បណ្តាញសង្គម

ខេត្តត្បូងឃ្មុំ បានរៀបចំពិធីបង្កើត និងគ្រប់គ្រងសមាគមមនុស្សចាស់ ឃុំកក់ ស្រុកពញាក្រែក

ត្បូងឃ្មុំ ៖  ការប្រមូលផ្ដុំ មនុស្សចាស់ ក្នុងសហគមន៍ ចាប់ពីអាយុ ៥៥ឆ្នាំ ឡើងបង្កើត សមាគមដើម្បីសាមគ្គី ជួយគ្នាដោះស្រាយ បញ្ហាប្រឈម របស់មនុស្សចាស់ សំដៅលើកកំពស់ សុខុមាលភាព និងការរស់ នៅកាន់តែប្រសើរ

នាថ្ងៃទី១៥ ខែកក្ដដា ឆ្នាំ២០១៥នេះ នៅបរិវេណវត្ត ត្រពាំងឬស្សី ស្ថិតនៅភូមិគគីរ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក៏បានរៀបចំ ពិធីបង្កើត និងគ្រប់គ្រង សមាគមមនុស្សចាស់ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព លោក អ៊ុន លំអង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តត្បូងឃ្មុំ មានការចូលរួមពី ប្រធាន អនុប្រធាន មន្ទីរពាក់ព័ន្ធ ជុំវិញខេត្ត សមាជិក ក្រុមប្រឹក្សា ឃុំដូនតី លោកយាយ.តា ប្រជាពលរដ្ឋ ជាច្រើនរូបទៀត ។

បន្ទាប់ពីលោក ចេង ដារ៉ាវុធ ប្រធាននាយក ដ្ឋានសុខុមាល ភាពមនុស្សចាស់ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានធ្វើបទបង្ហាញស្ដីពី របាយការណ៍បង្កើត គណៈកម្មាធិការ សមាគម លគ្ខន្តិកះ និងរចនាសម្ព័ន្ធ របស់សមាគមន៍ មនុស្សចាស់ រួចមក លោក អ៊ុន លំអង បានធ្វើរបាយ ការណ៍បញ្ជាក់ថា ៖ ក្រោមការដឹកនាំ ប្រកបដោយ គតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា ក៏បានដាក់ចេញ នូវអនុសាស្រ្តចតុកោណ របស់រាជរដ្ឋាភិបាល កម្ពុជា ត្រង់មុំទី៤ ចតុកោណទី៤ ការអនុវត្ត គោលនយោលបាយ ចំពោះប្រជាពលរដ្ឋ ហើយនៅក្នុង រដ្ឋធម្មនុញ នៃព្រះរាជាណាចក្រកម្ពុជា បានចែងថា មាតា បិតា មានកាតព្វកិច្ច ចិញ្ចឹមថែក្សា និងអប់រំ កូនចៅអោយ ទៅជាពលរដ្ឋល្អ ។

លោក បន្តទៀតថា៖ ហើយកូនត្រូវ មានករណីចិញ្ចឹម និងបីបាច់ថែរក្សា មាតាបិតា ដែជាជនចាស់ជរា តាមទំនៀមទំលាប់ខ្មែរ ជាពិសេស រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញ អនុក្រិត្យ ស្ដីពីការបង្កើតគណៈកម្មាធិការ ជាតិកម្ពុជា ដើម្បីមនុស្សចាស់ ដែលហៅកាត់ថា ( គ.ម.ច ) ដែលមានសម្ដេច អគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រធានកិតិយល ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាប្រធាន និងឯកឧត្តម យី យ៉ូត រដ្ឋលេខាធិការ និងប្រធានអចិ៍ន្ត្រៃយ៍ រួមទាំងក្រសួងពាក់ព័ន្ធ ជាសមាជិក រៀបចំគោលនយោបាយ ជាតិសម្រាប់ មនុស្សចាស់ ក្នុងនោះមាន៖ រៀបចំទិវាមនុស្ស ចាស់ប្រចាំឆ្នាំ រៀងរាល់ថ្ងៃទី ០១ តុលា .រៀបចំគោល នយោបាយថ្នាក់ជាតិ ដើម្បីលើកស្ទួយ សុខុមាលភាព មនុស្សចាស់ ពិសេស ជនចាស់ជរា អោយបានប្រសើរឡើង សហការ សម្របសម្រួល ជាមួយ ស្ថាប័នជាតិ អន្តរជាតិ និងសប្បុរស ជននានា ដើម្បីចូលរួមគាំទ្រ ដល់មនុស្សចាស់ ទូទាំងប្រទេសផងដែរ ។

លោក អ៊ុន លំអង បានកោតសរសើរ ចំពោះលទ្ធផលការងារ ដ៏ត្រចះត្រចង់ទាំងឡាយ ដែលក្រុមការងារ បង្កើតសមាគមមនុស្សចាស់ បានរៀបចំដំណើរការ ការងារនេះ ឡើងក្នុងគោលបំណង ជួយទ្រទ្រង់ នូវវិស័យមនុស្សចាស់ នៅថ្នាក់/ឃុំ សង្កាត់ និងជាបុព្វហេតុ ដ៏ពិសិដ្ធចំពោះ គុណូបការៈ មាតាបិតាចាស់ព្រឹទ្ធាចារ្យ ដែលជាអ្នកមានគុណ ដ៏ឧត្តុង្គឧត្តម មិនអាចកាត់ថ្លៃ បានឡើយ ដែលក្នុងនាមជាក្រុមការងារ បង្កើតសមាគម មនុស្សចាស់ មន្ទីរសង្គមកិច្ច អតីតយុទ្ធ និងយុវនីតិសម្បទា ខេត្តត្បូងឃ្មុំ ផងដែរ ។

ចប់កម្មវិធី ក៏មានការពិនិត្យភ្នែក ពីគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត មកពីសមាគមពិការភ្នែក កម្ពុជា បានពិនិត្យភ្នែក ជូនចាស់ៗនៅ ទីនោះផងដែរ ៕ 










 ទូច សុវី