Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ពិធីប្រកាសគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួយដូរមនុស្ស និងរចនាសម្ព័ន្ធខេត្តត្បូងឃ្មុំ

  • បោះពុម្ព

 ត្បូងឃ្មុំ ៖  នៅសាលា ខេត្តត្បូងឃ្មុំ នាថ្ងៃទី២១ ខែកក្ដដា ឆ្នាំ២០១៥ បានរៀបចំ ពិធីប្រកាស ជាផ្លូវការនូវ សមាសភាព នៃរចនាសម្ព័ន្ធ គណៈកម្មាធិការ ប្រយុទ្ធប្រឆាំង អំពើជួយដូរ មនុស្សខេត្តត្បូងឃ្មុំ ដែកត្រូវបានរៀបចំ ឡើងបន្ទាប់ពី ក្រសួងមហាផ្ទៃ

បានផ្ដល់អនុលោមភាព លើសេចក្ដីសម្រេច តែងតាំងរចនាសម្ព័ន្ធ ថ្នាកខេត្ត តាមសេចក្ដី សម្រេចលេខ ០២៦/១៥ សសរ ចុះថ្ងៃទី០៦ ខែកម្ភៈ ឆ្នាំ២០១៥ និងបន្ទាប់ពី ក្រសួងមហាផ្ទៃ បានធ្វើពិធីប្រកាស ជាផ្លូវការនូវ គណៈកម្មាធិការជាតិ រចនាសម្ព័ន្ធ និងផែនការ យុទ្ធសាស្រ្តជាតិ ប្រយុទ្ធប្រឆាំង អំពើជួញដូរ មនុស្សឆ្នាំ ២០១៤ -២០១៨ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ។

លោកជំទាវ ឡេង សុខា អភិបាលរង ខេត្តត្បូងឃ្មុំ គូសបញ្ជាក់ថា ៖ ការរៀបចំគណៈ កម្មាធិការខេត្ត ប្រយុទ្ធប្រឆាំង អំពើជួយដូរមនុស្ស (គ.ខ.ប.ជ) ត្រូវបានតែងតាំង ដោយសេចក្ដី សម្រេច លេខ០២៦ /១៥សសរ ចុះថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៥ ដែលមាន ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាលខេត្តជាប្រធាន និងអភិបាលរងខេត្ត ១ នាក់ជាអនុប្រធាន ដែលមានមន្ទីរ -អង្គភាព និងអង្គការជំនាញចំនួន២៣ ជាសមាជិកចែកចេញ ជាក្រុមការងារ អន្តរជំនាញ អន្តរមន្ទីរ -អង្គភាព អង្គការមិនមែន រដ្ឋាភិបាលចំនួន ០៦ និងលេខាធិការ រដ្ឋានចំនួន ០៧រូប ។

ថ្លែងសុន្ទរកថា ក្នុងឲ្យកាសនោះ ឯកឧត្តម ប្រាជ្ញ ចន្ទ បានលើកឡើងថា ៖ ការបង្កើតគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងអំពើ ជួយដូរមនុស្ស ខេត្តត្បូងឃ្មុំ ដែលយើង ហៅកាត់ថា(គ.ខ.ប.ជ) លេខាធិការដ្ឋាន និង ក្រុមជំនាញទាំង ០៦រួមមាន ៖ ក្រុមការងារ បង្ការទប់ស្កាត់ ក្រុមការងារការពារ ជនរងគ្រោះ ក្រុមការងារ សហប្រតិបត្តិការ អន្តរជាតិ ក្រុមការងារ ទេសន្តរប្រវេសន៍ ក្រុមការងារ កិច្ចការយុត្តិធម៌ និងក្រុមការងារ អនុវត្តច្បាប់ ត្រូវបានរៀបចំឡើងស្របតាមសេចក្ដីណែនាំ របស់រាជធានី-ខេត្ត ទាំងអស់ ក្នុងព្រះរាជាណាចក្រកម្ពុជា យកចិត្តទុកដាក់រៀបចំនូវរចនាសម្ព័ន្ធ និងយន្ដការសម្រាប់ដំណើរការ ប្រព្រឹត្តទៅ ដោយជោគជ័យ ទទួលបានលទ្ឋផល ល្អប្រសើរ ក្នុងគោលបំណង ចម្បងដើម្បីដឹកនាំ សម្របសម្រួល ប្រមូលផ្ដុំការ ចូលកិច្ចសហការ និងគាំទ្រ ពីគ្រប់រដ្ឋបាល មន្ទីរអង្គភាព អង្គរការ សមាគម ដៃគូជាតិអន្ដរជាតិ ផ្នែកឯកជន រួមទាំងយន្ដការ ក្នុងតំបន់ អ្នកពាក់ព័ន្ធ និង បណ្ដាប្រទេសជាតិ ឆ្ងាយ សម្រាប់ការងារ ប្រយុទ្ធប្រឆាំង នឹងរាលទម្រង់ នៃអំពើជួយដូរ និងអំពើធ្វើ អាជីវកម្ម កេងប្រវ័ញ្ច លើមនុស្ស គ្រប់រូបភាព ជាពិសេសលើស្រ្តី និងកុមារ ដែលកើតមាន ក្នុងដែនដី និងក្រៅដែនដី នៃព្រះរាជាណា ចក្រកម្ពុជា  ៕