Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឃាតករបុរសជាប្តី សម្លាប់ប្រពន្ធ ត្រូវសមត្ថកិច្ចបញ្ជូនមក សាលាដំបូងខេត្តត្បូងឃ្មុំ នៅថ្ងៃនេះ

  • បោះពុម្ព

ត្បូងឃ្មុំ៖ តាមការបញ្ជាក់ពី លោកអធិការ ស្រុកមេមត់ ឲ្យដឹងថា នៅសៀលថ្ងៃទី១២ កញ្ញានេះ ឃាតករបុរស ជាប្តីដែលបានសម្លាប់ប្រពន្ធ របស់ខ្លួនយ៉ាងសាហាវនោះ ត្រូវបានបញ្ជូន មកសាលាដំបូង ខេត្តត្បូងឃ្មុំ ដើម្បីចាត់ការ ទៅតាមនិតិវិធី ។

លោក វរៈសេនីយ៍ត្រី ហុង គឹមហឿន អធិការដ្ឋាន នគរបាល ស្រុកមេមត់ បានបញ្ជាក់ឲ្យដឹងថា ករណីឃាតកម្ម ដោយចេតនា ( វាយ និងកាប់ដោយវត្ថុតាង ) នៅវេលាម៉ោង ៤ទាបភ្លឺ ថ្ងៃទី១១ កញ្ញា ឆ្នាំ២០១៥ នៅចំណុច ផ្ទះឈ្មោះ ប៉ុម ស្រីមុំ អាយុ២២ឆ្នាំ( ត្រូវជាប្រពន្ធ ជនសង្ស័យ ) ស្ថិតនៅភូមិម្ហោះ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានករណីដោយ ចេតនាមួយកើត ដែលបង្កដោយ ជនសង្ស័យឈ្មោះ ស៊ា ក្រោល អាយុ២៥ឆ្នាំ ( ត្រូវជាប្តីជន រងគ្រោះ ) ។

បានសម្លាប់ ប្រពន្ធរបស់ខ្លួន ដោយមូលហេតុ ប្រពន្ធមានអារម្មណ៍ ធុញទ្រាន់មិនព្រម ឲ្យរួមភេទ ទើបបុរសជាប្តី មានការខឹងសម្បារ ក៏ប្រើអំពើហឹង្សា វាយយ៉ាងចាស់ដៃ រហូតដល់ស្លាប់តែម្តង ។ លោក អធិការបាន បន្តទៀតថា ដោយពិនិត្យ ទៅលើអង្គហេតុ ឃើញថាវាស៊ីសង្វាក់ ទៅនឹងពេលវាលា ម៉ោងកើតហេតុ ទើយើងធ្វើការ សន្និដ្ឋានបានថា បុរសជាប្តី ពិតជាឃាតករ សម្លាប់ប្រពន្ធ ប្រាកដមែន ហើយយើងបានសុំ គោលការណ៍ទៅ លោកព្រះរាជអាជ្ញា ដើម្បីឃាត់ខ្លួនជនសង្ស័យ និងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការទៅតាមនិតិវិធី ៕