Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ពិធីប្រកាសបិទផ្សាយ ទិន្នន័យជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ ស្ថិតនៅភូមិចំនួន ០៤ភូមិ ក្នុងឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

  • បោះពុម្ព

ត្បូងឃ្មុំ ៖ បញ្ហាទំនាស់ដីធ្លី ជាបញ្ហាដែល ជាកង្វល់ របស់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរ មូលដ្ឋាន ត្រូវដោះស្រាយ ហើយដើម្បី ឲ្យផុតនូវតំណោះ ស្រាយបញ្ហានេះ រាជរដ្ឋាភិបាល បានរៀបចំក្រុមកាងារ សុរិយាដី ដើម្បីធ្វើការ វាស់វែងដីធ្លី ជូនប្រជាពលរដ្ឋ ជាសាធារណៈមានលក្ខណៈ ជាប្រព័ន្ធ ។

នៅថ្ងៃទី២៤ ខែកក្ដដា ឆ្នាំ២០១៥ នេះដែរ នៅក្នុង បរិវេណវត្ត សុវណ្ណបទុមវតី ហៅវត្តរកាឃ្នួច ស្ថិតនៅភូមិ រកាឃ្នួចជើង ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានរៀបចំ ពិធីប្រកាស បិទផ្សាយ ទិន្នន័យជា សាធារណៈ នូវឯកសារ នៃការវិនិច្ឆ័យ ស្ថិតនៅភូមិចំនួន ០៤ភូមិ គឺភូមិ ខ្នាចក្រសាំង ចន្ទុំ កំរ៉ែង និងជាងសារ ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពលោក កេង ប៉ុណ្ណា អភិបាល នៃគណៈអភិបាល ស្រុកត្បូងឃ្មុំ និងលោក ប៉ូច សុធារិទ្ធ អនុប្រធានមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ដោយមានការ អញ្ជើញចូលរួមពី ស្ថាប័ន អង្គភាពជុំវិញស្រុក មេឃុំ មេភូមិ និងប្រជាពលរដ្ឋ ជាច្រើនរូបទៀត ។

បន្ទាប់ពីលោក រៃ ថុង ប្រធានគ្រប់គ្រង ការងារតំបន់ វិនិច្ឆ័យ បានឡើងអាន របាយការណ៍រួចមក លោក ប៉ូច សុធារិទ្ធ បានគូសបញ្ជាក់ថា ៖ ក្រុមការងារបាន ចាប់ផ្ដើមអនុវត្ត ការងារចុះបញ្ជីដីធ្លី ដែលមាន លក្ខណៈជាប្រព័ន្ធ នៅក្នុង ស្រុកត្បូងឃ្មុំនេះ ចាប់ពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៤ មកដល់ពេលនេះ ក្រុមការងារ យើងបាន សម្រេចបានលទ្ធផល ដូចខាងក្រោម ៖ ទិន្នន័យដែលធ្វើការប្រមូលបាន មានចំនួន ១៤៥៤៥ ក្បាលដី ទិន្នន័យដែលបញ្ចូល ក្នុងកុំព្យូទ័រ បានចំនួន ១៤៥៤៥ ក្បាលដី ទិន្នន័យ ដែលគូរក្នុង កុំព្យូទ័រ បានចំនួន ១៣៩៨៣ ក្បាលដី ចែកប័ណ្ណបាន ចំនួន ៥១៣២ ក្បាលដី នឹងធ្វើការត្រៀម ចែកបន្ថែមទៀត ចំនួន ១៤៩៣ ក្បាលដី ផងដែរ ។

លោក បន្តទៀតថា ៖ ក្រុមការងារបាន ធ្វើការប្រកាស បិទផ្សព្វផ្សាយ នូវទិន្នន័យជាសាធារណៈ ជូនដល់ប្រជាពលរដ្ឋ នៅក្នុងឃុំជីគរ ចំនួន ០៤ភូមិទៀត ដែលមានក្បាលដី សរុបចំនួន ៣៣២៧ក្បាលដី ស្មើនិង ដោយចែកចេញជា២ គឺដីសាងសង់ និងដីកសិកម្ម ។

ក្នុងភូមិខ្នាចក្រសាំង ភូមិចន្ទុំ ភូមិកំរ៉ែង និងភូមិជាងសារ ឃុំជីគរ ដែលត្រូវបិទផ្សាយនូវទិន្នន័យ ជាសារធារណៈមានចំនួនក្បាលដីសរុប ៣៣២៧ ក្បាលដី រួមមានភូមិខ្នាចក្រសាំង ឃុំជីគរ មានចំនួនសរុប ១១៧៧ ក្បាលដី ភូមិចន្ទុំ ឃុំជីគរ មានចំនួនសរុប ៦៥៥ក្បាលដី ភូមិកំរ៉េង មានចំនួនសរុប៧៦៧ក្បាលដី និងភូមិជាងសារ ឃុំជីគរ មានចំនួនសរុប ៧២៨ក្បាលដី។ លោក កេង ប៉ុណ្ណា ក៏បានផ្ដាំផ្ញើ ទៅដល់ប្រជាពលរដ្ឋ ដែលជាម្ចាស់ដី ដែលពាក់ព័ន្ធដី នៅក្នុងភូមិខាងលើ សូមមេត្តាអញ្ចើញ ចូលរួម ក្នុងការត្រួតពិនិត្យ ប្លង់សិរិយោដី និងបញ្ជីរឈ្មោះម្ចាស់ដី ដែលបានបិទប្រកាសផ្សាព្វផ្សាយ ជាសាធារណៈ កុំបីខកខានឡើយ ដោយមានមន្ត្រី ប្រចាំការនៅកន្លែង បិទផ្សាយដើម្បី រង់ចាំជួយពន្យល់ បងប្អូន និងទទួលនូវរាល់ ការសុំកែតំរូវ របស់បងប្អូនផងដែរ ។

ម្យ៉ាងវិញទៀត ដើម្បីបង្ករភាព ងាយស្រួល ដល់បងប្អូន ក្រុងការងារ របស់យើងបានដាក់ទីតាំង សំរាប់បិទផ្សាយនៅ វត្តសុវណ្ណបទុមវតី ហៅវត្តរកាឃ្នួច ស្ថិតនៅ ភូមិរកាឃ្នួចជើង ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ចាប់ពីថ្ងៃទី ២៤ ខែកក្ដដា ឆ្នាំ២០១៥ រហូតថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៥ ដែលមានរយៈពេល ៣០ថ្ងៃ ដោយពុំគិតពីថ្ងៃបុណ្យ និងថ្ងៃឈប់ សំរាកឡើយ ។

លោក កេង ប៉ុណ្ណា បានថ្លែងអំណរគុណដល់ ប្រជាពលរដ្ឋដែល ជាម្ចាស់ក្បាលដី ទាំងអស់ ដែលបានចូលរួម សហការណ៍ ជាមួយមន្ត្រីជំនាញ សុរិយោដី ដើម្បីធ្វើការវាស់វែង ធ្វើឲ្យមានលក្ខណៈ ងាយស្រួល និងឆាប់រហ័ស ។ ម្យ៉ាងវិញទៀត ម្ចាស់ក្បាលដី ទាំងអស់ នៅពេលចុះបញ្ជីរដីធ្លី បាននាំទាំងប្ដីប្រពន្ធ និងនាំយកមកជាមួយ នូវឯកសារផ្ទាល់ ខ្លួនក្នុងនោះ រួមមានអត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត សំបុត្រអាពារហ៍ពិពារហ៍ និងសៀវភៅគ្រួសារ ធ្វើឲ្យមានភាព ងាយស្រួល ដល់ក្រុមការងារ វាស់វែង និងរៀបចំប័ណ្ណ កម្មសិទ្ធិ ដើម្បីចែកជូនដល់ ប្រជាពលរដ្ឋ បានឆាប់រហ័ស ។ ទន្ទឹមនឹងនេះដែរ ចំពោះអាណា ព្យាបាលឬឪពុកម្ដាយ ដែលមានបំណងចែកដី ឲ្យកូនចៅ អាចរៀបចំធ្វើការ បែងចែក នៅពេលនេះបាន ៕