Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កិច្ចប្រជុំ ពិភាក្សា គណៈកម្មាការជាតិជំរុញចលនាភូមិ១ ផលិតផល១ និងគណៈកម្មាការធិការខេត្ត ជំរុញចលនា ភូមិ១ ផលិតផល១ ដើម្បីជំរុញចលនាភូមិ១ផលិតផល១ នៅខេត្តត្បូងឃ្មុំ

  • បោះពុម្ព

ត្បូងឃ្មុំ ៖ នាល្ងាចថ្ងៃទី០១ ខែកក្ដដា ឆ្នាំ២០១៥ នៅសាលប្រជុំ តូចសាលា ខេត្តត្បូងឃ្មុំ បានប្រារព្ធ កិច្ចប្រជុំ ពិភាក្សា គណៈកម្មាការ ជាតិជំរុញចលនា ភូមិ១ ផលិតផល១ និងគណៈកម្មាការ ធិការខេត្ត ជំរុញចលនា ភូមិ១ ផលិតផល១ ដើម្បីជំរុញ ចលនាភូមិ១ ផលិតផល១ នៅខេត្តត្បូងឃ្មុំ

ក្រោមអធិបតីភាព ឯកឧត្តម ប៉ោ ទ្រី អនុប្រធាន ក្រុមប្រឹក្សា ស្ដារអភិវឌ្ឍន៍ វិស័យកសិកម្ម និងជនទប និងឯកឧត្តម ប៉ែន កុសល អភិបាលរង នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ មានការអញ្ជើញ ចូលរួមពី អគ្គលេខាធិការរង ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង -ស្រុក រួមទាំងមន្រ្ដីរាជការ ជាច្រើនរូបទៀត ។

ឯកឧត្តម ប៉ែន កុសល្យ មានប្រសាសន៍បញ្ជាក់ថា ៖ ខេត្តត្បូងឃ្មុំ មានស្ថានភាពដី ជាតំបន់ខ្ពង់រាប នៅស្រុកមេមុត ស្រុកតំបែរ ភាគខាងជើង នៃស្រុកពញាក្រែក ភាគកណ្ដាល នៃស្រុកត្បូងឃ្មុំ និងភាគខាងជើង នៃស្រុកអូរាំងឪ ដែលគ្របដណ្ដប់ ដោយដីក្រហម តំបន់ភាគខាងលិច ក្នុងស្រុកក្រូចឆ្មារ ស្រុកត្បូងឃ្មុំ និងស្រុកអូររាំងឪ ស្រុកពញាក្រែក ក្រុងសួង និងតំបន់ចាប់ពី ទីប្រជុំជន ស្រុកត្បូងឃ្មុំ មកជាប់ព្រំប្រទល់ ស្រុកអូររាំងឪ និងស្រុកពញាក្រែក ។ស្ថានភាពដីបែបនេះ  មានសក្ដានុពល សម្រាប់វិស័យកសិកម្ម ជាពិសេស សម្រាប់ដំណាំ កសិឧស្សាហកម្ម ដូចជាកៅស៊ូ ដំឡូងមី ពោត សណ្ដែក ម្រេច អំពៅ ដែលគ្រប់ដណ្ដប់ស្ទើ ២ភាគ៣ នៃផ្ទៃដីដាំដុះទាំងមូល ក្នុងខេត្តត្បូងឃ្មុំ ។

ឯកឧត្តម បន្តទៀតថា៖ ទាក់ទងនឹង ការជំរុញចលនាភូមិ១ ផលិតផល១ នៅខេត្តត្បូងឃ្មុំ រដ្ឋបាលខេត្ត បានចាត់ចែងបង្កើត នូវគណៈកម្មាការខេត្ត រួចរាល់ហើយ តែនៅមិនទាន់ដំណើរការ ឲ្យពេញលេញនៅឡើង ។ប៉ុន្តែមុខសញ្ញា ផលិតផល សម្រាប់ជំរុញ ចលនាភូមិ១ ផលិតផល១ មានដូចជា ដំណាំម្រេច ធួរេន សាវម៉ាវ មង្ឃុត ការផលិតស្រាដូនតី ការផលិតសាគូពីម្សៅ ដំឡូងមី បានកត់ត្រា ទុករួចមកហើយ ។

ឯកឧត្តម ប៉ោ ទ្រី មានប្រសាសន៍ថា៖ ខេត្តត្បូងឃ្មុំ ជាកន្លែងដល់សំខាន់ ក្នុងការជំរុញសេដ្ឋកិច្ច និងដំណាំកសិកម្ម កសិឧស្សាហកម្ម ដែលតួរនាទីដល់ចម្បង ក្នុងការជំរុញផលិតផល កែច្នៃ នៅក្នុងទីផ្សារ រាប់បញ្ចូល ទាំងកសិកម្ម សិប្បកម្ម ឧស្សាហកម្ម សេវាកម្ម គ្រប់បែបយ៉ាង ទាំងនៅក្នុង និងក្រៅប្រទេស និងមានភាពអំណាយ ផលពីធម្មជាតិ ស្នាដៃជាប្រវត្តិសាស្រ្ត បន្សល់ទុកពីបុព្វបុរស រួមនឹងការរួមចំណែក ពីសំណាក់ក្រសួង ស្ថាប័ន មន្ទីរ អង្គភាព ក្រុមហ៊ុន អាជីវករ ពាណិជ្ជករ អង្គការសមាគម សប្បុរសជន ដៃគូរអភិវឌ្ឍន៍ ព្រមទាំងអ្នកពាក់ព័ន្ធ ទាំងអស់ ពិតជាអាចជម្រុញ ល្បឿនអភិវឌ្ឍន៍លើ វិស័យ ដោយបង្ខិតកាន់ តែកៀករាល់ សេវាកម្ម ជូនប្រជាពលរដ្ឋ ផងដែរ ។

ឯកឧត្តម ប៉ោ ទ្រី ក៏បានផ្ដាំផ្ញើ ដល់ថ្នាក់ដឹកនាំ ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទាំងអស់ត្រូវបន្ត កិច្ចសហការគ្នា ឲ្យបានល្អ ដើម្បីជំរុញចលនាភូមិ១ ផលិតផល១ ទទួលបានជោគជ័យ ធ្វើយ៉ាងផ្ទៀងផ្ទាត់ ឲ្យឃើញនៅរាល់ ផលិតផល ជាសក្ដានុពល ដែលមាននៅក្នុងខេត្ត ទាំងផលិតផល កសិកម្ម រឺផលិតផល វត្ថុធាតុដើម ផលិតផលកែច្នៃ ជាសិប្បកម្ម ឧស្សាហកម្ម និងផលិតផល ទេសចរណ៍ .ល. ហើយធ្វើយ៉ាងណា ជំរុញផលិតផលទាំងនោះ ឲ្យមានលក្ខណៈកាន់ តែប្រសើរ និងពិសេស ថែមទៀត ធ្វើឲ្យអ្នកប្រើប្រាស់ រឺអ្នកទទួលសេវា កាន់តែចងប្រើ ហើយអ្នកផលិត កាន់តែចងផលិត ធ្វើអោយចំណូល បានកើនឡើង ពីបុគ្គល ទៅគ្រួសារ ស្ថាប័ន ក្រុមហ៊ុន និងសង្គមជាតិយើងទាំងមូល៕ 

ទូច សុវី