Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ពិធីប្រកាសបិទផ្សាយ ទិន្នន័យជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ ស្ថិតនៅភូមិចំនួន ០៤ភូមិ ស្ថិតនៅសង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ

  • បោះពុម្ព

ត្បូងឃ្មុំ ៖ បញ្ហាទំនាស់ដីធ្លី ជាបញ្ហាដែល ជាកង្វល់របស់ រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ត្រូវដោះស្រាយ ហើយដើម្បីឲ្យ ផុតនូវតំណោះ ស្រាយបញ្ហានេះ រាជរដ្ឋាភិបាល បានរៀបចំ ក្រុមកាងារ សុរិយាដី ដើម្បីធ្វើការ វាស់វែងដីធ្លី ជូនប្រជាពលរដ្ឋ ជាសាធារណៈ មានលក្ខណៈជាប្រព័ន្ធ ។

នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥ នេះដែរ នៅក្នុងបរិវេណវត្ត ពោធិយាវិហារខ្ពស់ ស្ថិតនៅ ភូមិវិហារខ្ពស់ សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ បានរៀបចំ ពិធីប្រកាស បិទផ្សាយ ទិន្នន័យ ជាសាធារណៈ នូវឯកសារ នៃការវិនិច្ឆ័យ ស្ថិតនៅភូមិចំនួន ០៤ភូមិ គឺភូមិធ្លក វិហារខ្ពស់ ព្រៃទទឹង និងច្រកពោន សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពលោក ធួន ជេដ្ឋា ប្រធានមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី និងជានាយក ចាត់ការកម្មវិធី អនុវិស័យ រដ្ឋបាលដីធ្លី ខេត្តត្បូងឃ្មុំ និងលោក ជា ណារ៉ុន អភិបាលរង ក្រុងសួង ដោយមានការ អញ្ជើញចូលរួមពី ស្ថាប័ន អង្គភាពជុំវិញក្រុងសួង មេឃុំ មេភូមិ និងប្រជាពលរដ្ឋ ជាច្រើនរូបទៀត ។

បន្ទាប់ពីលោក កេង ណារ៉ា ប្រធានគ្រប់គ្រង ការងារតំបន់វិនិច្ឆ័យ បានឡើងអាន របាយការណ៍ បញ្ជាក់ថា ៖ ក្រុមការងារបាន ចាប់ផ្ដើមអនុវត្ត ការងារចុះបញ្ជីដីធ្លី ដែលមាន លក្ខណៈជាប្រព័ន្ធ នៅក្នុង ក្រុងសួងនេះ ចាប់ពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៤ មកដល់ពេលនេះ ក្រុមការងារយើងបាន  សម្រេចបានលទ្ធផល ដូចជា ៖ ទិន្នន័យដែលធ្វើ ការប្រមូលបាន មានចំនួន ១០៨៨៤ក្បាលដី ទិន្នន័យដែលបញ្ចូល ក្នុងកុំព្យូទ័រ បានចំនួន ១០៨៨៤ក្បាលដី ទិន្នន័យដែល គូរក្នុងកុំព្យូទ័រ បានចំនួន ១០៨៨០ក្បាលដី ផងដែរ ។

លោក ធួន ជេដ្ឋា ក៏បានផ្ដាំផ្ញើ ទៅដល់ប្រជាពលរដ្ឋ ដែលជាម្ចាស់ដី ដែលពាក់ព័ន្ធដី នៅក្នុងភូមិខាងលើ សូមមេត្តា អញ្ចើញចូលរួម ក្នុងការត្រួតពិនិត្យ ប្លង់សិរិយោដី និងបញ្ជីរ ឈ្មោះម្ចាស់ដី ដែលបានបិទប្រកាសផ្សាព្វផ្សាយ ជាសាធារណៈ កុំបីខកខានឡើយ ដោយមានមន្ត្រី ប្រចាំការ នៅកន្លែងបិទផ្សាយ ដើម្បី រង់ចាំជួយពន្យល់បងប្អូន និងទទួលនូវរាល់ការ សុំកែតំរូវ របស់បងប្អូន ផងដែរ ។ ម្យ៉ាងវិញទៀត ដើម្បីបង្ករ ភាពងាយស្រួល ដល់បងប្អូនក្រុងការងារ របស់យើងបានដាក់ ទីតាំងសំរាប់ បិទផ្សាយនៅ វត្តពោធិយាវិហារខ្ពស់ ដែលស្ថិតនៅ ភូមិវិហារខ្ពស់ សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ចាប់ពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥ រហូតថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៥ ដែលមានរយៈពេល ៣០ថ្ងៃ ដោយពុំគិត ពីថ្ងៃបុណ្យ និងថ្ងៃឈប់សំរាកឡើយ ។

លោក ធួន ជេដ្ឋា បានថ្លែង អំណរគុណដល់ ប្រជាពលរដ្ឋ ដែលជាម្ចាស់ក្បាលដី ទាំងអស់ ដែលបានចូលរួម សហការណ៍ ជាមួយមន្ត្រីជំនាញ សុរិយោដី ដើម្បីធ្វើការវាស់វែង ធ្វើឲ្យមានលក្ខណៈ ងាយស្រួល និងឆាប់រហ័ស ។ ម្យ៉ាងវិញទៀត ម្ចាស់ក្បាលដីទាំងអស់ នៅពេលចុះបញ្ជីរដីធ្លី បាននាំទាំងប្ដីប្រពន្ធ និងនាំយកមកជាមួយ នូវឯកសារផ្ទាល់ ខ្លួនក្នុងនោះ រួមមាន អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត សំបុត្រ អពារហ៍ពិពារហ៍ និងសៀវភៅគ្រួសារ ធ្វើឲ្យមានភាព ងាយស្រួល ដល់ក្រុមការងារ វាស់វែង និងរៀបចំ ប័ណ្ណកម្មសិទ្ធិ ដើម្បីចែកជូនដល់ប្រជាពលរដ្ឋ បានឆាប់រហ័ស ។ ទន្ទឹមនឹងនេះដែរ ចំពោះអាណាព្យាបាល ឬឪពុកម្ដាយ ដែលមានបំណង ចែកដីឲ្យកូនចៅ អាចរៀបចំ ធ្វើការបែងចែក នៅពេលនេះ បាន ៕