បណ្តាញសង្គម

មហាសន្និបាតបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាគណៈកម្មគ្រូពេទ្យខេត្តត្បូងឃ្មុំ អាណត្តិ៦ឆ្នាំ លើកទី១ និងសមាជិកការិយាល័យក្រុមប្រឹក្សា សម្រាប់រយៈកាលអាណត្តិ ៦ឆ្នាំ លើកទី១

ត្បូងឃ្មុំ ៖ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥ នៅសាលប្រជុំ មន្ទីរសុខាភិបាល ខេត្តត្បូងឃ្មុំ បានប្រារព្ធមហាសន្និបាត បោះឆ្នោតជ្រើសរើស សមាជិក ក្រុមប្រឹក្សា គណៈកម្មគ្រូពេទ្យ ខេត្តត្បូងឃ្មុំ អាណត្តិ ៦ឆ្នាំ លើកទី១ និងសមាជិក ការិយាល័យ ក្រុមប្រឹក្សា សម្រាប់រយៈកាល អាណត្តិ ៦ឆ្នាំ លើកទី១

ក្រោមអធិបតីភាព ឯកឧត្តមសាស្រ្តាចារ្យ ធា គ្រុយ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សា គណៈគ្រូពេទ្យជាតិ មានការអញ្ចើញចូលរួមពី លោកជំទាវ អភិបាលរងខេត្ត លោក ប្រធានមន្ទីរ សុខាភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត និងគ្រូពេទ្យជុំវិញខេត្តជាច្រើនរូបទៀត ។ 

លោក កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានធ្វើរបាយការណ៍បញ្ជាក់ថា៖ ដោយបានទទួលការគាំទ្រ និងសម្របសម្រួល ទាំងកំលាំងកាយ កំលាំងចិត្ត ពីសំណាក់ថ្នាក់ដឹកនាំក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ ដែលមានឯកឧត្តម សាស្ត្រាចារ្យ ធា គ្រុយ ជាប្រធាន និងឯកឧត្តម សាស្ត្រាចារ្យ ឡាំ អេងហួរ ជាអនុប្រធាន ក្នុងដំណើរការរៀបចំ មហាសន្និបាតបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តត្បូងឃ្មុំ អាណត្តិ៦ឆ្នាំ លើកទី១ ដើម្បីជ្រើសរើស ប្រធាន អនុប្រធាន អគ្គលេខាធិការ អគ្គលេខាធិការរង ហិរញ្ញិក ហិរញ្ញិករង និងសមាជិក ក្រុមប្រឹក្សាគណៈគ្រូពេទ្យ ខេត្តត្បូងឃ្មុំជាថ្ងៃនេះ ។

ឯកឧត្តមសាស្រ្តាចារ្យ ធា គ្រុយ មានប្រសាសន៍ថា ៖  គណៈគ្រូពេទ្យកម្ពុជា ត្រូវបានបង្កើតឡើង ដោយព្រះរាជក្រឹត្យនៅខែកុម្ភៈ ឆ្នាំ២០០០ គោលបំណង សំខាន់ៗគឺ កាបោះឆ្នោតជ្រើសរើស សមាជិក ក្រុមប្រឹក្សា គណៈគ្រូពេទ្យ ខេត្តត្បូងឃ្មុំ អាណត្តិ ៦ឆ្នាំ លើកទី១ និងសមាជិក ការិយាល័យ ក្រុមប្រឹក្សា សម្រាប់រយៈកាល ២ឆ្នាំលកទី១ និងធ្វើបច្ចុប្បន្នភាព នៃចំនួនអ្នកប្រកប មុខរបររកស៊ីលើវិជ្ជាជីវៈ វេជ្ចសាស្ត្រ  ឱសថសាស្រ្ត និងជំនួយ វេជ្ជសាស្រ្តទាំង មានច្បាប់ និងអត់ច្បាប់ ពិនិត្យរួមគ្នា នូវកាអនុវត្តន៍ សកម្មភាពរបស់ របស់គណៈកម្មការ និងលទ្ធផល ដែលទទួលបានក្នុង ពេលកន្លងមក ផ្សព្វផ្សាយឯកសារ និងបទដ្ឋាន គតិយុត្តិដល់ក្រុមអាជីវករ ទាំងអស់ និងផែនការ ដែលត្រូវអនុវត្តបន្ត ។ ម្យ៉ាងទៀត ក៏ដូចគ្នានឹងប្រទេសជាច្រើន ក្នុងពិភពលោកដែរ គណៈគ្រូពេទ្យកម្ពុជា ជាអង្គការស្វយ័តមួយ ដែលមានតួនាទី រៀបរៀង ក្រមសីលធម៌ ឲ្យគ្រប់គ្រូពេទ្យ ដែលប្រកបវិជ្ជាជីវៈ ក្នុងព្រះរាជាណា ចក្រកម្ពុជា ប្រតិបត្តិតាម ទាំងគ្រូពេទ្យ ក្នុងផ្នែកសាធារណៈ និងផ្នែកឯកជន។

ឯកឧត្តម សាស្រ្តាចារ្យ ធា គ្រុយ បានកោតសរសើរ ចំពោះមន្ត្រីរាជការ បុគ្គលិកសុខាភិបាល ទាំងអស់ ទូទាំខេត្តត្បូងឃ្មុំ ដែលបានខិតខំ ពុះពារ ឧបស័គ្គ និងការលំបាកនានា និងវាយតម្លៃ ខ្ពស់ចំពោះការជួយឧបត្ថម្ភ ពីសំណាក់ក្រុម ប្រឹក្សា គណៈគ្រូពេទ្យជាតិ ដែលនឹងបង្កើត អោយបាននូវ ក្រុមប្រឹក្សា គណៈគ្រូពេទ្យ ខេត្តត្បូងឃ្មុំ ដើម្បីចូលរួមចំណែក ពង្រីកការផ្ដល់ សេវាអប់រំសុខភាព ពិនិត្យ ថែទាំ និងព្យាបាល មានគុណភាព ជូនប្រជាពលរដ្ឋ យើងនៅគ្រប់ ភូមិសាស្ត្រទូទាំងខេត្ត ជាពិសេសនៅ តាមប៉ុស្ដិ៍សុខភាព និងមណ្ឌលសុខភាព ក្នុងតំបន់ជនបទ ដើម្បីចូលរួមចំណែក សកម្មភាពលុបបំបាត់ ឱសថក្លែងក្លាយ និងសេវាសុខាភិបាល ខុសច្បាប់ដើម្បីកាត់បន្ថយ ភាពក្រីក្រ របស់ប្រជាពលរដ្ឋ ។

ឯកឧត្តម សាស្រ្តាចារ្យ ធា គ្រុយ ផ្ដាំផ្ញើចំពោះគណៈគ្រូពេទ្យកម្ពុជា មានកាតព្វកិច្ច ឃ្លាំមើលការប្រតិបត្តិ វិជ្ជាជីវៈវេជ្ជសាស្ត្រ ឲ្យគោរពយ៉ាងខ្ជាប់ខ្ជួន ក្រមសីលធម៌ បានគ្រប់ៗ រូបឲ្យប្រកាន់នូវភាពសុច្ចរិត យុត្តិធម៌ និងភក្តីភាព ដើម្បីការពារកិត្តិយស ភាពថ្លៃថ្នូរ និង ឥស្សរភាព នៃក្រុមសីលធម៌វិជ្ចាជីវៈឲ្យបានប្រពៃ ។ គណៈគ្រូពេទ្យកម្ពុជា ក៏មានកាតព្វកិច្ច ធ្វើឲ្យប្រាកដថា ការប្រកបវិជ្ជាជីវៈ វេជ្ជសាស្ត្រ ប្រកបដោយ វិជ្ជាជីវៈនិយម និងស្តង់ដាបច្ចេកទេស រីកចម្រើនជាលំដាប់ ដើម្បីការពារសុខភាព និងសុខុមាលភាព របស់ប្រជាជនកម្ពុជា ឲ្យបានល្អប្រសើរ  ៕