បណ្តាញសង្គម

ទីតាំងស្តុកឈើ មួយកន្លែង និងរថយន្តសាំងយ៉ុង ដឹកឈើពេញ ត្រូវបានកម្លាំង សមត្ថកិច្ច ខេត្តត្បូងឃ្មុំ បង្ក្រាបបាន

ត្បូងឃ្មុំ ៖ លោកឧត្តមសេនីយ៍ ម៉ៅ ពៅ ស្នងការដ្ឋាននគរបាល ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥នេះ

កម្លាំងនគរបាលខេត្ត បានចុះបង្រ្កាប ២ករណី, ទី១៖ រថយន្ត Land Cruiser មួយគ្រឿង និងមនុស្សចំនួន ២នាក់ រួមនឹងឈើមួយចំនួន ត្រូវបានកម្លាំង នគរបាល ខេត្តត្បូងឃ្មុំ ដឹកនាំដោយ ព្រះរាជអាជ្ញា ហ៊ាង សុភ័ក្រ្ត បានចាប់ឃាត់ នៅទីតាំង ស្តុកឈើ មួយកន្លែង ស្ថិតនៅចំណុច ខ្នងក្រពើ ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ ករណីទី២៖ រថយន្តសាំងយ៉ុង ដឹកឈើធ្នង់ពេញ ចាប់ឃាត់បាននៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដោយឡែកម្ចាស់រថយន្ត បានរត់គេចខ្លួនបាត់ ។ លោកឧត្តមសេនីយ៍ ម៉ៅ ពៅ បានបញ្ជាក់ថា មនុស្ស ២នាក់ ត្រូវឃាត់ទុក និងទីតាំងស្តុកឈើនោះ ត្រូវបានបិទបណ្តោះអាសន្ន រួមនឹងរថយន្ត សាំងយ៉ុងដឹកឈើធ្នង់ មិនទាន់ដឹងចំនួន ឈើប៉ុន្មាននោះទេ ដោយនឹងរាប់ នៅថ្ងៃស្អែកដោយ ក្រុមកម្លាំងជំនាញ ៕ 

 

 

ដកស្រងពី៖ដើមអម្ពិល