បណ្តាញសង្គម

ឯកឧត្តម លី ឡេង ចែកអំណោយមនុស្សធម៍ កាកបាទក្រហមកម្ពុជា ជូនដល់អ្នករងគ្រោះដោយខ្យល់កន្រ្តាក់

ត្បូងឃ្មុំ៖ នារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៥នេះ នៅភូមិថ្មីសែនជ័យ  ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ប្រជាពលរដ្ឋចំនួន ៣៣គ្រួសារ ដែលរងគ្រោះដោយ រលំផ្ទះ និងរបើកដំបូល ដោយសារភ្លៀង លាយខ្យល់កន្រ្តាក់ បានទទួលអំណោយពី សាខាកាកបាទក្រហម កម្ពុជាខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម លី ឡេង អភិបាលរង នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ និងជាប្រធានសាខាកាកបាទក្រហមកម្ពុជា ប្រចាំខេត្តត្បូងឃ្មុំ លោកអភិបាល ស្រុកអូររាំងឪ សមាជិកសមាជិកា កាកបាទក្រហមខេត្ត សហភាពសហព័ន្ធ យុវជនខេត្ត និងមន្ត្រីរាជការ ដែលចុះជួយ ជាច្រើនរូបទៀត ។

ដោយ៖ វ៉ាន់ វីរៈ