Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឯកឧត្តម អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញបើកការរដ្ឋានការសាងសង់ ផ្លូវក្រាលកៅស៊ូ ប្រភេទ DBST មួយខ្សែ ជាងមួយគីឡូម៉ែត្រ នៅក្រុងសួង

  • បោះពុម្ព

ប្រជាពលរដ្ឋ នៅក្រុងសួង ខេត្តត្បូងឃ្មុំ បានទទួលផ្លូវក្រាល កៅស៊ូមួយខ្សែ ប្រវែងជាងមួយគីឡូម៉ែត្រ ពីរាជរដ្ឋាភិបាល សម្រាប់ការធ្វើដំណើរ និងដឹកជញ្ជូន ព្រមទាំងជាការ ជួយបង្កើន សោភ័ណភាពទីក្រុង។

ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៥នេះ នៅបរិវេណសាលាក្រុងសួង បានប្រារព្ធពិធីបើក ការរដ្ឋានការសាងសង់ ផ្លូវក្រាលកៅស៊ូ ប្រភេទ DBST ប្រវែង១២០០ម៉ែត្រ ក្រោមអធិបតីភាព ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ ព្រមទាំងមានការ អញ្ជើញចូលរួមពី ឯកឧត្តម អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត លោកអភិបាលក្រុងសួង និងប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ ។

លោក ជា សុខរិទ្ធិ អភិបាលក្រុងសួង បានឡើងអានរបាយការណ៍ ឲ្យដឹងថា៖ ក្រុងសួង ជាក្រុងមួយ ស្ថិតនៅក្នុងចំណោម ស្រុកទាំង៧ នៃខេត្តត្បូងឃ្មុំ ដែលជាខេត្តថ្មី ទើបតែបំបែក ចេញពីខេត្តកំពង់ចាម ។ ក្រុងសួង ព័ទ្ធជុំវិញដោយ បណ្តាឃុំនៃស្រុកត្បូងឃ្មុំ មាន២សង្កាត់ មានភូមិចំនួន៣០ និងមានផ្ទៃដីសរុប ចំនួន ៨,២៨០.៦៤ ហិចតា មានប្រជាពលរដ្ឋ រស់នៅចំនួន ៨,១៧៧ គ្រួសារ ស្មើនឹង ៣៧,៥៥១ នាក់ ស្រី ១៨,៧៣៥ នាក់ ប្រជាពលរដ្ឋ ប្រកបមុខរបរ កសិកម្មជាចំបង ប្រមាណ៧០% ក្រៅពីនេះ ប្រកបមុខរបរ លក់ដូរ សិប្បកម្ម សេវាកម្ម មន្រ្តីរាជការ និងកម្មករ ។

ថ្លែងនៅក្នុងឳកាស នៃបើកការរដ្ឋានសាងសង់ ផ្លូវក្រាលកៅស៊ូប្រភេទ DBSTនោះ ឯកឧត្តម ប្រាជ្ញ ចន្ទ បានមានប្រសាសន៍ថា៖ នៅក្នុងការអភិវឌ្ឍន៍ក្រុង គឺផ្តោតសំខាន់ទៅលើ សមាសភាពសំខាន់ទាំង៤គឺៈ ទឹក ផ្លូវ ភ្លើង លូ ដែលកត្តាទាំងនេះ ក្រុងកំពុងធ្វើការពង្រឹង ពង្រីក និងជម្រុញការកសាង អោយបានរីកសុះសាយ ទៅដល់គ្រប់ខ្នងផ្ទះ របស់ប្រជាពលរដ្ឋ ដូចពាក្យដែលបាន លើកឡើងថា មានផ្លូវ គឺមានក្តីសង្ឃឹម ។

ឯកឧត្តម បន្តទៀតថា៖ ពិធីបើកការរដ្ឋាន ការសាងសង់ ផ្លូវក្រាលកៅស៊ូប្រភេទ DBST ប្រវែង១២០០ម៉ែត្រ នាពេលនេះ ជាគម្រោងគាំទ្រ ដោយផ្ទាល់ពីរដ្ឋបាលខេត្ត គម្រោងនេះ ជាសមិទ្ធិផលថ្មីមួយបន្ថែមលើ សមិទ្ធិផលនានា ដែលរដ្ឋបាលខេត្ត បានបន្តគាំទ្រ ដើម្បីរួមចំណែក ជម្រុញការអភិវឌ្ឍន៍ក្រុង អោយមានភាពរីកចម្រើន លូតលាស់ថែម មួយកម្រិតទៀ់ត ដែលជានិច្ចកាល រដ្ឋបាលខេត្ត តែងតែគិតគូរ យកចិត្តទុកដាក់ ឧបត្ថម្ភគាំទ្រ ដល់គម្រោងអភិវឌ្ឍន៍ក្រុង ទោះស្ថិតនៅក្នុង គម្រោងក្រុងផ្ទាល់ គម្រោងរបស់ខេត្ត ឬគម្រោងរបស់អង្គការ ដៃគូក្តី ជាក់ស្តែង ផ្លូវកៅស៊ូ១ខ្សែនេះ ជាភស្តុតាង បង្ហាញអោយឃើញច្បាស់ ។

ឯកឧត្តម អភិបាលខេត្ត បន្ថែមទៀតថា៖ ផ្លូវកៅស៊ូ១ខ្សែនេះ នឹងជួយសម្រួល ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ បានងាយស្រួលជាងមុន នឹងបញ្ឈប់នូវ ភាពរអ៊ូរទាំ ខែវស្សាផ្លូវភក់ ខែប្រាំងផ្លូវហុយ ដែលបង្កធ្វើអោយ ពិបាកក្នុងការធ្វើដំណើរនោះ ។

ឯកឧត្តម បា្រជ្ញ ចន្ទ បានមានប្រសាសន៍ កោតសរសើរ ចំពោះអាជ្ញាធរក្រុងសួង ក៍ដូចជាប្រជាពលរដ្ឋ ដែលរស់នៅក្នុងក្រុង ដែលបានសហការល្អ ជាមួយមន្ទីរសាធារណការ ក្នុងការថែរក្សាគុណភាពផ្លូវ ក៍ដូចជាសោភ័ណ្ឌភាព ទីក្រុងទាំងមូល ព្រមទាំងផ្តាំផ្ញើរ ឲ្យប្រជាពលរដ្ឋ ចូលរួមនូវកិច្ចសហការ ដែលបង្កលក្ខណៈងាយស្រួល ជំរុញគំរោង ឲ្យដំណើរការ បានទៅដោយរលូន និងសម្រេចបានជោគជ័យ តាមការគ្រោងទុក។

ចប់ប្រសាសន៍នាពេលនោះ គណៈអធិបតី បានអញ្ជើញ ពិនិត្យមើលដំណើរការ ការសាងសង់ អាគាររដ្ឋបាល របស់សាលាក្រុងសួង ព្រមទាំងអញ្ជើញ បញ្ជាគ្រឿងចក្រ ដើម្បីជាការចាប់ដំណើរការ នៃការសាងសង់ ៕

ដោយ៖ វ៉ាន់ វីរៈ