Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ពិធីប្រកាសផ្សព្វផ្សាយ កំណតតំបន់វិនិច្ឆ័យកាងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ សង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ

  • បោះពុម្ព

ត្បូងឃ្មុំ ៖ បញ្ហាទំនាស់ដីធ្លី ជាបញ្ហាដែល ជាកង្វល់របស់ រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរ មូលដ្ឋាន ត្រូវដោះស្រាយ ហើយដើម្បី ឲ្យផុតនូវតំណោះ ស្រាយបញ្ហានេះ រាជរដ្ឋាភិបាល បានរៀបចំក្រុមកាងារ សុរិយាដី ដើម្បីធ្វើការ វាស់វែងដីធ្លី ជូនប្រជាពលរដ្ឋ ជាសាធារណៈមាន លក្ខណៈជាប្រព័ន្ធ ។

នៅថ្ងៃទី០៤ ខែសីហា  ឆ្នាំ២០១៥ នេះដែរ នៅក្នុងបរិវេណ វត្តវិហារលួង ស្ថិតនៅភូមិកណ្ដាល សង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ បានរៀបចំ ពិធីប្រកាស ផ្សព្វផ្សាយ កំណតតំបន់វិនិច្ឆ័យកាងារ ចុះបញ្ជីដីធ្លី មានលក្ខណៈ ជាប្រព័ន្ធ សង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព លោក ធួន ជេដ្ឋា ប្រធានមន្ទីរ រៀបចំដែនដី  នគរូបនីយកម្ម សំណង់ និងសុរិយោដី និងជានាយក ចាត់ការកម្មវិធី អនុវិស័យរដ្ឋបាលដីធ្លី ខេត្តត្បូងឃ្មុំ និងលោក ជា សុរិទ្ធ អភិបាល នៃគណៈអភិបាល ក្រុងសួង ដោយមានការអញ្ជើញ ចូលរួមពី ស្ថាប័ន អង្គភាព ជុំវិញក្រុង មេឃុំ មេភូមិ និងប្រជាពលរដ្ឋ ជាច្រើនរូបទៀត ។

បន្ទាប់ពីលោក ផាន់ រ៉ាវុធ ប្រធានការិយាល័យ មន្ទីរមន្ទីររៀបចំ ដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ក្រុងសួង បានឡើងអាន របាយការណ៍រួចមក លោក ជា សុរិទ្ធ បានគូសបញ្ជាក់ថា ៖សង្កាត់វិហារលួង ស្ថិតនៅក្នុងក្រុងសួង ភាគខាងជើង ឈាងខាងជើង មានចំងាយពីទី រួមក្រុងប្រមាណជា ០៣គីឡូមែត្រ មានចំនួន ១៥ភូមិ គឺភូមិជ្រួយ ភូមិជីកែ ភូមិកណ្ដាល ភូមិជើងវត្ត ភូមិថ្មី ភូមិក្រឆាន ប្រស្រែលើ ភូមិប្រស្រែក្រោម ភូមិព្នៅ ភូមិថ្នល់ថ្មី ភូមិ ៦.១០ ភូមិ ៦.១២ ភូមិ ៥.១០ ភូមិវាលចារ និងភូមិគៀនរូង ។សង្កាត់វិហារលួង មានព្រំប្រទល់ ខាងជើងជាប់នឹង ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខាងត្បូងជាប់ នឹងសង្កាត់សួង ក្រុងសួង និងឃុំអញ្ជើម ស្រុកត្បូងឃ្មុំ ខាងកើតជាប់ នឹងឃុំល្ងៀង ក្នុងស្រុកត្បូងឃ្មុំ ខាងលិចជាប់ នឹងសង្កាត់សួង ក្រុងសួង ។

លោក បន្តថា ៖ ចំនួនប្រជាពលរដ្ឋ សរុបមានចំនួន ១៣.១៤៦នាក់ ក្នុងនោះស្រ្តី មានចំនួន ៦.៧៥៤នាក់ ស្មើនឹង ២.៩៨០គ្រួសារ ប្រជាពលរដ្ឋអាយុ ១៨ឆ្នាំ ឡើងទៅចំនួន ៨.៥០៦នាក់ ក្នុងនោះស្រ្តីមានចំនួន ៤៥៤៩នាក់ ប្រជាពលរដ្ឋ មានអត្តសញ្ញាណប័ណ្ណ សំរាប់ប្រើប្រាស់ សរុបមានចំនួន ៨.៨៩៣នាក់ ស្រ្តីសរុប ៤.៤៣៦នាក់។ លោក ធួន ជេដ្ឋា មានប្រសាសន៍ថា ៖ ដោយឡែកសង្កាត់ វិហារលួង មានចំនួន ១៥ភូមិ ក្នុងនោះភូមិដែល ត្រូវធ្វើការចុះបញ្ជី មានលក្ខណៈជាប្រព័ន្ធ មុនគេគឺ ភូមិកណ្ដាល មានប្រជាពលរដ្ឋសរុប ១២៦៨នាក់ ក្នុងនោះស្រ្តី មានចំនួន ៦៦៧នាក់ស្មើនឹង ៣០០គ្រួសារ ប្រពលរដ្ឋ មានអាយុ ១៨ឆ្នាំ ឡើងទៅចំនួន ៨៧១នាក់ ស្រ្តី៤៥៧នាក់ ប្រជាពលរដ្ឋ មានអត្តសញ្ញាណប័ណ្ណ សរុប ៩៥៥នាក់ ស្រ្តី ៤៨៩នាក់ មានផ្ទៃដីសរុបចំនួន ១៥១,៩២ហិចតា ស្មើនឹង ១១៦៤ ក្បាលដី ផ្ទៃដីលំនៅដ្ឋានចំនួន ៧,៩២ ហិចតា ស្មើនឹង ២៦៤ ក្បាលដី ផ្ទៃដីកសិកម្ម ចំនួន ១៤៤ហិចតា ស្មើនឹង ៩០០ក្បាលដី ផងដែរ ។

លោក ធួន ជេដ្ឋា បានថ្លែងអំណរគុណដល់ ប្រជាពលរដ្ឋ ដែលជាម្ចាស់ក្បាលដី ទាំងអស់ ដែលបានចូលរួមសហការណ៍ ជាមួយមន្ត្រីជំនាញ សុរិយោដី ដើម្បីធ្វើការវាស់វែង ឲ្យមានលក្ខណៈងាយស្រួល និងឆាប់រហ័ស ។ ម្យ៉ាងវិញទៀត ម្ចាស់ក្បាលដីទាំងអស់ នៅពេលចុះបញ្ជីរដីធ្លី បាននាំ ទាំងប្ដីប្រពន្ធ និងនាំយកមកជាមួយ នូវឯកសារផ្ទាល់ខ្លួន ក្នុងនោះ រួមមានអត្ត សញ្ញាណប័ណ្ណ សំបុត្រកំណើត សំបុត្រអាពារហ៍ពិពារហ៍ និងសៀវភៅគ្រួសារ ធ្វើឲ្យមានភាព ងាយស្រួល ដល់ក្រុមការងារ វាស់វែង និងរៀបចំ ប័ណ្ណកម្មសិទ្ធិ ដើម្បីចែកជូនដល់ប្រជាពលរដ្ឋ បានឆាប់រហ័ស ។ ទន្ទឹមនឹងនេះដែរ ចំពោះអាណាព្យាបាល ឬឪពុកម្ដាយ ដែលមានបំណងចែកដី ឲ្យកូនចៅ អាចរៀបចំធ្វើការ បែងចែកនៅ ពេលនេះបាន ៕ 

 

 

 

 

ដកស្រង់ពី៖ដើមអម្ពិល