បណ្តាញសង្គម

ឃាត់ខ្លួនជនសង្ស័យម្នាក់ បញ្ជូនទៅសាលាដំបូងខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ កម្លាំងជំនាញ របស់អធិការនគរបាល ស្រុកមេមត់ និងកម្លាំងការិយាល័យ ជំនាញខេត្តត្បូងឃ្មុំ ប្រចាំទិស ស្រុកមេមត់ បានចុះល្បាត ត្រួតពិនិត្យ នៅល្ងាចថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៥

ចំណុចផ្លូវ ជាតិលេខ៧ ស្ថិតក្នុងភូមិត្បូងវត្ត ឃុំមេមត់ ស្រុកមេមត់ បានឃាត់ខ្លួនជន សង្ស័យម្នាក់ ករណីជួញដូរ រក្សាទុក ដឹកជញ្ជូននូវ សារធាតុញៀន ដោយខុសច្បាប់ កម្លាំងបានដកហូតថ្នាំញៀនចំនួន១កញ្ចប់ធំ និងមធ្យោបាយម៉ូតូ C100 ចំនួន១គ្រឿងផងដែរ ។

សមត្ថកិច្ចនគរបាល ស្រុកមេមត់ បានឲ្យដឹងថា នៅពេលកម្លាំង បានចុះល្បាត ចំណុចខាងលើ បានប្រទះឃើញ មុខសញ្ញាជនសង្ស័យ ឈ្មោះ សុខ គា ហៅ សេង ភេទប្រុស ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិត្បូងវត្ត ឃុំមេមត់ ស្រុកមេមត់ កំពុងជិះម៉ូតូ ១គ្រឿង ម៉ាក ហុងដា C100 ពណ៌ព្រីងទុំ កម្លាំងយើងបានហៅ ឃាត់ឲ្យឈប់ ធ្វើការត្រួតពិនិត្យ ឆែកឆេរលើខ្លួន មុខសញ្ញាជនសង្ស័យ បានរកឃើញ ម្សៅក្រាម ពណ៌ស ចំនួន ១កញ្ចប់ធំ ហើយកម្លាំងបានដកហូត រួមទាំងវត្ថុតាងម៉ូតូ C100 គ្មានស្លាកលេខ នោះតែម្តង ។

ករណីនេះ ជំនាញបានកសាង សំណុំរឿង ដើម្បីបញ្ជូនទៅ ស្នងការដ្ឋានខេត្ត ចាត់ការទៅតាម និតិវិធីបន្ត ៕