Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បទល្មើសនេសាទ ដាក់ដៃតាមដងទន្លេមេគង្គ ជលផលមិនបង្ក្រាប ក្នុងស្រុកត្បូងឃ្មុំ

  • បោះពុម្ព

ត្បូងឃ្មុំ៖ ចាប់ពីដើមខែ កក្កដា ឆ្នាំ២០១៥នេះ គេសង្កេតឃើញថា មានករណី បទល្មើសនេសាទ ដាក់ដៃតាមដង ទន្លេមេគង្គ ជាទ្រង់ទ្រាយធំ ចាប់តាំងពី ចំណុច ភូមិដូនម៉ៅ ព្រែកជីក ទួលខ្សាច់ ទួលគរ និងទួលតាអេវ មិនក្រោម ៥ដៃនោះទេ ស្ថិតក្នុងឃុំទន្លេបិទ ស្រុក-ខេត្តត្បូងឃ្មុំ តែខណ្ឌរដ្ឋបាល ជលផលត្បូងឃ្មុំ គ្មានការបង្ក្រាប សង្ស័យសើម មាត់សើមក ទើប មានករណីនេះ កើតឡើង ។

ប្រជាពលរដ្ឋ ភូមិទួលគរ បានឲ្យដឹងថា ដៃដាក់ចំណុច ទួលតាអេវ មានម្ចាស់ឈ្មោះ នីជាមេឈ្មួញល្មើស ដែលរកស៊ីដាក់ដៃ ជារៀងរាល់ឆ្នាំ ក្នុង ១ថ្ងៃ គេលើកចំនួន ២ដង នៅពេលល្ងាចម្តង និងពេលជិតភ្លឺ ម្តងទៀត គឺប្រមូលត្រីបាន គ្រប់ប្រភេទ ទាំងតូចទាំងធំ មានពេលខ្លះប្រមូល បាន ១តោន ពេលគេលើកម្តងៗ ។

ប្រជាពលរដ្ឋ បានឲ្យដឹងទៀតថា ចាប់តាំងពីក្រុមនេះ បានដាក់ដៃ ល្មើសច្បាប់ ពង្រាយតាម ដងទន្លេមេគង្គ កាលណាមក គឺប្រជាពលរដ្ឋ រកត្រីទទួលទាន ជាលក្ខណៈគ្រួសារ ស្ទើមិនបាន ច្រកឆ្នាំងផង ហើយដីច្រាំង ទន្លេមេគង្គក៏ចេះ តែបាក់ស្រុត ជាបន្តបន្ទាប់ ដែលបណ្តាល មកពីការដាក់ដៃ នេះតែម្តង ។

មានពេលខ្លះ គេឃើញមានមន្ត្រី ជលផល មកពិនិត្យម្តងម្កាលដែរ តែបទល្មើស នៅដដែល ។ លោក ម៉េង សុខថៃ នាយរងខណ្ឌរដ្ឋបាល ជលផលត្បូងឃ្មុំ បានបញ្ជាក់ថា គាត់ទើបមក កាន់ទឹកដីខេត្តថ្មីនេះ ដូច្នេះមិនទាន់ស្គាល់ ភូមិសាស្ត្រអស់ទេ ចាំគាត់ចុះ ទៅត្រួតពិនិត្យមើល បើមានបទ ល្មើសមែន គាត់នឹងចាត់ការ ទៅតាមនិតិវិធី ៕