Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឯកឧត្តម ប៉ែន កុសល ចូលរួមក្នុងទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ០៥ មិថុនា ២០១៥ នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ

  • បោះពុម្ព

ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៥នេះ នៅស្រុកមេមត់ បានប្រារព្ធទិវាប រិស្ថានជាតិ និងបរិស្ថាន ពិភពលោក ក្រោមប្រធានបទ ប្រាំពីរពាន់លានសុបិន្តភពផែនដីតែមួយ ការរស់នៅដោយចិរភាព ” ដែលរៀបចំឡើងដោយ មន្ទីរបរិស្ថាន ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម ប៉ែន កុសល អភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីលោក ប្រធានមន្ទីរបរិស្ថានខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលស្រុក សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តត្បូងឃ្មុំ សិស្សានុសិស្ស និងប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ ។

បន្ទាប់ពី លោក ចេង ប៊ុណ្ណារ៉ា អភិបាលស្រុកមេមត់ បានធ្វើរបាយការណ៍ ស្តីពីការប្រែ មុខមាត់ថ្មី និងការអភិវឌ្ឍន៍ លើគ្រប់វិស័យ របស់ស្រុកមេមត់ ខេត្តត្បូងឃ្មុំ រួចមក លោក ហួរ ពិសិដ្ឋ ប្រធានមន្ទីរ បរិស្ថានខេត្ត បានគូសបញ្ជាក់ថា៖ ការប្រារព្ធទិវា បរិស្ថាននាថ្ងៃនេះ មានអត្ថន័យផ្សារភ្ជាប់ ទាំងផលប្រយោជន៍ជាតិ និងអន្តរជាតិ ដើម្បីបំផុសមហាជន ទូទាំងប្រទេស ឲ្យចូលរួមកិច្ចគាំពារ បរិស្ថានភពផែនដី ក៍ដូចជាអប់រំ អោយមានការយល់ដឹង ប្រកបដោយ វិចារណញ្ញាណ ឈប់នាំគ្នាបំផ្លាញ បរិស្ថានធម្មជាតិ តទៅទៀត ដើម្បីអនាគ អ្នកជំនាន់ក្រោយ បានទទួលផល យ៉ាងសំបូរបែប ដូចយើងជំនាន់នេះ សំរាប់កសាងសុភមង្គល និងសុខុមាលភាព មនុស្សជាតិ ។

លោកបានបន្តទៀតថា ៖  និន្នាការកើនឡើង នៃការប្រើប្រាស់ ជីគីមីកសិកម្ម និងថ្នាំសំលាប់សត្វចង្រៃ ដោយមិនរើសមុខ និងខុសបច្ចេកទេស គឺជាហេតុផលមួយ គួរអោយព្រួយបារម្មណ៍ នៅក្នុងខេត្តត្បូងឃ្មុំ ការគ្រប់គ្រងពុំទាន់ បាននូវសំរាម សំណល់រឹង-រាវ នៅតាមទីប្រជុំជន ក្រុង/ស្រុក នានា ក៍ជាបញ្ហាបន្ទាន់ ចំពោះមុខដែរ រីឯការចោលសំរាម តាមផ្លូវថ្នល់ ទីសាធារណៈ ពាសវាលពាសកា និងការដឹកសំរាម ទៅចាក់ពុំចំគោលដៅ ធ្វើអោយទីប្រជុំជន បាត់បង់សោភ័ណ្ឌភាព បង្កើតមេរោគ ប៉ះពាល់សុខភាព សាធារណៈ ម៉្យាងទៀត ការបង្ហូរទឹកស្អុយ សំណល់រាវ តាមលំនៅដ្ឋាន សណ្ឋាគារ រមណីយដ្ឋាន សិប្បកម្មនានា ដោយគ្មាន អាងស្តុកច្រោះ ក៍ធ្វើអោយទឹក ត្រូវបំពុលផងដែរ ។

ទន្ទឹងនឹងនេះដែរ មនុស្សបានបំពុល បរិស្ថានធម្មជាតិ គ្រប់ទីកន្លែង ដូចជាការបំពុលខ្យល់ បំពុលអាកាស ដោយផ្សែង និងសំលេង ការបំពុលទឹក និងការបញ្ចេញឧស្ម័ន ផ្ទះកញ្ចក់នានា បើប្រៀបធៀបទៅនឹង សតវត្សមុនៗ សតវត្សទី២១នេះ ជាសតវត្សដែល ធនធានធម្មជាតិ បានត្រូវខូចខាត ក្នុងសន្ទស្សន៍ មួយយ៉ាងលឿន ជាហេតុធ្វើអោយ មានការប្រែប្រួល អាកាសធាតុ រដូវកាល លែងទៀងទាត់ ដីកាន់តែខ្សោះ អស់ជីជាតិជាដើម ។

ឯកឧត្តម ប៉ែន កុសល អភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា៖ បច្ចុប្បន្ននេះ បងប្អូនប្រជាពលរដ្ឋយើង រស់នៅក្នុងជីវភាព ល្អប្រសើរហើយ ប៉ុន្តែអ្វីដែលយើង ត្រូវយកចិត្តទុកដាក់ នោះគឹបញ្ហាបរិស្ថាន ជុំវិញខ្លួនយើង និងបរិស្ថានទូទៅ គឺត្រូវធ្វើយ៉ាងណា អោយមានភាព ប្រសើរឡើង ទាំងនៅទីប្រជុំជន និងជនបទ ទៅបានដរាបណា យើងទាំងអស់គ្នា សកម្មចូលរួម សហការជាមួយគ្នា ធ្វើអនាម័យជាប់ជាប្រចាំ ទាំងមន្ត្រីរាជការ ទាំងប្រជាពលរដ្ឋ កុំមើលបំណាំគ្នា កុំដឹងហើយធ្វើមិនដឹង មិនចូលរួម គឺត្រូវតែចូលរួម ទាំងអស់គ្នា ប្រកបដោយឆន្ទៈ និងស្មារតី ទទួលខុសត្រូវ បើខ្លួនយើងស្អាត ផ្ទះយើងស្អាត ភូមិយើងស្អាត ឃុំយើងស្អាត ខេត្តយើងស្អាត ចុងក្រោយគឺ ប្រទេសយើង ទាំងមូលស្អាត និងមានសោភណភាពស្អាត ដែលជាទីទាក់ទាញ ភ្ញៀវទេសចរ ថែមទៀតផង ដូច្នេះអ្វីដែល ពិភពលោកយើង កំពុងតែយកចិត្ត ទុកដាក់ខ្ពស់នោះ គឺបរិស្ថាននេះឯង ។

ឯកឧត្តម ក៍បានផ្តាំផ្ញើរ ដល់ប្រជាពលរដ្ឋ ទូទាំងប្រទេសទាំងអស់ ចូលរួមទាំងអស់គ្នា ក្នុងការថែរក្សា គុណភាពបរិស្ថាន នៅខេត្តត្បូងឃ្មុំយើង ក៍ដូចជានៅទូទាំង ព្រះរាជាណាចក្រកម្ពុជា ក្នុងការចូលរួម គាំពារគុណភាព បរិស្ថានក្នុងតំបន់ និងក្នុងក្របខ័ណ្ឌ សកលលោក អោយមានភាពល្អ ប្រសើរផងដែរ ។

នាក្នុងឳកាសនោះ គណៈអធិបតី ក៍បានដឹកនាំ សមាជិកសមាជិកា សិស្សានុសិស្ស និងប្រជាពលរដ្ឋ ដែលបានចូលរួមទាំងអស់ ធ្វើការសំអាតបរិស្ថាន ដែលនៅតាម បណ្តោយផ្លូវ ទីរួមស្រុក និងបរិវណជុំវិញ ផ្សារមេមត់ ព្រមទាំងធ្វើការ ដាំកូនឈើ នៅក្នុងវត្តមេមត់ ផងដែរ ៕





















ដោយ៖ វ៉ាន់ វីរៈ