Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ខណ្ឌរដ្ឋបាលជលផលប្រជុំផ្សព្វផ្សាយ បញ្ឈប់មិនឲ្យប្រជានេសាទ ចិញ្ចឹមត្រីរស់ ត្រីឆ្តោរ ក្នុងស្រុកក្រូចឆ្មារ

  • បោះពុម្ព

ត្បូងឃ្មុំ៖ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៥នេះ មានការជួបជុំបងប្អូនប្រជានេសាទ ដែលចិញ្ចឹមត្រីឆ្តោរ បណ្តែតតាមបែរ ចំណុចតាមទន្លេមេគង្គ តាមព្រែកពាមជីលាំង ស្ថិតឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ ខណ្ឌរដ្ឋបាលជលផល បានប្រកាសជូនដំណឹង ដល់ប្រជានេសាទទាំងអស់ ត្រូវបញ្ឈប់ការចិញ្ចឹម ត្រីឆ្តោរ បើបងប្អូនប្រជានេសាទណា នៅតែបន្តចិញ្ចឹមលួចលាក់ទៀត ខណ្ឌនឹងអនុវត្តន៍ តាមសេចក្តីជូនដំណឹង របស់ក្រសួង ធ្វើដូចនេះ គឺដើម្បីធានាឲ្យត្រីធម្មជាតិ សំបូរឡើងវិញផង និងដើម្បីជួយលើកកម្ពស់ កំរិតជីវភាពប្រជាពលរដ្ ឋឲ្យបានប្រសើរឡើងថែមទៀត ។
លោក ម៉េង សុថៃ នាយរងខន្ឌរដ្ឋបាល ជលផលត្បូងឃ្មុំ បានថ្លែងថា យើងមានហេតុផល៣យ៉ាងធំៗ ទី១-ពូជយើងមិនទាន់ចេះផលិតបានខ្លួនឯង ទី២-បច្ចេកទេសក្នុងការចិញ្ចឹម នៅមានកំរិតនៅឡើយ និងទី៣-គឺ ចំណី ជាទូទៅយើងចាប់កូនត្រីតូចៗ យកមកដាក់ឲ្យស៊ី ដោយឡែក ប្រទេសគេជិតខាង គេមានកាកសំណល់សត្តឃាដ គេចេះច្នៃ ។ ក្រៅពី៣ចំណុចនេះ គាត់អាចពាក់ព័ន្ធនឹង បទល្មើសដងកូនត្រីធម្មជាតិ យកមកចិញ្ចឹម ។
លោក នាយរងខណ្ឌបានឲ្យដឹងទៀតថា ដោយផ្អែកតាមអាជ្ញាធរ គាត់បានសំណូមពរ សូមឲ្យទុកលទ្ធភាព ជូនប្រជាពលរដ្ឋផង យើងក៏បានពិនិត្យមើល ឃើញទិដ្ឋភាពជាក់ស្តែងដែរថា លទ្ធផលដែលចិញ្ចឹមបាន ដូចយើងឃើញរៀបអនុវត្តន៍នេះ គាត់បានចំណាយពេលវេលា ចំណាយទុនមួយចំនួន ពេលខ្លះគាត់ចងការប្រាក់យកមកចិញ្ចឹម ដោយផ្អែកតាមសំណូមពរអាជ្ញាធរផង ហើយទិដ្ឋភាពជាក់ស្តែង របស់ប្រជាពលរដ្ឋផង យើងទុកពេលបន្តិចដើម្បីសុំយោបល់ថ្នាក់លើបន្ថែម ប៉ុន្តែសេចក្តីជូនដំណឹងរបស់ក្រសួង នៅតែអនុវត្តន៍អីចឹង ត្រីតូចៗយើងបន្តចាក់លែង ត្រីធំៗ យើងដកឃ្លាបន្តិចសិន ដើម្បីសុំយោបល់បន្ថែម ។
លោក នាយរងបានបញ្ជាក់ទៀតថា ពាក់ព័ន្ធនឹងការចិញ្ចឹម ត្រីរស់ ត្រីឆ្តោរនេះ ល្គឹកណាមិនទាន់មានសេចក្តីណែនាំ ឬសេចក្តីជូនដំណឹងរបស់ក្រសួង អនុញ្ញាតឲ្យចិញ្ចឹមទេ គឺសូមបងប្អូនប្រជាពលរដ្ឋ ផ្អាកដាក់ចិញ្ចឹម ព្រោះការចិញ្ចឹមនេះ បងប្អូនប្រជាពលរដ្ឋខាត ព្រោះអីត្រីឆ្តោរ ធំ១គីឡូក្រាម វាត្រូវស៊ីនុយអស់៥គីឡូក្រាមជាមធ្យម បើយើងគិតកូនត្រី៥គីឡូក្រាម ឃើញថា រាប់ម៉ឺនក្បាល ស្មើនឹងរាប់ចូលសឹងតោនត្រី ។ ដើម្បីឲ្យត្រីធម្មជាតិសំបូរផង ដើម្បីលើកកម្ពស់កំរិតជីវភាព បងប្អូនប្រជាពលរដ្ឋផង សូមឲ្យគាត់ផ្អាក ចិញ្ចឹមជាបណ្តោះអាសន្ន រង់ចាំក្រសួង ក៏ដូចជារដ្ឋបាលជលផល សិក្សារកឃើញចំណីណា ឬក៏បច្ចេកទេសល្អជាង ពេលបច្ចុប្បន្ននេះ ក្រសួងនឹងអនុញ្ញាតឲ្យចិញ្ចឹមវិញហើយ ៕