប្រកាសបិទផ្សព្វផ្សាយ នូវទិន្នន័យជាសាធារណៈ ជូនដល់ប្រជាពលរដ្ឋ នៅក្នុងឃុំមេមង ចំនួន ០៣ភូមិទៀត ដែលមានក្បាលដី សរុបចំនួន ២៤៩៩ក្បាលដី ស្មើនិង  ១១០៤.២៥ហិកតា ដោយចែកចេញជា២ គឺដីសាងសង់ និងដីកសិកម្ម  ។  ក្នុងភូមិមេមង ភូមិជាច់ ភូមិ សំបូរ ឃុំមេមង ស្រុកមេមត់ ដែលត្រូបិទផ្សាយ នូវទិន្នន័យ ជាសារធារណៈ មានចំនួនក្បាលដី សរុប ២៤៩៩ក្បាលដី  រួមមានភូមិមេមង ឃុំមេមត់ មានចំនួនសរុប ១៤៨៨ក្បាលដី ស្មើនិង  ៦៤៥ម្ចាស់កម្មសិទ្ធិករ ដីស្មើ និង ៦២៤.៤៣ហិកតា ភូមិជាច ឃុំមេមង មានចំនួនសរុប ៧១០ក្បាលដី ស្មើនិង៣៧០ ម្ចាស់កម្មសិទ្ធិករ ស្មើ និង ៣៥២.៩០ហិកតា និងភូមិសំបូរ ឃុំមេមត់ មានចំនួនសរុប ៣០១ក្បាលដី ស្មើនិង ២១២ម្ចាស់កម្មសិទ្ធិករ ស្មើនិង ១២៦.៩២ហិកតា ។

ឯកឧត្តម ហាក់ សុខមករា ក៏បានផ្ដាំផ្ញើទៅដល់ ប្រជាពលរដ្ឋ ដែលជាម្ចាស់ដី ដែលពាក់ព័ន្ធដី នៅក្នុងភូមិខាងលើ សូមមេត្តា អញ្ចើញចូលរួម ក្នុងការត្រួតពិនិត្យ ប្លង់សិរិយោដី និងបញ្ជីរឈ្មោះ ម្ចាស់ដី ដែលបានបិទប្រកាសផ្សាព្វផ្សាយ ជាសាធារណៈ កុំបីខកខាន ឡើយដោយមានមន្ត្រី ប្រចាំការ នៅកន្លែងបិទផ្សាយដើម្បី រង់ចាំជួយ ពន្យល់បងប្អូន និងទទួលនូវ រាល់ការសុំកែតំ រូវរបស់បងប្អូន ផងដែរ ។ ម្យ៉ាងវិញទៀត ដើម្បីបង្ករភាពងាយស្រួល ដល់បងប្អូន ក្រុងការងារ របស់យើងបានដាក់ ទីតាំងសំរាប់ បិទផ្សាយនៅ វត្តចន្ទសុវណ្ណគិរីមិនីរាម ស្ថិតក្នុងភូមិជាំខ្យង ឃុំ មេមង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ចាប់ពីថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ២០១៥ រហូតថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៥ ដែលមានរយៈពេល ៣០ថ្ងៃ ដោយពុំគិតពី ថ្ងៃបុណ្យ និងថ្ងៃឈប់សំរាកឡើយ ។

ឯកឧត្តម ហាក់ សុខមករា អភិបាលរង នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ បានថ្លែងអំណរគុណដល់ ប្រជាពលរដ្ឋ ដែលជាម្ចាស់ក្បាលដី ទាំងអស់ ដែលបានចូលរួម សហការណ៍ ជាមួយមន្ត្រីជំនាញ សុរិយោដី ដើម្បីធ្វើការវាស់វែងធ្វើឲ្យ មានលក្ខណៈងាយស្រួល និងឆាប់រហ័ស ។ ម្យ៉ាងវិញទៀត ម្ចាស់ក្បាលដីទាំងអស់ នៅពេលចុះបញ្ជីរដីធ្លី បាននាំ ទាំងប្ដីប្រពន្ធ និងនាំយកមកជាមួយ នូវឯកសារ ផ្ទាល់ខ្លួនក្នុងនោះ រួមមានអត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត សំបុត្រអពារហ៍ពិពារហ៍ និងសៀវភៅគ្រួសារ ធ្វើឲ្យមានភាព ងាយស្រួល ដល់ក្រុមការងារ វាស់វែង និងរៀបចំ ប័ណ្ណកម្មសិទ្ធិ ដើម្បីចែកជូនដល់ ប្រជាពលរដ្ឋ បានឆាប់រហ័ស ។ ទន្ទឹមនឹងនេះដែរ ចំពោះអាណាព្យាបាល ឬឪពុកម្ដាយ ដែលមានបំណងចែកដី ឲ្យកូនចៅ អាចរៀបចំធ្វើការ បែងចែកនៅ ពេលនេះបាន ៕  touch sovy