បណ្តាញសង្គម

ខណ្ឌរដ្ឋបាលជលផលប្រជុំផ្សព្វផ្សាយ បញ្ឈប់មិនឲ្យប្រជានេសាទ ចិញ្ចឹមត្រីរស់ ត្រីឆ្តោរ ក្នុងស្រុកក្រូចឆ្មារ

ត្បូងឃ្មុំ៖ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៥នេះ មានការជួបជុំ បងប្អូនប្រជានេសាទ ដែលចិញ្ចឹមត្រីឆ្តោរ បណ្តែតតាមបែរ ចំណុចតាម ទន្លេមេគង្គ តាមព្រែក ពាមជីលាំង ស្ថិតឃុំ កំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។

ខណ្ឌរដ្ឋបាល ជលផល បានប្រកាស ជូនដំណឹង ដល់ប្រជានេសាទ ទាំងអស់ត្រូវ បញ្ឈប់ការ ចិញ្ចឹម ត្រីឆ្តោរ បើបងប្អូន ប្រជានេសាទ ណានៅតែបន្តចិញ្ចឹម លួចលាក់ទៀត ខណ្ឌនឹងអនុវត្តន៍ តាមសេចក្តី ជូនដំណឹងរបស់ ក្រសួង ធ្វើដូចនេះ គឺដើម្បីធានា ឲ្យត្រីធម្មជាតិ សំបូរឡើងវិញផង និងដើម្បីជួយ លើកកម្ពស់កំ រិតជីវភាពប្រជាពលរដ្ឋ ឲ្យបានប្រសើរ ឡើងថែមទៀត ។

លោក ម៉េង សុថៃ នាយរងខន្ឌរដ្ឋបាល ជលផលត្បូងឃ្មុំ បានថ្លែងថា យើងមានហេតុផល ៣យ៉ាងធំៗ ទី ១-ពូជយើងមិនទាន់ចេះ ផលិតបានខ្លួនឯង  ទី២-បច្ចេកទេស ក្នុងការចិញ្ចឹម នៅមានកំរិត នៅឡើយ និងទី៣-គឺ ចំណី ជាទូទៅយើង ចាប់កូនត្រីតូចៗ យកមកដាក់ឲ្យស៊ី ដោយឡែក ប្រទេសគេជិតខាង គេមានកាកសំណល់ សត្តឃាដ គេចេះច្នៃ ។

ក្រៅពី ៣ចំណុចនេះ គាត់អាចពាក់ព័ន្ធ នឹងបទល្មើស ដងកូនត្រីធម្មជាតិ យកមកចិញ្ចឹម ។ លោក នាយរងខណ្ឌ បានឲ្យដឹងទៀតថា ដោយផ្អែកតាមអាជ្ញាធរ គាត់បានសំណូមពរ សូមឲ្យ ទុកលទ្ធភាព ជូនប្រជាពលរដ្ឋផង យើងក៏ បានពិនិត្យមើល ឃើញទិដ្ឋភាព ជាក់ស្តែងដែរថា លទ្ធផលដែល ចិញ្ចឹមបាន ដូចយើងឃើញ រៀបអនុវត្តន៍ នេះ គាត់បានចំណាយ ពេលវេលា ចំណាយទុន មួយចំនួន ពេលខ្លះគាត់ចងការប្រាក់ យកមកចិញ្ចឹម ដោយផ្អែក តាមសំណូមពរ អាជ្ញាធរផង ហើយទិដ្ឋភាព ជាក់ស្តែង របស់ប្រជាពលរដ្ឋផង យើងទុកពេលបន្តិច ដើម្បីសុំយោបល់ ថ្នាក់លើបន្ថែម ប៉ុន្តែសេចក្តីជូនដំណឹង របស់ក្រសួង នៅតែអនុវត្តន៍ អីចឹង ត្រីតូចៗ យើងបន្ត ចាក់លែង ត្រីធំៗ យើងដកឃ្លា បន្តិចសិន ដើម្បីសុំយោបល់ បន្ថែម ។

លោក នាយរង បានបញ្ជាក់ទៀតថា ពាក់ព័ន្ធ នឹងការចិញ្ចឹម ត្រីរស់ ត្រីឆ្តោរនេះ ល្គឹកណាមិនទាន់ មានសេចក្តីណែនាំ ឬសេចក្តីជូនដំណឹង របស់ក្រសួង អនុញ្ញាតឲ្យចិញ្ចឹមទេ គឺសូមបងប្អូន ប្រជាពលរដ្ឋ ផ្អាកដាក់ចិញ្ចឹមព្រោះការចិញ្ចឹមនេះ បងប្អូនប្រជាពលរដ្ឋ ខាត ព្រោះអីត្រីឆ្តោរ ធំ១គីឡូក្រាម វាត្រូវស៊ីនុយអស់ ៥គីឡូក្រាម ជាមធ្យម បើយើងគិត កូនត្រី ៥គីឡូក្រាម ឃើញថា រាប់ម៉ឺនក្បាល ស្មើនឹងរាប់ ចូលសឹងតោនត្រី ។

ដើម្បីឲ្យត្រីធម្មជាតិ សំបូរផង ដើម្បីលើកកម្ពស់ កំរិតជីវភាព បងប្អូនប្រជាពលរដ្ឋផង សូមឲ្យគាត់ផ្អាក ចិញ្ចឹមជាបណ្តោះ អាសន្ន រង់ចាំក្រសួង ក៏ដូចជារដ្ឋបាលជលផល សិក្សារកឃើញ ចំណីណា ឬក៏បច្ចេកទេសល្អជាងពេល បច្ចុប្បន្ននេះ ក្រសួងនឹងអនុញ្ញាត ឲ្យចិញ្ចឹមវិញហើយ  ៕