Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សាលាជាតិកសិកម្មកំពង់ចាម ដឹកនាំនិស្សិតចុះអនុវត្ត ស្ទូងស្រូវទៅតាមលក្ខណៈបច្ចេកទេស នៅកសិដ្ឋានផលិតពូជស្រូវ

  • បោះពុម្ព

 (អន្លង់ស្រែ) ត្បូងឃ្មុំ ៖ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៥ សាលាជាតិកសិកម្ម កំពង់ចាម បានដឹកនាំនិស្សិត ចុះអនុវត្ត ស្ទូងស្រូវទៅតាម លក្ខណៈបច្ចេកទេស នៅកសិដ្ឋាន ផលិតពូជស្រូវ ភូមិអភិវឌ្ឍន៍ សម្តេចអគ្គមហាពញាចក្រី គតិព្រិទ្ធបណ្ឌិត ហេង សំរិន «អន្លង់ស្រែ» ស្ថិតក្នុងភូមិសន្ទៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

លោក ឡឺ  គឹមហេង ប្រធានដឺប៉ាតឺម៉ង់ សេដ្ឋកិច្ចកសិកម្ម និងអភិវឌ្ឍន៍ជនបទ បានឲ្យដឹងថា  គោលបំណង ឲ្យនិស្សិតស្វែងយល់ និងអនុវត្តជាក់ស្តែង លើបច្ចេកទេស ដាំដុះដំណាំស្រូវ ពិសេសគឺបង្គំបច្ចេកទេស ប្រពលវប្បកម្ម ដំណាំស្រូវ រួមមាន៖ -ការរៀបចំពូជ (ប្រើពូជដែល មានគុណភាពល្អ សុទ្ធល្អ)  ។

 -ការរៀបចំដី (ភ្ជួរាស់ពង្រាប ដីឲ្យស្មើល្អ) ។ -ការសាប (រៀបចំថ្នាលសំណាបឲ្យស្មើល្អ ដាក់ជីធម្មជាតិ សាបឲ្យស្តើង សំណាបមាន អាយុចាប់ពី២២ទៅ ២៥ថ្ងៃ) ស្ទូងចាប់តូចៗ ពី២ទៅ៤ដើម (ក្នុង១គុម្ព) ហើយទុកចន្លោះ ពីគុម្ពមួយទៅគុម្ពមួយ ប្រវែង២តឹក ។ -ការប្រើប្រាស់ជី (ដាក់ជីទ្រាប់បាត មានជីលាមកសត្វ ជីកំប៉ុយៈពេលស្ទូង ១៥ថ្ងៃ យើងត្រូវប្រើជី (អ៊ុយរ៉េ) លើកទី២ - នៅដំណាក់កាល សន្ទូងមូរដើម ឬចាប់ផ្តើមកកួរ ការដាក់ទាំង ២លើកនេះ ទៅតាមការណែនាំរបស់ វិទ្យាស្ថានស្រាវជ្រាវ កសិកម្មកម្ពុជា ARDT ។ ការថែទាំទឹក ក្នុងស្រែ គឺគ្រប់គ្រងទឹកឲ្យបាន សមស្របទៅ តាមដំណាក់កាល លូតលាស់ របស់ពូជស្រូវ ។ ចំណែកការគ្រប់គ្រង ទៅលើកត្តាបំផ្លាញផ្សេងៗ  គឺត្រូវចុះពិនិត្យ តាមដានស្រែជាប្រចាំ ធ្វើការកំចាត់ស្មៅ សត្វល្អិតបំផ្លាញ ទៅតាមភាពជាក់ស្តែង ។ ត្រួតពិនិត្យមើល ពូជលាយ និងកាត់ចេញ ដើម្បីបន្សុតពូជ ។ ការប្រមូលផល ត្រូវទុកឲ្យស្រូវទុំល្អ ហាលសំងួតឲ្យស្ងួតល្អ បក់សំអាតទុកដាក់ ឲ្យបានសមស្រប ។

លោក ប្រធានបាន បញ្ជាក់ទៀតថា ការអនុវត្តន៍នូវបច្ចេកទេស ពង្រីកពូជស្រូវនេះ  គ្រោងនឹងធ្វើការផ្សព្វផ្សាយ ដល់ប្រជាកសិករ ហើយកសិករ នឹងអាចផលិតពូជស្រូវ ដោយខ្លួនឯងសម្រាប់លក់ -ដូរ ដែលទទួលបាន ប្រាក់ចំណេញខ្ពស់ ។ លោក ប្រធានបានបញ្ជាក់ បន្ថែមឲ្យដឹងទៀតថា កសិដ្ឋាននេះ ចាប់ផ្តើមដំណើរ ការអភិវឌ្ឍន៍នៅឆ្នាំ២០១១ ដើមឡើយតំបន់នេះ ជាតំបន់ព្រៃ សំបូរទៅដោយដីដំបូកលាយឡំជាមួយព្រៃល្បោះ ដុះតាមមាត់បឹង និងព្រែក ។

ដោយសារគតិព្រិទ្ធបណ្ឌិត របស់សម្តេចចក្រី ចង់ឲ្យតំបន់នេះ ប្រែក្លាយជាតំបន់ បៃតងសម្តេច បានណែនាំឲ្យក្រុមការងារ ធ្វើការអភិវឌ្ឍន៍តំបន់នេះ ដោយធ្វើការកែប្រែ គុណភាពដីព្រៃ និងដំបូកទាំងនេះឲ្យក្លាយ ទៅជាដីស្រែ ដែលមានជីជាតិ ដូចសព្វថ្ងៃនេះ គោលបំណងសំខាន់ របស់សម្តេច គឺចង់បង្ហាញ និងផ្សព្វផ្សាយ នូវបច្ចេកទេសដល់ កសិករនៅតំបន់នេះ ក៏ដូចកសិករ នៅទូទាំងប្រទេសរៀនសូត្រតាមដើម្បី អភិវឌ្ឍន៍គ្រួសារ ឲ្យជៀសផុតពីការ ធ្វើចំណាកស្រុក ៕ស លាយជីគីមី DAP ទៅតាមការណែនាំ របស់វិទ្យាស្ថាន ស្រាវជ្រាវកសិកម្មកម្ពុជា ទៅតាមប្រភេទដី  ) ។

ការដាក់ជីបំប៉ន មានពីរលើក គឺ ទី១-ក្រោយរយៈ ពេលស្ទូង ១៥ថ្ងៃ យើងត្រូវប្រើជី (អ៊ុយរ៉េ) លើកទី២-នៅដំណាក់កាល សន្ទូងមូរដើម ឬចាប់ផ្តើមកកួរ ការដាក់ទាំង២លើកនេះ ទៅតាមការណែនាំរបស់វិទ្យាស្ថានស្រាវជ្រាវ កសិកម្មកម្ពុជា ARDT ។ ការថែទាំទឹកក្នុងស្រែ គឺគ្រប់គ្រងទឹកឲ្យបាន សមស្របទៅតាម ដំណាក់កាល លូតលាស់របស់ពូជស្រូវ ។ ចំណែកការគ្រប់គ្រង ទៅលើកត្តាបំផ្លាញផ្សេងៗ គឺត្រូវចុះពិនិត្យ តាមដានស្រែជាប្រចាំ ធ្វើការកំចាត់ស្មៅ សត្វល្អិតបំផ្លាញ ទៅតាមភាពជាក់ស្តែង ។

ត្រួតពិនិត្យមើល ពូជលាយ និងកាត់ចេញ ដើម្បីបន្សុតពូជ ។ ការប្រមូលផល ត្រូវទុកឲ្យស្រូវទុំល្អ ហាលសំងួតឲ្យស្ងួតល្អ បក់សំអាតទុក ដាក់ឲ្យបានសមស្រប ។ លោក ប្រធានបាន បញ្ជាក់ទៀតថា ការអនុវត្តន៍នូវ បច្ចេកសពង្រីក ពូជស្រូវនេះ គ្រោងនឹងធ្វើការ ផ្សព្វផ្សាយដល់ ប្រជាកសិករ ហើយកសិករនឹង អាចផលិតពូជស្រូវ ដោយខ្លួនឯងសម្រាប់ លក់-ដូរ ដែលទទួលបាន ប្រាក់ចំណេញខ្ពស់ ។ លោក ប្រធានបានបញ្ជាក់ បន្ថែមឲ្យដឹងទៀតថា កសិដ្ឋាននេះ ចាប់ផ្តើមដំណើរការ អភិវឌ្ឍន៍នៅឆ្នាំ ២០១១ ដើមឡើយ តំបន់នេះ ជាតំបន់ព្រៃ សំបូរទៅដោយ ដីដំបូកលាយឡំ ជាមួយព្រៃល្បោះដុះ តាមមាត់បឹង និងព្រែក ។

ដោយសារគតិព្រិទ្ធបណ្ឌិត របស់សម្តេចចក្រី ចង់ឲ្យតំបន់នេះ ប្រែក្លាយជាតំបន់ បៃតងសម្តេច បានណែនាំឲ្យក្រុមការងារ ធ្វើការអភិវឌ្ឍន៍តំបន់នេះ ដោយធ្វើការកែប្រែ គុណភាពដីព្រៃ និងដំបូកទាំងនេះឲ្យក្លាយ ទៅជាដីស្រែ ដែលមានជីជាតិ ដូចសព្វថ្ងៃនេះ គោលបំណង សំខាន់របស់សម្តេច គឺចង់បង្ហាញ និងផ្សព្វផ្សាយ នូវបច្ចេកទេសដល់ កសិករនៅតំបន់នេះ ក៏ដូចកសិករ នៅទូទាំងប្រទេសរៀនសូត្រ តាមដើម្បីអភិវឌ្ឍន៍គ្រួសារ ឲ្យជៀសផុតពីការ ធ្វើចំណាកស្រុក  ៕