Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឯកឧត្តម កែវ ពិសិដ្ឋ តំណាងរាស្ត្រខេត្តកំពង់ចាម ដឹកនាំគ្រូពេទ្យស្ម័គ្រចិត្ត ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ

  • បោះពុម្ព

ត្បូងឃ្មំ៖ ដោយមានកិច្ចសហការពីសហគ្រាសផលិតឱសថ (EPHAC) នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៥នេះ ឯកឧត្តម កែវ ពិសិដ្ឋ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងក្រុមការងារ បានដឹកនាំគ្រូពេទ្យស្ម័គ្រចិត្តសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ចុះព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដែលមកពីឃុំចំនួនបី គឺឃុំជប់ ឃុំមង់រៀវ និងឃុំជីរោទ៍២ ចំនួន១០០០នាក់ ដោយមិនគិតថ្លៃ ដែលពិធីព្យាបាលសុខភាពជូនប្រជាជននេះ បានប្រព្រឹត្តទៅក្នុងបរិវេណសាលាបឋមសិក្សាទួលទ្រា ភូមិទួលទ្រាត្បូង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

មានមតិសំណេះសំណាលជាមួយប្រជាពលរដ្ឋនាឱកាសនោះ អ្នកតំណាងរាស្ត្រឯកឧត្តម កែវ ពិសិដ្ឋ ក្នុងនាមសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំកម្ពុជា មានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលលោកតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋជានិច្ច។

ឯកឧត្តមបញ្ជាក់ថា ថ្ងៃនេះដោយមើលឃើញពីបញ្ហាសុខភាពប្រជាពលរដ្ឋជាបញ្ហាសំខាន់ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្តេចចក្រី ហេង សំរិន បានចុះមកព្យាបាលសុខភាព ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាននេះ ដោយផ្លាល់ដោយមិនគិតថ្លៃ ដែលនេះបានបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំកម្ពុជាយើង។ ជាក់ស្តែងនេះជាវប្បធម៌ចែករំលែកដែលគណបក្សប្រជាជនកម្ពុជាធ្លាប់បានធ្វើកន្លងមក។

ឯកឧត្តមតំណាងរាស្ត្រ ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋកុំឲ្យឆាប់ ជឿតាមឃោសនារបស់អ្នកដ៏ទៃ ដោយលើកពីបញ្ហានេះបញ្ហានោះ ដូចថ្មីៗមកនេះលើកពីបញ្ហាព្រំដែន បញ្ហារើសអើងនៅក្នុងសង្គមរបស់បក្សប្រឆាំង ដែលនាំឱ្យមានការភ័ណច្រឡំ ដែលយើងត្រូវគិតឱ្យបានវែងឆ្ងាយនោះ។ ឯកឧត្តមជឿជាក់ថា បងប្អូននឹងចេះគិត ពិចារណានាពេលខាងមុខថាតើគណបក្សណា ដែលផ្តល់សេចក្តីសង្ឃឹមជូនបងប្អូន។ ឯកឧត្តមក៏បានជំរាបជូនថា សព្វថ្ងៃរាជរដ្ឋាភិបាលកម្ពុជាយើង លោកមានការខិតខំប្រឹងប្រែងណាស់ ដើម្បីប្រទេសជាតិមានការរីកចម្រើន ជីវភាពប្រជាជនត្រូវបានកាត់បន្ថយ។ ទន្ទឹមនឹងនោះរាជរដ្ឋាភិបាល បានកំពុងពង្រឹងការអនុវត្តច្បាប់ ដែលយើងទាំងអស់គ្នាក៏ត្រូវគោរពច្បាប់ផងដែរ។

ឯកឧត្តមក៏បានកោតសរសើរដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចចក្រី ប្រធានរដ្ឋសភា ដែលបានយកអស់កម្លាំងកាយចិត្ត មិនមែនតែនៅក្នុងមូលដ្ឋាននេះទេ គឺក្រុមគ្រូពេទ្យស្ម័គ្រចិត្ត តែងមានសកម្មភាពជាប់ជានិច្ចនៅក្នុងមូលដ្ឋានខេត្តកំពង់ចាម ក៏ដូចជានៅក្នុងត្បូងឃ្មុំយើងនេះ ហើយនេះគឺជាឱកាសមួយ ដែលថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានផ្តល់នូវសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ជាពិសេសលើការថែទាំសុខភាព។ ហើយការផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋពិតជាសំខាន់ណាស់ ក្នុងនាមតំណាងរាស្ត្រ ឯកឧត្តម ក៏សូមឱ្យអាជ្ញាធរយកចិត្តទុកដាក់ ផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋ ប្រកបដោយសីលធម៌ កុំឱ្យមានការរសអើងនាំឱ្យមានសតិអារម្មណ៍្រដល់ប្រជាពលរដ្ឋ។

ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តម កែវ ពិសិដ្ឋ ក៏បាននាំយកថវិកាចំនួន ៤លានរៀលឧបត្ថម្ភជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចចក្រី សម្រាប់ដោះស្រាយការខ្វះខាត ក្នុងក្រុមការងារ ព្រមទាំងឧបត្ថម្ភសាលាស្រុកត្បូងឃ្មុំនូវថ្នាំពេទ្យ និងទូរថ្នាំចំនួន០២ និងថវិកា ១លានរៀល ឧបត្ថម្ភសាលាឃុំជប់ សាលាឃុំ មង់រៀវ សាលាឃុំជីរោទ៍ទី២ នូវថ្នាំពេទ្យ ទូរដាក់ថ្នាំចំនួន ០១ និងថវិកា២០ម៉ឺនរៀល ក្នុងមួយឃុំ និងឧបត្ថម្ភថវិកាមួយចំនួនដល់កំលាំងការពារផងដែរ៕