Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សាខាកាំកុងត្រូល ខេត្តត្បូងឃ្មុំ ចុះធ្វើការត្រួតពិនិត្យ គុណភាពទំនិញ ជាពិសេស ចាហ៊ួយដូងវៀតណាម នៅផ្សារមេមត់ ខេត្តត្បូងឃ្មុំ

  • បោះពុម្ព

ដោយពិនិត្យឃើញថា បាតុភាពជាច្រើន បាននឹងកំពុងកើតមាន លើមុខទំនិញ ផលិតផល និងគ្រឿងឧបភោគ បរិភោគ ដែលធ្វើឱ្យប្រជាពលរដ្ឋ មានក្ដីកង្វល់ រឿងសុខភាពនោះ អគ្គនាយកដ្ឋានកម្ពុជា ត្រួតពិនិត្យទំនិញ នីហ័រណ-អាហ័រណ និងបង្ក្រាបការក្លែងបន្លំ “កាំកុងត្រូល” សាខាកាំកុងត្រូល ប្រចាំខេត្តត្បូងឃ្មុំ កាលពីព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥ មន្ត្រីសាខាកាំកុងត្រូល ប្រចាំខេត្តត្បូងឃ្មុំ ដែលដឹកនាំដោយ លោក មាស មោរ៉ា ប្រធានសាខាកាំកុងត្រូល ព្រមទាំងបានសហការជាមួយ មន្ទីរពាណិជ្ជកម្ម និងគណៈកម្មការផ្សារ បានចុះធ្វើការត្រួតពិនិត្យ គុណភាពទំនិញឧបភោគ បរិភោគ ជាពិសេស ចាហួយដូងវៀត ណាម ថាញ់ ប៊ីញ នៅផ្សារមេមត់ ដែលស្ថិតនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

លោក មាស មោរ៉ា បានឲ្យដឹងថា ៖ គោលបំណងនៃការ ចុះធ្វើការត្រួតពិនិត្យនេះ គឺផ្អែកទៅតាម ការណែនាំពី អគ្គនាយកដ្ឋាន កាំកុងត្រូល ដើម្បីទប់ស្កាត់ ការធ្វើចរាចរទំនិញ ចាហួយដូងវៀតណាម ថាញ់ ប៊ីញ នៅលើទីផ្សារ ក្នុងខេត្តត្បូងឃ្មុំ ដោយសារពិនិត្យឃើញថា ចាហួយដូងប្រភេទនេះ វាបណ្តាលអោយ ប៉ះពាល់ដល់សុខភាព អ្នកប្រើប្រាស់ ព្រមទាំងអង្កេត លើការដាក់តាំង លក់ទំនិញ ផលិតផលគ្រឿង ឧបភោគ បរិភោគ ដែលខូចគុណភាព គ្មានស្លាកសញ្ញាត្រឹមត្រូវ គ្មានប្រភពច្បាស់លាស់ និងហួសកាលបរិច្ឆេទ នៃការប្រើប្រាស់ ។

ក្នុងសកម្មភាព នៃការចុះធ្វើការ ត្រួតពិនិត្យ នៅផ្សារមេមត់ មន្ត្រីសាខាកាំកុងត្រូល ខេត្តត្បូងឃ្មុំ បានរកឃើញ ចាហួយដូងវៀតណាម ថាញ់ ប៊ីញ ចំនួនៈ ១១៥កញ្ចប់ ស្មើនឹង ៨០,៥០ គីឡូក្រាម ហើយបានធ្វើ កំណត់ហេតុ ឃាត់ទុកតាមនីតិវិធី ព្រមទាំងបាន ត្រួតពិនិត្យឃើញ និងដកហូតទំនិញ ហួសកាលបរិច្ឆេទ នៃការប្រើប្រាស់ បានចំនួន ២៤៨កញ្ចប់ ស្មើនឹង ៥,៨៧ គីឡូក្រាម និងយកទៅកំទេចចោល ផងដែរ ។

លោក មាស មោរ៉ា ក៏បានធ្វើការណែនាំ ដល់អាជីវករ អោយដាក់តាំង លក់ទំនិញ ដែលមានគុណភាពល្អ មានប្រភពច្បាស់លាស់ មានស្លាកសញ្ញាត្រឹមត្រូវ និងមិនត្រូវដាក់លក់ ទំនិញដែលខ្វះអនាម័យ ហួសកាលបរិច្ឆេទ និងទំនិញក្លែងបន្ លំទោះរូបភាពណាក៍ដោយ ។

ទន្ទឹមនឹង វិធានការសុវត្ថិភាព ក្នុងការទប់ស្កាត់ ការចរាចរ ចាហួយដូងវៀតណាម ថាញ់ ប៊ីញ នៅលើទីផ្សារ លោកប្រធានសាខា ក៍បានធ្វើការរឹតបន្តឹង វិធានការបន្ថែមទៀត ដោយណែនាំដល់មន្ត្រីកាំកុងត្រូល ឈរជើងនៅតាម ស្នាក់ការត្រួតពិនិត្យ ព្រំដែន យកចិត្តទុកដាក់ និងប្រុងប្រយ័ត្ន មិនអោយមានការនាំចូល ចាហួយដូងនេះ តាមច្រកព្រំដែន ផ្លូវការឡើយ ជាពិសេស ការលួចនាំចូលនៅតាម ច្រករបៀង ៕

ដោយ៖ វ៉ាន់ វីរៈ