Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រថយន្ត៥៧០ បុកម៉ូតូស្លាប់ម្នាក់ និងម្នាក់របួសស្រាល ក្រុងសិរីសោភ័ណ

  • បោះពុម្ព

បន្ទាយមានជ័យ ៖ គ្រោះថ្នាក់ចរាចរមួយ បានកើតទ្បើង បណ្តាលឲ្យស្ត្រីម្នាក់ស្លាប់ នៅនិងកន្លែង ម្នាក់រងរបួសធ្ងន់ ខណៈជិះម៉ូតូបត់ ចូលផ្លូវលំត្រូវរថយន្ត លុច្សស៊ីស៥៧០ ដែលមកពីក្រោយ បុកពេញទំហឹង។

ហេតុការណ៍នេះ កើតទ្បើងកាលពី ម៉ោង១រសៀល ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥ លើកំណាត់ផ្លូវជាតិលេខ៦ នៅចំណុចផ្លូវបំបែក ចូលឃុំបុស្បូវក្នុង សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ តាមការឲ្យ ដឹងពីលោក សួន នីប៉ូ នាយរងការិយាល័យចរាចរណ៍ នៃស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរ ខាងលើកើតទ្បើង រវាងរថយន្តលិចស៊ីស៥៧០ពណ៌ឈាមជ្រូក ពាក់ស្លាក់លេខ ខេមរភូមិន្ទ 2-6969 បុកម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ក្នុងទិសដៅស្រប គ្នាពីលិចទៅកើត បណ្តាលឲ្យស្លាប់ ស្ត្រីម្នាក់ឈ្មោះបុស្ស សាវី អាយុ៥០ឆ្នាំ ភូមិផ្គាំឃុំផ្គាំ ស្រុកស្វាយចេក ស្លាប់កន្លែងកើតហេតុ ឯស្ត្រីម្នាក់ទៀត អ្នកបើកម៉ូតូឈ្មោះ ខី សាវុធ ភេទស្រីអាយុ ២៤ឆ្នាំ របួសស្រាល។

ដោយឡែកអ្នកបើកបរ រថយន្តគេចចេញ ពីកន្លែងកើតហេតុបន្សល់ ទុករថយន្តនឹងកន្លែង។ មូលហេតុដែល បណ្តាលឲ្យមាន គ្រោះថ្នាក់ចរាចរនេះ ក៏ដោយសារ តែម៉ូតូបើក ប្តូរគន្លងបត់ឆ្វេងខណៈរថយន្តបង្កបើក បង្កើនល្បឿន។ បើតាមសំដីអាជីករ ដែលមានមុខរបរ ជាអ្នកអង្កន់ដី ស្វែងនិងសាងសងផ្សារ ក្នុងខេត្តបន្ទាយមានជ័យបាន ឲ្យដឹងថា រថយន្តនោះជា រថយន្តមេរបស់គេ ទៅមើលការដ្ឋានរបស់គេ កំពុងសាងផ្សារ នៅស្រុកភ្នំស្រុក តែគេបានអន្តរាគមន៍ មិនឲ្យអ្នក កាសែតចេញផ្សាយ ឥឡូវផ្សាយអស់ហើយ។

ក្រោយកើតហេតុសមត្ថកិច្ច ទៅដល់បាននាំ យករថយន្តមក និងម៉ូតូជនរង គ្រោះរក្សាទុក នៅស្នងការនគរបាលខេត្ត ដើម្បីធ្វើការដោះស្រាយ តាមច្បាប់៕

ដកស្រង់ពី៖ ដើមអម្ពិល