បណ្តាញសង្គម

ខេត្តត្បូងឃ្មុំ បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្ត

 ត្បូងឃ្មុំ ៖ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥ នៅសាលាខេត្តត្បូងឃ្មុំ បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការ ឯកភាពរដ្ឋបាល ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ មានការអញ្ជើញ ចូលរួមពី នាយករដ្ឋបាល សាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងមន្ត្រីរាជការ ជាច្រើនរូបទៀត ។

បន្ទាប់ពីលោក ឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ស្នងការនគរបាលខេត្ត បានធ្វើរបាយការណ៍ ស្ដីពី សភាពការណ៍សន្តិសុខ សណ្ដាប់ធ្នាប់ ទូទាំងខេត្តត្បូងឃ្មុំរួចមក ឯកឧត្តម ប្រាជ្ញ ចន្ទ បានមានប្រសាសន៍ថា ៖ កិច្ចប្រជុំនេះ គឺដើម្បីដឹងពី សភាពការណ៍ សន្តិសុខ សណ្ដាប់ធ្នាប់ សាធារណៈទូទៅ និងការអនុវត្ត គោលនយោបាយ ( ភូមិ-ឃុំ មានសុវត្តិភាព ) ប្រចាំខែកក្ដដា ឆ្នាំ២០១៥ និងផ្សព្វផ្សាយ ផែនការស្ដីពីការពង្រឹង ការអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោកថ្មី នៅខេត្តត្បូងឃ្មុំ និងការងារសន្តិសុខ តាមបន្ទាត់ព្រំដែនកម្ពុជា -វៀតណាម ការងារផ្ដល់ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ការងារគ្របគ្រង់ ជនអន្ដោប្រវេសន៍នៅ ទូទាំងខេត្តត្បូងឃ្មុំ និងផែនការការពារសុវត្តិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយ ក្នុងពេលប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៥ ។

ម្យ៉ាងទៀត រហូតមកដល់ បច្ចុប្បន្នការងាររដ្ឋបាល នៃរដ្ឋបាលគ្រប់ថ្នាក់ ការងារទូទៅ របស់មន្ទីរជំនាញ ការគ្រប់គ្រងថែរក្សា ការពារសន្តិសុខ សណ្ដាប់ធ្នាប់សារធារណៈ ពីគ្រប់កំលាំង មានសមត្ថកិច្ច និងការលើកកំពស់ ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ត្រូវបានទទួលការ យកចិត្តទុកដាក់ ពីមន្ត្រីគ្រប់ថ្នាក់ គ្រប់ជំនាញ ក៏ដូចជាគ្រប់កំលាំកសមត្ថកិច្ច បានធ្វើអោយសភាពការណ៍ ទូទៅនៅក្នុងខេត្តរក្សាបានប្រក្រតីភាព និរន្តភាព និងប្រព្រឹត្តទៅដោយ ភាពរលូន។

ឯកឧត្តម ប្រាជ្ញ ចន្ទ បានផ្ដាំផ្ញើដល់ គណៈបញ្ជាការ ឯកភាពខេត្តទាំងអស់ ត្រូវរៀបចំកំលាំងចំរុះ ដើម្បីធ្វើការតាមដាន សភាពការណ៍ សកម្មភាពបទល្មើសនានា ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាប់រាល់បទល្មើសដែលធ្វើ ឲ្យប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់សសាធារណៈ និងជីវភាពរស់ នៅរបស់ប្រជាពលរដ្ឋ ៕

 


 

 

 

រក្សាសិទ្ធិ៖ ឃុន ដាលី