បណ្តាញសង្គម

កិច្ចប្រជុំវិសាមញ្ញលើកទី៥ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី១៦ កញ្ញា ២០១៥នេះ នៅសាលប្រជុំតូចសាលាខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំ វិសាមញ្ញលើកទី៥ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម លី ឡេង អភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប៉ែន កុសល្យ និង លោកជំទាវ ឡេង សុខា អភិបាលរងខេត្ត លោកនាយករដ្ឋបាលសលាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត លោកអភិបាល អភិបាលរងក្រុង ស្រុក និងមន្ត្រីដែលពាក់ព័ន្ធជាច្រើនរូបទៀត ។ កិច្ចប្រជុំដែលធ្វើឡើងនេះ មានគោលបំណង ផ្តោតសំខាន់លើ របៀបវារៈសំខាន់ៗ ៣ចំនុច រួមមាន ១-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចត្តីព្រាង កម្មវិធីវិនិយោគីឆ្នាំរំកិល២០១៥-២០១៧ ២-ពិនិត្យ ពិភាក្សា និអនុម័តលើសេចក្តីព្រាង ប្រតិទិនការងារសម្រាប់ដំណើរការកសាងកម្មវិធីវិនិយោគ ៣-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាង ផែនការធ្វើវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាសាធារណៈ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ៕