Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អភិបាល ស្រុកត្បូងឃ្មុំ ៖ ប្រជាពលរដ្ឋ មិនបានបិទផ្លូវជាតិលេខ៧ តវ៉ារឿងដីប្រ ឡាយនោះឡើយ

  • បោះពុម្ព

ត្បូងឃ្មុំ ៖ អភិបាល ស្រុកត្បូងឃ្មុំ លោក កេត ប៊ុណ្ណា បានថ្លែង បដិសេធថា គ្មានការ បិទផ្លូវជាតិលេខ៧ របស់ប្រជាពលរដ្ឋតវ៉ា រឿងដី ផ្លូវប្រឡាយ នៅភូមិប្រធាតុ ឃុំសន្លប់ នោះឡើយ ពោលពួកគាត់នាំគ្នាជួបជុំនៅលើ ផ្លូវលំតែប៉ុណ្ណោះ ។

លោកតេត ប៊ុណ្ណា បានបញ្ជាក់ថា ប្រជាពលរដ្ឋ មានតែជាង ៣០នាក់ ប៉ុណ្ណោះ ដែល មកនាំគ្នាប្រមូលផ្ដុំតវ៉ា ឱ្យអាជ្ញាធររបស់ លោកជួយដោះស្រាយ បន្ទាប់ពីមានឈ្មួញ ធ្វើឃ្លាំងស្ដុកទំនិញ ដ៏ធំកាត់ប្រឡាយ របស់ពួក គាត់ ដែលមានតាំងពី យូរមកហើយនោះ ។ បើតាម អភិបាលស្រុករូបនេះ ក្រុមប្រជា ពលរដ្ឋ ចោទថា ឈ្មួញបានធ្វើ ឃ្លាំងស្ដុកទំនិញ លើដីផ្លូវប្រឡាយ របស់ពួកគាត់ ហើយ មិនសុខចិត្ដឱ្យមាន ការធ្វើផ្លូវវៀងនោះឡើយ ពោលធ្វើត្រង់ ដែលត្រូវបុកឃ្លាំងតែម្ដង ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២០ ខែ កក្កដា ឆ្នាំ ២០១៥នេះ មានប្រជាពលរដ្ឋនៅ ភូមិប្រធាតុ បាននាំគ្នាប្រមូលផ្ដុំ តវ៉ាដោយ ចោទឈ្មួញរកស៊ី ម្នាក់មានឈ្មោះតាលី បាន ធ្វើឃ្លាំងស្ដុកស៊ីម៉ង់ និងទំនិញរបស់ខ្លួនរំលោភ យកដីប្រឡាយ របស់ពួកគាត់ ដែលមានតាំង ពីដូនតាមកនោះ ៕

ដកស្រង់ពី៖ដើមអម្ពិល