Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឯកឧត្តម ប៉ែន កុសល អញ្ជើញបិទការប្រកួតកីឡាមហាជន ជ្រើសរើសជើងឯកទូទាំងខេត្តត្បូងឃ្មុំ ប្រចាំឆ្នាំ២០១៥

  • បោះពុម្ព

ត្បូងឃ្មុំ៖ នារសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៥ នៅទីលានបាល់ទាត់ វិទ្យាល័យ សម្តេចតេជា ហ៊ុន សែន សួង បានប្រារព្ធពិធី បិទការប្រកួត កីឡាមហាជន ជ្រើសរើសជើងឯក ទូទាំងខេត្តត្បូងឃ្មុំប្រចាំឆ្នាំ២០១៥ ក្រោមអធិបតីភាព ឯកឧត្តម ប៉ែន កុសល អភិបាលរង នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ ព្រមទាំងមានការ អញ្ជើញចូលរួមពី លោកប្រធាន អនុប្រធានមន្ទីរអប់រំ យុវជនកីឡាខេត្ត លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត ក្រុមកីឡាករ សិស្សានុសិស្ស និងប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ ។

លោក អិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានឡើងអានរបាយការណ៍ អោយដឹងថា៖ ក្នុងឆ្នាំ២០១៥នេះ ក្រុមកីឡាករបានមក ចូលរួមប្រកួតមាន ៣ប្រភេទកីឡា សរុបរួមមាន១៥ក្រុម មកពី៧អង្គភាព និង ៦ ក្រុង-ស្រុក ដែលក្នុងនោះ រួមមានៈ បាល់ទាត់ ចំនួន៨ក្រុម បាល់ទះ ចំនួន៥ក្រុម និងបាល់បោះ ចំនួន២ក្រុម ។

លោក បន្តទៀតថា៖ ឆ្លងកាត់ការប្រកួត យ៉ាងស្វិតស្មាញ អស់រយៈពេល៣ថ្ងៃរួចមក ជាលទ្ធផលបច្ចេកទេស ក្នុងការប្រកួតផ្តាច់ព្រាត់ ជ្រើសរើសជើងឯក ទូទាំងខេត្តត្បូងឃ្មុំ ប្រចាំឆ្នាំ២០១៥ នាឳកាសនោះ ១-ផ្នែកបាលទាត់ ចំណាត់ថ្នាក់លេខ១ បានទៅលើ ក្រុមកីឡាករ ស្រុកត្បូងឃ្មុំ ចំណាត់ថ្នាក់លេខ២ បានទៅលើ ក្រុមកីឡាករ ក្រុងសួង ចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុមកីឡាករ ស្រុកពញាក្រែក ២-ផ្នែកបាល់ទះ ចំណាត់ថ្នាក់លេខ១ បានទៅលើ ក្រុមកីឡាករ ស្នងការនគរបាល ខេត្តត្បូងឃ្មុំ ចំណាត់ថ្នាក់លេខ២ បានទៅលើក្រុមកីឡាករ ការិយាល័យអប់រំ យុវជននិងកីឡា ក្រុងសួង ចំណាត់ថ្នាក់លេខ៣ បានទៅលើ ក្រុមកីឡាករ ស្រុកតំបែរ ៣-ផ្នែកបាល់បោះ ចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមកីឡាករ ការិយាល័យអប់រំ យុវជននិងកីឡា ក្រុងសួង ចំណាត់ថ្នាក់លេខ២ បានទៅលើក្រុមកីឡាករ ការិយាល័យអប់រំ យុវជននិងកីឡា ស្រុកត្បូងឃ្មុំ ។

ថ្លែងនៅក្នុងឳកាស នៃការបិទការប្រកួត កីឡាមហាជន ជ្រើសរើសជើងឯក ទូទាំងខេត្ត ប្រចាំឆ្នាំ២០១៥ ឯកឧត្តម ប៉ែន កុសល អភិបាលរងខេត្ត បានមានប្រសាសន៍ថា៖ ដោយស្របទៅតាម គោលនយោបាយ យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល បច្ចុប្បន្ននេះ គ្រប់វិស័យទាំងអស់ ដែលបូករួមទាំង វិស័យកីឡាផងដែរនោះ កំពុងតែមាន ការរីកចំរើន រឹតតែប្រសើរឡើង ជាលំដាប់ ដែលទាំងនេះ ក៍ជាបំណងប្រាថ្នា តែមួយគត់ របស់ប្រជាជនកម្ពុជា ក្នុងការអភិវឌ្ឍ ប្រទេសជាតិ ។

ឯកឧត្តម បន្តទៀតថា៖ គ្រប់វិស័យកីឡាក្នុងខេត្ត ត្រូវបានពង្រឹង និងពង្រីក គឺយើងមានកីឡាករ កីឡាការនី ដែលពោរពេញ ទៅដោយសមត្ថភាព មានចិត្តមុះមុត អង់អាចក្លាហាន ស្វាហាប់ សក្តិសមជា ពលរដ្ឋដ៍ឆ្នើម នៃប្រទេសជាតិ ព្រោះថាគ្រប់ទីកន្លែង តាំងពីអង្គភាព ស្ថាប័ន ក្លឹបគ្រឹះស្ថានសិក្សា តាមភូមិ ឃុំ ស្រុក ក៍មានទីលាន សម្រាប់លេងកីឡាផងដែរ ដែលមើលឃើញថា សកម្មភាពកីឡា មានភាពផុសផុល ស្ទើរគ្រប់ទីកន្លែង ទាំងនេះហើយ ជាសក្ខីភាព ដែលបញ្ជាក់ថា កីឡាមានការរីកចំរើន ទោះបីជាលទ្ធផល និងសមត្ថភាព បទពិសោធន៍ បច្ចេកទេស ពេលប្រកួត និងទីលានហ្វឹកហាត់ ពុំទាន់សមស្រប តាមគោលបំណង នៃការចង់បាន និងការកំណត់ របស់យើងក៍ដោយ។

ឯកឧត្តម មានប្រសាសន៍ បញ្ជាក់ផងដែរថា៖ ការប្រកួតមិនមែន ព្រោះតែរង្វាន់សម្រាប់ ការឈ្នះនោះទេ គឺដើម្បីជួយអោយ កីឡាករម្នាក់ៗ មានការអភិវឌ្ឍ ទាំងផ្នែករាងកាយ ស្មារតី ដែលស្របទៅតាម បច្ចេកទេសជំនាញ និងអាកប្បកិរិយា ប្រកបដោយ សីលធម៍ ការគោរព អធ្យាស្រ័យគ្នា នៅពេលប្រកួត ដូច្នេះគួរតែកីឡាករម្នាក់ៗ អនុវត្តអោយបាន រាល់ការប្រកួត ។

ចប់ប្រសាសន៍ នាឳកាសនោះ គណៈអធិបតី បានអញ្ជើញប្រគល់ ពានរង្វាន់ដល់ ជ័យលាភី ដែលជាប់ចំណាត់ថ្នាក់ នោះគឺ៖ ១-ផ្នែកបាលទាត់ ចំណាត់ថ្នាក់លេខ១ បានទៅលើ ក្រុមកីឡាករ ស្រុកត្បូងឃ្មុំ ទទួលបានពានរង្វាន់១ ទង់អនុស្សាវរីយ៍១ ខោអាវ១៨កំប្លេរ បាល់ទាត់ចំនួន៣ និងថវិការអមចំនួន មួយលានពីរសែនរៀល ,ចំណាត់ថ្នាក់លេខ២ បានទៅលើ ក្រុមកីឡាករ ក្រុងសួង ទទួលបាន ទង់អនុស្សាវរីយ៍១ ខោអាវ១៨កំប្លេរ បាល់ទាត់ចំនួន៣ និងថវិការអមចំនួន មួយលានរៀល ,ចំណាត់ថ្នាក់លេខ៣ បានទៅលើ ក្រុមកីឡាករ ស្រុកពញាក្រែក ទទួលបាន ទង់អនុស្សាវរីយ៍១ ខោអាវ១៨កំប្លេរ បាល់ទាត់ចំនួន៣ និងថវិការអមចំនួន ប្រាំបីសែនរៀល ២-ផ្នែកបាល់ទះ ចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមកីឡាករ ស្នងការនគរបាល ខេត្តត្បូងឃ្មុំ ទទួលបានពានរង្វាន់១ ទង់អនុស្សាវរីយ៍១ ខោអាវ១២កំប្លេរ បាល់ទះចំនួន៣ និងថវិការអមចំនួន មួយលានរៀល ,ចំណាត់ថ្នាក់លេខ២ បានទៅលើ ក្រុមកីឡាករ ការិយាល័យអប់រំ យុវជននិងកីឡា ក្រុងសួង ទទួលបាន ទង់អនុស្សាវរីយ៍១ ខោអាវ១២កំប្លេរ បាល់ទះចំនួន៣ និងថវិការអមចំនួន ប្រាំបីសែនរៀល ,ចំណាត់ថ្នាក់លេខ៣ បានទៅលើ ក្រុមកីឡាករ ស្រុកតំបែរ ទទួលបាន ទង់អនុស្សាវរីយ៍១ ខោអាវ១២កំប្លេរ បាល់ទាត់ចំនួន៣ និងថវិការអមចំនួន ប្រាំមួយសែនរៀល ៣-ផ្នែកបាល់បោះ ចំណាត់ថ្នាក់លេខ១ បានទៅលើ ក្រុមកីឡាករ ការិយាល័យអប់រំ យុវជននិងកីឡា ក្រុងសួង ទទួលបានពានរង្វាន់១ ទង់អនុស្សាវរីយ៍១ ខោអាវ១២កំប្លេរ បាល់បោះចំនួន៣ និងថវិការអមចំនួន មួយលានរៀល ,ចំណាត់ថ្នាក់លេខ២ បានទៅលើ ក្រុមកីឡាករ ការិយាល័យអប់រំ យុវជននិងកីឡា ស្រុកត្បូងឃ្មុំ ទទួលបាន ទង់អនុស្សាវរីយ៍១ ខោអាវ១២កំប្លេរ បាល់បោះចំនួន៣ និងថវិការអមចំនួន ប្រាំបីសែនរៀល ៕ 

ដោយ៖ វ៉ាន់ វីរៈ