Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី២

  • បោះពុម្ព

ត្បូងឃ្មុំ ៖ ថ្ងៃទី០៦ ខែកក្ដដា ឆ្នាំ២០១៥ ក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ បានរៀបចំ កិច្ចប្រជុំសាមញ្ញ លើកទី១៤ អាណត្តិទី២ ក្រោមអធិបតីភាព ឯកឧត្ដម ឡាន់ ឆន ប្រធានក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ និងឯកឧត្តម បា្រជ្ញ ចន្ទ អភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ ។

ក្នុងនោះដែរ ក៏មានការអញ្ជើញ ចូលរួមពី អភិបាលរងខេត្ត ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត និងប្រធាន អនុប្រធានមន្ទីរ ពាក់ព័ន្ធ ជាច្រើនរូបទៀត ។

កិច្ចប្រជុំសាមញ្ញ លើកទី១៤ នេះ ផ្ដោតលើការពិនិត្យ និងអនុម័ត លើសេចក្ដីព្រាង កំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញ លើកទី១៣ របស់ក្រុមប្រឹក្សាខេត្ត ពិនិត្យ ពិភាក្សា និងអនុម័តលើ របាយការណ៍រីកចម្រើនប្រចាំឆមាស របស់រដ្ឋបាលខេត្តត្បូងឃ្មុំ ពិនិត្យ ពិភាក្សា និងអនុម័តលើផែនការ សកម្មភាពរយៈពេល ៣ខែបន្ត របស់រដ្ឋបាលខេត្តត្បូងឃ្មុំ និងបញ្ហាផ្សេងៗ ។

បន្ទាប់ពី លោក ពាង ណារិទ្ធ នាយករដ្ឋបាលសាលាខេត្ត អានសេចក្ដីពង្រាង កំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញ លើកទី១៣ របស់រដ្ឋបាលខេត្ត ព្រមទាំងទិសដៅ សម្រាប់អនុវត្តឆ្នាំ២០១៥ ។ បន្ទាប់ពីការលើក ឡើងនូវមតិយោបល់ និងការពិភាក្សា ពីសំណាក់សមាជិក នៃអង្គប្រជុំ រួចមក ឯកឧត្ដម ឡាន់ ឆន បានថ្លែងនូវ ការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផល អង្គប្រជុំសម្រេចបាន ។

ក្រៅពីនោះអង្គប្រជុំ ក៏បានផ្លាស់ប្ដូរ យោបល់ទៅវិញទៅមក ដើម្បីរកដំណោះស្រាយ លើបញ្ហាប្រឈមនានា ក៏ដូចជាព័ត៌មានផ្សងៗទៀត ដែលធ្វើឲ្យការងាររបស់ រដ្ឋបាលខេត្តត្បូងឃ្មុំ បានប្រសើរឡើង មួយកម្រិតថែមទៀត ។ ឯកឧត្ដម ក៏បានថ្លែងអំណរអរគុណ ផងដែរ ចំពោះ កិច្ចខិតខំប្រឹងប្រែង របស់គណៈអភិបាល មន្ត្រីជំនាញពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ ក្នុងការបំពេញ ការងារ ក៏ដូចជា ការផ្ដល់សេវា សាធារណៈជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាននីមួយ ៗ ។

ក្នុងនោះដែរ ក៏ត្រូវខិតខំ បន្ថែមទៀត ក្នុងការពង្រឹងការ អនុវត្តន៍ការងារ ផ្ដល់សេវានានា ការអនុវត្តគោល នយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ឲ្យកាន់តែប្រសើរឡើង ។ ដោយឡែក លទ្ធផល នៃកិច្ចប្រជុំថ្ងៃនេះ រដ្ឋបាលសាលាខេត្ត ត្រូវផ្សព្វផ្សាយ ឲ្យបានទូលំទូលាយ ទៅដល់អ្នកអនុវត្ត និងប្រជាពលរដ្ឋ បានជ្រួតជ្រាប ផងដែរ ៕  

 

ទូច សុវី