Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ផ្សារក្រុងសួង នៅតែលក់លើផ្លូវដដែល អាជ្ញាធររៀបចំសណ្តាប់ធ្នាប់ដូចភ្លើងចំបើង

  • បោះពុម្ព

ត្បូងឃ្មុំ៖ លោក អភិបាលរងក្រុងសួង បានថ្លែងថា ការរៀបចំសណ្តាប់ធ្នាប់ ផ្សារក្រុងសួង វាមិនខុសពីការវែកចកនោះទេ ដោយសារអត្រាភាគរយ ប្រជាពលរដ្ឋកើនឡើងជាលំដាប់ ពីមួយឆ្នាំទៅមួយឆ្នាំ ផ្សារនេះលក់តាំងពី ឆ្នាំ១៩៨០ជាងមកម្លេះ កាលណោះមនុស្សតិច បច្ចុប្បន្នមនុស្សច្រើន ផ្សារតូច បណ្តាលឲ្យចង្អៀត អាចលក់ដូរនៅលើចំណីថ្នល់ ចៀសមិនផុត អាជ្ញាធរមានវិធានការ រៀបចំជាប្រចាំដែរ ៣សប្តាហ៍រៀបចំម្តង នៅពេលកម្លាំងដកចេញ ពួកគាត់លក់វិញដដែល យើងគ្មានទីតាំងផ្សារផ្សេងពីនេះទេ សម្រាប់ជួយរំលែក ការលក់ដូររបស់អាជីវករ វាអាចកកស្ទះពេលព្រឹក ម៉ោង៩ ទៅ១០ព្រឹក អស់ប្រជាពលរដ្ឋទិញម្ហូបអារហារ វាទូលាយវិញ មានលក្ខណៈជាផ្សារក្រមួន ។

អាជិវករ លក់ត្រី សាច់ជ្រូក សាច់គោ ខាងក្នុងផ្សារ បាននិយាយត្រង់ៗថា  ផ្សារនេះមិនមានការរៀបចំសណ្តាប់ធ្នាប់ ឲ្យបានត្រឹមត្រូវ មានរបៀបរៀបរយនោះទេ ទោះបីបងប្អូនអាជីវករមួយចំនួនធំ បានចេញលក់ដូរទៅខាងក្រៅផ្សារ យ៉ាងណាក៏ដោយ ក៏គ្មានវិធានការទប់ស្កាត់អ្វីដែរ មានបញ្ហាជាច្រើន ជាពិសេស ការកកស្ទះលូបង្ហូរទឹក ផ្លូវចង្អៀតដោយក្រុមអាជីវករលក់ដូ ររំលោភមកលើចំណីផ្លូវ យ៉ាងអាណាធិបតេយ្យ អ្នកយកភាស៊ី យកលើសសៀវភៅបន្ទុក ពី៤០០រយរៀល ទៅដល់២០០០រៀលឯណោះ ផ្ញើម៉ូតូ១គ្រឿង យក១០០០រៀលដាច់ លើសសៀវភៅបន្ទុកកំណត់ឲ្យ យកតែ៥០០រៀលតែប៉ុណ្ណោះ ។

លោក ជា ណារ៉ុន អភិបាលរងក្រុងសួង បានបញ្ជាក់ត្រង់ៗថា ក្រុមអាជីវករពិតជាបានលក់ដូរ នៅលើដីចំណីផ្លូវមែន ពេលកម្លាំងសមត្ថកិច្ចចុះរៀបចំ បានមួយ១ថ្ងៃ ២ថ្ងៃ គាត់នាំគ្នាលក់វិញដដែល រឿងបញ្ហាខាងភាស៊ីផ្សារ កំណត់យកលើសសៀវភៅបន្ទុកនោះ បើមានមែន ចាំកាត់ហៅអ្នកវិនិយោគផ្សារ មកសួរនាំ ហើយកំណត់ឲ្យ យកតាមសៀវភៅបន្ទុកវិញ ជាគោលការណ៍ក្រុង នឹងចាត់វិធានការរៀបចំសណ្តាប់ធ្នាប់២ ទៅ៣សប្តាហ៍ កម្លាំងរៀបចំម្តង ហើយក៏មិនស្រួលដូចបកចេកដែរ ព្រោះដោយសារ កំណើនប្រជាពលរដ្ឋច្រើន មិនតុល្យភាព ទៅនឹងផ្សារដែលមានទំហំតូច ។

លោក ដែត មេការវិនិយោគផ្សារក្រុងសួង បានបញ្ជាក់យ៉ាងមុតៗថា មានបុគ្គលិកផ្សារ ដើរយកភាស៊ីលើសពីសៀវភៅបន្ទុក អាចមានមែន ពី២០០០រៀល ទៅ៣០០០រៀល តែមិនមែនបុគ្គលិកគាត់យកទេ គឺអ្នកលក់ដូរត្រីទាំងនោះឲ្យ ជាមនោសញ្ចេតនាទេ ហើយរឿងអ្នកផ្ញើម៉ូតូ កំណត់យក១០០០រៀល លើសសៀវភៅបន្ទុកនោះ ដោយសារកន្លែងផ្ញើម៉ូតូទាំងនោះ បានត្រូវជួលដីម្ចាស់គេ សម្រាប់ផ្ញើរម៉ូតូ បើមិនយកតម្លៃម៉ូតូ១គ្រឿង ចំនួន១០០០រៀលទេ មានលុយឯណា បង់ថ្លៃឲ្យម្ចាស់ដី  ៕