Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឯកឧត្តម អភិបាលរងខេត្តត្បូងឃ្មុំ ចែកអំណោយមនុស្សធម៍ កាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋ១៥គ្រួសារ ដែលរងគ្រោះដោយខ្យល់កន្រ្តាក់ និងស្លាប់ដោយសាររន្ទះបាញ់

  • បោះពុម្ព

ត្បូងឃ្មុំ៖ កាលពីព្រឹេកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៥ ឯកឧត្តម លី ឡេង អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធាន គណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ប្រចាំខេត្តត្បូងឃ្មុំ និងជាតំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាលនៃគណៈអភិបាលខេត្តង ប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ និងលោកជំទាវ ព្រមទាំង លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី អនុសាខាកាកបាទក្រហម ស្រុកអូររាំងឪ និងស្រុកត្បូងឃ្មុំ និងក្រុមការងារ បានចុះសួរសុខទុក្ខ និងនាំយកអំណោយ សាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ ទៅចែកជូន ប្រជាពលរដ្ឋចំនួន១៥គ្រួសារ ដែលរងគ្រោះ ដោយរលំ និងរបើកដំបូលផ្ទះ ដោយសារភ្លៀង លាយខ្យល់កន្រ្តាក់ និងស្លាប់ដោយសារ រន្ទះបាញ់ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៥កន្លងទៅថ្មីៗ នៅសាលាស្រុកអូររាំងឪ និងនៅឃុំជប់ ។

លោក រស់ សាខន អភិបាល ស្រុកអូររាំងឪ បានឲ្យដឹងថា៖ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៥កន្លងទៅថ្មីៗ មានភ្លៀងលាយឡំ ជាមួយខ្យល់កន្រ្តាក់ បានបោកបក់ មកលើផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យ ខូចខាតផ្ទះសម្បែង ចំនួ១៥ខ្នង ក្នុងនោះ បណ្តាលឲ្យរលំផ្ទះ ទាំងស្រុង ចំនួន២ខ្នង នៅឃុំមៀន១ខ្នង និងឃុំប្រធាតុ១ខ្នង របើកជញ្ជាំង និងតំបូលផ្ទះខ្លះៗ ចំនួន៨ខ្នង នៅនៅឃុំមៀន៦ខ្នង និងឃុំជប់២ខ្នង របើកជញ្ជាំង និងតំបូលផ្ទះធ្ងន់ធ្ងរ ចំនួន៥ខ្នង នៅឃុំជប់៤ខ្នង ឃុំប្រធាតុ១ខ្នង និងស្លាប់ម្នាក់ដោយសាររន្ទះបាញ់ នៅឃុំមង់រៀវ។

ឯកឧត្តម លី ឡេង អភិបាលរងខេត្ត មានប្រសាសន៍ឲ្យដឹងថា៖ គ្រោះធម្មជាតិ ពុំមែនតែកើតមានឡើង នៅក្នុងប្រទេសកម្ពុជា នោះទេ ពោលគឺបានកើតមាន នៅតាមបណ្តាប្រទេស ផ្សេងៗទៀត នៅលើពិភពលោក ដោយឡែក នៅប៉ុន្មានថ្ងៃនេះ ខេត្តត្បូងឃ្មុំ បានទទួលរងគ្រោះដោយ ខ្យល់កន្រ្តាក់លាយឡំ ជាមួយទឹកភ្លៀង ដែលបានបង្កឲ្យ រងផលប៉ះពាល់ នៅស្រុកចំនួន២គឺស្រុកត្បូងឃ្មុំ និងស្រុកអូររាំងឪ ។

ឯកឧត្តម បានសម្តែងនូវការ សោកស្តាយជាខ្លាំង ចំពោះប្រជាពលរដ្ឋ ដែលទទួលរងគ្រោះ ទាំងអស់ ដែលក្នុងនាម អាជ្ញាធរខេត្ត សូមចូលរួមចំណែក នូវទុក្ខលំបាកនេះ និងសង្ឃឹមជឿជាក់ថា បងប្អូននឹងរៀបចំ ជួសជុលផ្ទះសម្បែង អោយប្រសើរឡើងវិញ ជាពិសេស ឯកឧត្តម សម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខ ជាមួយគ្រួសារនៃសប ដែលរងគ្រោះស្លាប់ដោយសាររន្ទះបាញ់ ។

មានប្រសាសន៍សំណេះសំនាល នាឱកាសនោះ ឯកឧត្តម លី ឡេង ក៏បានពាំនាំ នូវប្រសាសន៍ផ្ដាំផ្ញើ និង សួរសុខទុក្ខ ពីសំណាក់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានសាខា កាកបាទក្រហមម្ពុជា ជូនចំពោះបងប្អូន ប្រជាពលរដ្ឋ ដែលជានិច្ចជាកាល សម្តេចតែងតែ យកចិត្តទុកដាក់ ពីសុខទុក្ខបងប្អូន ប្រជាពលរដ្ឋយើង ព្រមទាំង បានបញ្ជាក់ ទៅដល់ប្រជាពលរដ្ឋ ដែលរងគ្រោះទាំងអស់ ដែរថា៖ អំណោយដែលបាន ផ្ដល់ជូនជានាពេលនេះ គឺពុំបានឆ្លើយតប ទៅនឹងតម្រូវការ សម្រាប់ជីវភាពបាន យូរអង្វែង ប៉ុន្តែក៏បានជួយសម្រាល ទុក្ខលំបាកខ្វះខាត បានមួយគ្រា ផងដែរ ។

ឯកឧត្តម បានរំលឹកផងដែរថា៖ កាកបាទក្រហម មិនមែនជាកាកបាទក្រហម បំរើឲ្យបុគ្គលមួយណាឡើយ ពោលគឺ ជាកាកបាទក្រហម សំរាប់ជួយដល់បងប្អូន ជាជនងាយរងគ្រោះ មិនប្រកាន់ជាតិសាសន៍ សាសនា ពណ៌សម្បុរ និងនិន្នាការ នយោបាយឡើយ ។

ចប់ប្រសាសន៍ សំណេះសំណាល គណៈអធិបតី ក៏បានចែកអំណោយ កាកបាទក្រហម ដែលនាំទៅចែកជូន ប្រជាពលរដ្ឋដែល រងគ្រោះរួមមាន៖ គ្រួសាររលំផ្ទះទាំងស្រុង ចំនួន២គ្រួសារ មួយគ្រួសារៗ ទទួលបាន អង្ករ២៥គីឡូក្រាម ត្រីខ១ឡូ ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ អំបិល១គីឡូក្រាម ទឹកសុទ្ធ១កេស មី១កេស និងឃីតមួយកញ្ចប់មាន មុង១ ភួយ១ កន្ទេល១ ក្រម៉ា១ សារុង១ ម្សៅសាប៊ូ១គីឡូក្រាម ព្រមទាំងសំភារៈប្រើប្រាស់មួយចំនួនមានៈ ឆ្នាំងបាយ១ ធុងដាក់ទឹក១ ប៉ាតង់១ ព្រមទាំងថវិការចំនួន១០ម៉ឺនរៀល ចំនែកគ្រូសារ របើកជញ្ជាំង និងតំបូលផ្ទះ ធ្ងន់ធ្ងរ ចំនួន៥គ្រួសារ មួយគ្រួសារៗ ទទួលបានទឹកសុទ្ធចំនួន១កេស ថវិការចំនួន១០ម៉ឺនរៀល និងគ្រូសារ របើកដំបូលផ្ទះខ្លះៗ  ចំនួន៨គ្រួសារ មួយគ្រួសារៗ ទទួលបាន ទឹកសុទ្ធចំនួន១កេស ថវិការ ចំនួន៥ម៉ឺនរៀល និងគ្រួសារដែលស្លាប់ ដោយសាររន្ទះបាញ់ អង្ករ៥០ គីឡូក្រាម និងថវិការ ៤០ម៉ឺនរៀល ។

បន្ទាប់មក ឯកឧត្តម ព្រមទាំងសហការី បានចុះទៅដល់ លំនៅដ្ឋានគ្រួសារនៃសព ដែលបានស្លាប់ដោយសារ រន្ទះបាញ់ ដើម្បីជាការចូលរូម រំលែកនៃសព ។ ជាមួយគ្នានោះដែរ ឯកឧត្តម បានចុះទៅ សួរសុខទុក្ខផ្ទាល់ ដល់លោក ហុក ហ៊ាង អតីតប្រធានការិយាល័យ សុខាភិបាល ស្រុកពញាក្រែក និងតំបែរ ដែលមានជំងឺចាស់ជរា ព្រមទាំងប្រគល់ជូន ថវិការ ២០ម៉ឺនរៀល របស់សាខាកាកបាទក្រហមខេត្ត ផងដែរ ៕

ដោយ៖ វ៉ាន់ វីរៈ