Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សមត្ថកិច្ចចុះពិនិត្យមើលគ្លីនិកឯកជនមួយ នៅខេត្តត្បូងឃ្មុំ ក្រោយផ្ទុះចេញនូវជំងឺគ្រុនឈាមច្រើននាក់

  • បោះពុម្ព

ត្បូងឃ្មុំ  ៖ លោក កែវ វណ្ណៈ ប្រធានមន្ទីរ សុខាភិបាល ខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ពេលនេះកម្លាំងរបស់លោក រួមជាមួយសមត្ថកិច្ច កំពុងចុះត្រួតពិនិត្យ គ្លីនិកឯកជន នៅភូមិទួលថ្ម ឃុំគគីរ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក្រោយទទួលបានព័ត៌មានថា មានអ្នកជំងឺ គ្រុនឈាមប្រមាណ ១០នាក់ សម្រាកព្យាបាល នៅក្នុងគ្លីនិកនេះ ។

គ្លីនិកនោះឈ្មោះ «វេជ្ជបណ្ទិត ជិន ចាន់ធឿន ពិនិត្យ ព្យាបាលជម្ងឺទូទៅ និងឆ្លុះអេកូពណ៌» ដែលមានទីតាំង ប្រមាណ ២០០ម៉ែត្រ ពីសាលាស្រុកមេមត់ ប៉ុន្តែលោក កែវ វណ្ណៈ ប្រធានមន្ទីរបានបញ្ជាក់ថា គ្លីនិកនេះ មិនគួរទទួលព្យាបាល អ្នកជំងឺគ្រុនឈាមនោះទេ ហើយគួរឱ្យបញ្ជូនមកកាន់ មន្ទីរពេទ្យបង្អែក ដោយសារតែការព្យាបាល ជំងឺគ្រុនឈាម ត្រូវមានឧបករណ៍ ពិនិត្យឈាមត្រឹមត្រូវ ។ ទោះជាយ៉ាងណា លោកពន្យល់ថា សមត្ថកិច្ចមិនទាន់បាន បិទគ្លីនិកនេះ នៅឡើយទេ ដោយកំពុង ធ្វើការត្រួតពិនិត្យ អំពីជំនាញ និងឧបករណ៍នានា នៅក្នុងគ្លីនិកនេះ ក៏ដូចជាពិនិត្យ អាជ្ញាប័ណ្ណផងដែរ ៕

ដកស្រង់ពី៖fresh news