បណ្តាញសង្គម

​កម្លាំងចម្រុះ ស្រុកត្បូងឃ្មុំ បានចុះបង្ក្រាប ទីតាំងចិញ្ចឹមត្រីឆ្តោ ចំណុច អន្លង់បបូស រោងចក្រជប៉ុន មាត់ឃ្មង់ ព្រែកមាត់ឃ្មង់ និងលែងកូនត្រីឆ្តោរ ចំនួន២៩៥០០កូន

ត្បូងឃ្មុំ ៖ កម្លាំងចម្រុះមាន ខណ្ឌ ផ្នែក សង្កាត់រដ្ឋបាល ជលផល នគរបាល កងរាជអាវុធហត្ថ ស្រុកត្បូងឃ្មុំ ដឹកនាំដោយលោក ជេត ខេមរា ព្រះរាជអាជ្ញារង លោក ប៉ោ សុកនី ក្រឡាបញ្ជីអយ្យការ

ចុះបង្ក្រាប ទីតាំងចិញ្ចឹមត្រីឆ្តោ ចំណុច អន្លង់បបូស រោងចក្រជប៉ុន មាត់ឃ្មង់ ព្រែកមាត់ឃ្មង់ ស្ថិតក្នុងឃុំជីរោទ៍ទី២ និងចំណុចបឹងត្រស់ ស្ថិតក្នុងឃុំចីរោទិ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ រយៈពេល១ថ្ងៃពេញ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៥ នេះតែម្តង ។

លោក ម៉េង សុខថៃ នាយរងខណ្ឌរដ្ឋបាល ជលផលត្បូងឃ្មុំ បានបញ្ជាក់ឲ្យដឹងថា ជាលទ្ធផលឃើញថា កម្លាំងចម្រុះ របស់យើងរួមមានចំនួន ២៣នាក់ ដោយប្រើមធ្យោបាយ ការណូតបាឡាចំនួន២គ្រឿង ចុះល្បាត គ្រប់ច្រកល្ហក ក្នុងភូមិសាស្រ្តខាង យើងបានបំផ្លាញ ទ្រុងចិញ្ចឹមត្រីឆ្តោរ ចំនួន៧ទ្រុង សរុបកូនត្រីឆ្តោរ ចំនួន២៩៥០០កូន របាំងស្បៃមុងចំនួន ៣មាត់ ប្រវែង ១៥០ម៉ែត្រ ចាក់លែងកូន ត្រីចំនួន ៣០គីឡូក្រាម បង្គោលចំនួន ៤៨ដើម  ។

លោក នាយរងបានបញ្ជាក់ទៀតថា កម្លាំងរបស់យើងនឹងធ្វើ សកម្មភាពបង្រ្កាប ជាបន្តទៀតឲ្យ ដូចភ្លៀងរលឹម ក្នុងដែនប្រតិបត្តិការ របស់ខ្លួន រាប់ទាំងការផ្សព្វផ្សាយ បន្ថែមទៀតដល់ ប្រជានេសាទ ដើម្បីឲ្យគាត់យល់និងឈាន ទៅបញ្ឈប់ការ ប្រើឧបករណ៍ នេសាទខុសច្បាប់ រួមមានប្រើ ឧបករណ៍ឆក់ របាំងស្បៃមុង ដាក់ដៃ របាំងធ្នោះ ។ល។ បើជនណានៅតែ ប្រព្រឹត្តខុសច្បាប់ លោក នឹងចាត់ការទៅតាមនីតិវិធី ៕