បណ្តាញសង្គម

ឯកឧត្តម អភិបាលរងខេត្តត្បូងឃ្មុំ ចែកអំណោយមនុស្សធម៍ កាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋ២២គ្រួសារ ដែលរងគ្រោះដោយខ្យល់កន្រ្តាក់

ត្បូងឃ្មុំ៖ នារសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៥នេះ នៅសាលាស្រុក អូររាំងឪ ប្រជាពលរដ្ឋចំនួន ២២គ្រួសារ ដែលរងគ្រោះដោយរលំ និងរបើកដំបូលផ្ទះ ដោយសារភ្លៀង លាយខ្យល់កន្រ្តាក់ កាលពីថ្ងៃ ទី០៤ ខែកក្កដា ឆ្នាំ២០១៥កន្លងទៅ បានទទួលអំណោយពី សាខាកាកបាទក្រហម កម្ពុជាខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុយ សុធាវី និង ឯកឧត្តម លី ឡេង អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធាន គណៈកម្មាធិការ សាខាកាកបាទក្រហម កម្ពុជា ប្រចាំខេត្តត្បូងឃ្មុំ និងជាតំណាង ដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ និងលោកជំទាវ ព្រមទាំង ថ្នាក់ដឹកនាំមន្ទីរ លោកអភិបាល ស្រុកអូររាំងឪ សមាជិកសមាជិកា កាកបាទក្រហមខេត្ត និង សហភាពសហព័ន្ធ យុវជនខេត្តត្បូងឃ្មុំ ។










ដោយ៖ វ៉ាន់ វីរៈ