Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កិច្ចប្រជុំស្តីពី ការប៉ាន់ប្រមាណសមត្ថភាពស្ថាប័ន (បូកា) ដោយរួមបញ្ចូលជាមួយ លក្ខណវិនិច្ឆ័យសាខាមានដំណើរការល្អ

  • បោះពុម្ព

ត្បូងឃ្មុំ ៖ ព្រឹកថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០១៥ នៅសាលប្រជុំ មន្ទីរមន្ទីរសុខាភិបាល ខេត្តត្បូងឃ្មុំ  បានប្រារព្ធកិច្ចប្រជុំស្តីពី ការប៉ាន់ប្រមាណ សមត្ថភាព ស្ថាប័ន (បូកា) ដោយរួមបញ្ចូលជាមួយ លក្ខណវិនិច្ឆ័យ សាខាមាន ដំណើរការល្អ  

ក្រោមអធិបតីភាព លោកជំទាវ ឡេង សុខា អភិបាលរងខេត្ត និងជាអនុប្រធាន គណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ និងឯកឧត្តម យូ ឡាណា អគ្គលេខាធិការ រងទី២ សាខាកាកបាទ ក្រហមកម្ពុជា និងមាជិកគណៈកម្មាធិការ សាខាកាកបាទ ក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ  ។

លោកជំទាវ ឡេង សុខា បានឲ្យដឹងថា ៖ រចនាសម្ព័ន្ធសាខា ទទួលស្គាល់គណៈ កិត្តិយសមានចំនួន ២១រូប គណៈកម្មាធិការ សាខា ១៥រូប (សមាជិកបំរុង ២រូប) មន្ត្រីប្រតិបត្តិ ៣រូប មានអនុសាខាចំនួន ៧ គណៈកត្តិយស ៦៥រូប គណៈកម្មាធិការ អនុសាខា ៤៦រូប មន្ត្រីប្រចាំការ ១៤រូប មានទីស្នាក់ការសាខា -អនុសាខា សាខាខេត្តប្រើប្រាស់ ទីស្នាកការបណ្ដោះអាសន្ន អនុសាខាមាន ទីស្នាក់ការ ៣កន្លែង (មេមត់ អូរាំងឪ និងក្រូចឆ្មារ ) មានរចសនាសម្ព័ន្ធ ក្រុមកាកបាទក្រហម ចំនួន ៦៤ក្រុម ស្មើនឹង១២៨នាក់ យុវជនកាកបាទក្រហម ១៦វិទ្យាល័យ ចំនួន ៩៤៤នាក ស្រី៥៦២នាក់ បានធ្វើបច្ចុប្បន្ន ភាពរួចរាល មានអ្នកស្ម័គ្រចិត្តកាកបាទក្រហម ចំនួន ១៩៦៩នាក់ ស្រី៤៤៧នាក់ សមាជិកភាព បានបង់វិភាគទាន ចំនួន ១៨៤៧នាក់ ស្រី៦១៤នាក់ មានការគាំទ្រ ពីគ្រប់លំដាប់ថ្នាក់ (ថ្នាក់ជាតិថ្នាក់ខេត្ត) មានការចូលរួមពី ថ្នាក់ស្រុក ថ្នាក់ឃុំ សមាជិកភាព និងសប្បុរសជន ។

ឯកឧត្តម យូ ឡាណា មានប្រសាសន៍ថា ៖ កិច្ចប្រជុំនេះ មានគោលបំណង ស្វែងយល់ពីសមត្ថភាព និងរៀបបំពេញ ការងារនៅ ពេលបច្ចុប្បន្ន របស់សាខា និងឈានទៅសម្រេច ការឯកភាពរួមគ្នាលើ អាទិភាពនានាសម្រាប់ជួយ លើកកម្ពស់សាខា បន្ថែមទៀត ដើម្បីរៀបចំ ផែនការអភិវឌ្ឍន៍  សម្រាប់ពង្រឹង និងធានានិរន្តភាព នៃសមត្ថភាព ផ្ដល់សេវារបស់សាខា និងភាពធន់មាំ របស់សហគមន៍ ។

ឯកឧត្ដម បានថ្លែងនូវការ កោតសរសើរ ចំពោះ សមាជិក សមាជិការគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ ដែលបានមកចូលរួម ក្នុងកិច្ចប្រជុំនេះ ព្រមទាំងផ្ដាំផ្ញើរ ដល់អ្នកដែលពាក់ព័ន្ធ ទាំងអស់ ធ្វើយ៉ាងណាខិតខំ បំពេញកាតព្វកិច្ច របស់ខ្លួនឲ្យបានល្អប្រសើរ ។

គូសបញ្ជាក់ថា ៖ កិច្ចប្រជុំស្តីពី ការប៉ាន់ប្រមាណ សមត្ថភាពស្ថាប័ន (បូកា) ដោយរួមបញ្ចូលជាមួយ លក្ខណវិនិច្ឆ័យ សាខាមានដំណើរការល្អ នាពេលនេះ មានរយៈពេល ២ថ្ងៃ គឺថ្ងៃទី ២២ . ២៣ ខែកញ្ញា ឆ្នាំ២០១៥៕