បណ្តាញសង្គម

ប្រជាពលរដ្ឋចំនួន១៥នាក់ពុលផ្សិតក្នុងស្រុកអូរាំងឪ

ត្បូងឃ្មុំ៖ ប្រជាពលរដ្ឋក្នុងភូមិ ព្រះធាតុកណ្តាល ឃុំព្រះធាតុ ស្រុអូរាំងឪ ខេត្តត្បូងឃ្មុំ ឃើញផ្សិតដុស ក្នុងគុម្ពឬស្សីខាងមុខផ្ទះ របស់ខ្លួននាំគ្នា ដកយកមកចែកគ្នាស្លហូប ស្រាប់តែពុល ចំនួន១៥នាក់ នៅម៉ោង១១ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥នេះ តែសំណាងល្អមិនមានការប៉ះពាល់ដល់ជីវិតបងប្អូនទាំងនោះទេ ។

លោក កែម សុធី អនុសេនីយ៍ត្រីមេប៉ុស្តិ៍ នគរបាលរដ្ឋបាល ឃុំព្រះធាតុបានបញ្ជាក់ថា ករណីពុកផ្សិតនេះ បងប្អូនប្រជាពលរដ្ឋ បានឃើញផ្សិតដុសនៅគុម្ពឬស្សីនៅ មុខផ្ទះរបស់ខ្លួន នឹកស្មានថា ជាផ្សិតឬស្សី ក៏ដកយកមកចែកគ្នា ស្លហូបជាមួយបាយ នៅពេលថ្ងៃត្រង់ ស្រាប់តែមានអាការៈ ក្អួតចង្អោខុសធម្មតា ទើបដឹងថា ពុលផ្សិតពិតប្រាកដ ។

ក៏បាននាំគ្នា ទៅសំរាកព្យាបាល នៅមន្ទីរពេទ្យបង្អែក ស្រុកអូរាំងឪ ។ បើតាមចាស់ទុំ ក្នុងស្រុកបានបញ្ជាក់ថា បើផ្សិតឬស្សីមិនពុលទេ តែផ្សិតនេះ គឺផ្សិតដុសចេញពី អាចម៍ក្របីដែលគេយក ទៅដាក់គល់ឬស្សី វាដុសល្អជាងផ្សិតឬស្សី ហើយយើងច្រឡំថាផ្សិតឬស្សី ក៏នាំគ្នាហូបទើបជួប ហេតុការដូចនេះ ។

លោក ហេង អាន ប្រធានមន្ទីរពេទ្យបង្អែក ស្រុកអូរាំងឪ បានបញ្ជាក់ឲ្យដឹងដែរថា នៅពេលដែល បងប្អូនទាំង១៥នាក់ ក្នុងនោះមានស្ត្រី ចំនួន១០នាក់ បានមកសំរាកព្យាបាល ក្នុងសាលឃើញថា បានធូស្រាលអស់ហើយ មិនមានបញ្ហាអ្វីទេ ៕