Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មន្ទីររ៉ែ និងថាមពលខេត្ត ឃាត់គ្រឿងចក្រកកាយអាចម៍ដី ចំនួន៣កន្លែង ក្នុងស្រុកពញាក្រែក

  • បោះពុម្ព

ត្បូងឃ្មុំ៖ លោក ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត បានដឹកនាំ កម្លាំងចម្រុះ ចុះបង្ក្រាបគ្រឿងចក្រ កកាយអាចម៍ដី គ្មានច្បាប់ ចំនួន៣កន្លែង ក្នុងស្រុកពញាក្រែក ដើម្បីឲ្យម្ចាស់អាជីវកម្ម ចូលខ្លួនទៅសុំច្បាប់ នៅមន្ទីរ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥នេះ ។


លោក ស៊ា ចាន់ដារ៉ា ប្រធានមន្ទីររ៉ែ និងថាមពល បានឲ្យដឹងថា ការឃាត់គ្រឿងចក្រ ដោយកម្លាំងចម្រុះ រួមមាន នាយកដ្ឋានរ៉ែសំណង់ មន្ទីររ៉ែ និងថាមពល នគរបាលខេត្ត នគរបាល ស្រុកពញាក្រែក នគរបាល ប៉ុស្តិ៍ពញាក្រែក និងអាជ្ញាធរ ឃុំក្រែក ដឹកនាំដោយ លោក ហៀង សុភ័ក្រ្ត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត ចុះឃាត់គ្រឿងចក្រ ដែលម្ចាស់អាជីវកម្ម កំពុងធ្វើកកម្មភាព កកាយដីគ្មាន ច្បាប់អនុញ្ញាត ជាយូរឆ្នាំមកហើយនោះ បញ្ឈប់ឲ្យធ្វើសកម្មភាព ចំណុចការដ្ឋាន ភូមិបុសល្វេ ឃុំក្រែក ស្រុកពញាក្រែក ចំនួន២កន្លែង ដែលមានម្ចាស់ឈ្មោះ ឌីម ស៊ីផាន និងឈ្មោះ ប៊ុន ធឿន និងចំណុចទី៣ ស្ថិតក្នុងភូមិ ទួលអង្គ្រង ឃុំក្រែក ស្រុកពញាក្រែក ម្ចាស់ឈ្មោះ ប៊ុន ថេត ។

លោក ប្រធានមន្ទីរ បានបញ្ជាក់ ឲ្យដឹងទៀតថា ការឃាត់គ្រឿងចក្រ ទាំង៣ចំណុចនេះ គឺក្នុងបំណង ឲ្យម្ចាស់អាជីវកម្ម ទៅសុំច្បាប់ធ្វើអាជីវកម្ម នៅមន្ទីររ៉ែ និងថាមពល ដើម្បីឲ្យម្ចាស់ បង់សួយសារចូលរដ្ឋ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥ ជាកំណត់ ហើយមន្ទីរ នឹងអនុវត្តន៍បង្ក្រាប និងផ្សព្វផ្សាយ ឲ្យដូចភ្លៀងរលឹម ដល់ម្ចាស់អាជីវកម្ម គ្មានច្បាប់ ដើម្បីឲ្យម្ចាស់ចូលខ្លួនមក សុំច្បាប់ធ្វើអាជីវកម្ម ឲ្យបានត្រឹមត្រូវ ៕