Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឯកឧត្តម ប្រាជ្ញ ចន្ទ ចែកអំណោយមនុស្សធម៍ កាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន៤៧គ្រួសារ ក្នុងខេត្តត្បូងឃ្មុំ

  • បោះពុម្ព

ព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៥ ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ប្រចាំខេត្តត្បូងឃ្មុំ និងលោកជំទាវ ព្រមទាំង ឯកឧត្តម លី ឡេង ប្រធានសាខាកាកបាទក្រហមខេត្ត និង ឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្ត អមដំណើរដោយ លោក លោកស្រី អនុសាខាកាកបាទក្រហម និងក្រុមការងារ បានចុះសួរសុខទុក្ខ និងនាំយកអំណោយ សាខាកាកបាទក្រហមកម្ពុជាខេត្ត ទៅចែកជូន ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន៤៧គ្រួសារ នៅសាលាបឋមសិក្សា ញឹម វណ្ណដា គងជ័យ ស្ថិតនៅភូមិជើងវត្ត ឃុំគងជ័យ ស្រុកអូររាំងឪ ។
លោក រស់ សាខន អភិបាលស្រុកអូររាំងឪ បានឲ្យដឹងថា៖ កាលពីពេលកន្លងទៅថ្មីៗ មានភ្លៀងលាយឡំជាមួយខ្យល់កន្រ្តាក់ បានបោកបក់មកលើផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យខូចខាតផ្ទះសម្បែង ចំនួន៤៧ខ្នង ដែលស្ថិតនៅក្នុងឃុំចំនួន៣ គឺឃុំគងជ័យ ឃុំទួលសុភី និងឃុំអំពិលតាពក ក្នុងស្រុកអូររាំងឪ ក្នុងនោះបណ្តាលឲ្យរលំផ្ទះទាំងស្រុង ចំនួន៦ខ្នង របើកជញ្ជាំង និងតំបូលផ្ទះធ្ងន់ធ្ងរ ចំនួន៦ខ្នង របើកជញ្ជាំង និងតំបូលផ្ទះស្រាល ចំនួន៣៥ខ្នង និងស្លាប់ម្នាក់ដោយសារផ្ទះរលំសង្កត់លើ នៅក្នុងឃុំគងជ័យ។
ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានកិត្តិយសសាខា កាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ បានសម្តែងនូវការអាណិតអាសូរ ដល់ប្រជាពលរដ្ ឋដែលទទួលរងគ្រោះទាំងអស់ ក្នុងនាមអាជ្ញាធរខេត្ត សូមចូលរួម ចំណែក នូវទុក្ខលំបាកនេះ ព្រមទាំងបានពាំនាំនូវ ប្រសាសន៍ផ្ដាំផ្ញើ និងសួរសុខទុក្ខ ពីសំណាក់ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានសាខាកាកបាទក្រហមម្ពុជា ជូនចំពោះបង ប្អូនប្រជាពលរដ្ឋយើង ដែលជានិច្ចជាកាល សម្តេចតែងតែយកចិត្តទុកដាក់ ពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ។
ឯកឧត្តម អភិបាលខេត្ត មានប្រសាសន៍ថា៖ កាកបាទក្រហមកម្ពុជា ក៏ដូចកាកបាទក្រហមកម្ពុជាខេត្ត តែងតែធ្វើសកម្មភាពមនុស្សធម៌ នៅគ្រប់ទីកន្លែងទាំងអស់ ឬអាចនិយាយថា ទីកន្លែងណា ដែលមានការលំបាក មានគ្រោះមហន្តរាយផ្សេងៗ ប្រជាពលរដ្ឋមានជីវភាពទីទ័លក្រ លំបាក តែងតែមានមុខកាកបាទក្រហមជានិច្ច ដើម្បីផ្ដល់ជូនទៅតាមលទ្ធភាព ។
ឯកឧត្តម ប្រធានកិត្តិយសសាខា កាកបាទក្រហមខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ ចំពោះការផ្ដល់ជូន នាពេលនេះ ទោះបីពុំបានឆ្លើយតប ទៅនឹងតម្រូវការ សម្រាប់ជីវភាព បានយូរអង្វែង ប៉ុន្តែក៏ បានជួយសម្រាល ទុក្ខលំបាកខ្វះខាត បានមួយគ្រាផងដែរ ហើយសូមអោយបងប្អូនប្រជាពលរដ្ឋ ខិតខំប្រកបរបរ ទទួលទានចិញ្ចឹមជីវិត ដើម្បីអោយជីវភាពអ្នកទាំងអស់គ្នា នឹងបានប្រសើរឡើង ។
ឯកឧត្តម បានអំពាវនាវអោយបងប្អូន ប្រជាពលរដ្ឋទាំងអស់ សូមអោយមានការប្រុងប្រយ័ត្ន ពិសេសអ្នកដែលរស់នៅ ក្បែរមាត់ទន្លេ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ទៅលើសុវត្ថិភាពកូន-ចៅ ព្រោះឥឡូវនេះទឹកទន្លេបានជន់ឡើងរៀងរាល់ថ្ងៃ ។
ចប់ប្រសាសន៍ សំណេះសំណាល គណៈអធិបតី ក៏បានចែកអំណោយ កាកបាទក្រហម ដែលនាំទៅចែកជូនប្រជាពលរដ្ឋដែលរងគ្រោះរួមមាន៖ គ្រួសាររលំផ្ទះទាំងស្រុង ចំនួន០៦គ្រួសារ មួយគ្រួសារៗទទួលបាន អង្ករ២៥គីឡូក្រាម ត្រីខ១ឡូ ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ អំបិល១គីឡូក្រាម ទឹកសុទ្ធ១កេស មី១កេស និងឃីតមួយកញ្ចប់មាន មុង១ ភួយ១ កន្ទេល១ ក្រម៉ា១ សារុង១ ម្សៅសាប៊ូ១គីឡូក្រាម ព្រមទាំងសំភារៈប្រើប្រាស់មួយចំនួនមានៈ ឆ្នាំងបាយ១ ធុងដាក់ទឹក១ ប៉ាតង់១ ព្រមទាំងថវិការចំនួន១០ម៉ឺនរៀល ចំនែកគ្រូសាររបើកជញ្ជាំង និងតំបូលផ្ទះខ្លះៗ ចំនួន៣៥គ្រួសារ មួយគ្រួសារៗ ទទួលបានទឹកសុទ្ធចំនួន១កេស ថវិការចំនួន៥ម៉ឺនរៀល និងគ្រូសាររបើកដំបូលផ្ទះធ្ងន់ធ្ងរ ចំនួន០៦គ្រួសារ មួយគ្រួសារៗ ទទួលបានទឹកសុទ្ធចំនួន១កេស ថវិការចំនួន១០ម៉ឺនរៀល និងគ្រួសារដែលស្លាប់ដោយសារផ្ទះរលំសង្កត់លើ ថវិការ៣០ម៉ឺនរៀល ៕