Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព្រះរាជអាជ្ញា ដឹកនាំកម្លាំងនគរបាល បង្ក្រាបបទល្មើសនេសាទស្រុកក្រូចឆ្នារ

  • បោះពុម្ព

ត្បូងឃ្មុំ៖ នាពេលថ្មីៗនេះ លោកព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង លោកក្រឡា បញ្ជីអយ្យកា និងលោកអធិការ បានដឹកនាំកម្លាំង នគរបាល ស្រុកក្រូចឆ្មារ ចុះបង្ក្រាបករណី បទល្មើសនេសាទ ការដាក់របាំងស្បៃមុង ចំណុចវាលបាយស្រា ស្ថិតក្នុងភូមិឈូក ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។

លទ្ធផលក្នុង ប្រតិបត្តិការ នេះដែរ កម្លាំងបានប្រមូល ដុតកម្ទេច របាំងស្បៃមុង ចោលទាំងស្រុង នៅនឹងកន្លែង  ។ លោក វរៈសេនីយ៍ត្រី សាំ ហេង អធិការនគរបាល ស្រុកក្រូចឆ្មារ បានឲ្យដឹងថា នៅរដូវបិទ នេសាទនេះ កម្លាំងនគរបាល របស់យើង បានចុះបង្ក្រាប បទល្មើសនេសាទ បានចំនួន ៣ដង គិតទាំងលើកនេះ ។

លើកនេះ គឺមានការចង្អុល បង្ហាញពីលោក ស្នងការខេត្ត និងលោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត ដោយកម្លាំងចុះ អនុវត្តន៍បង្ក្រាប តាំងពីម៉ោង៤ ជិតភ្លឺថ្ងៃទី១៦ នេះ បានលទ្ធផល យ៉ាងជោគជ័យ ក្នុងនោះកម្លាំងយើងបានរឹបអូស លូស្បៃមុងចំនួន ២៧មាត់ និងរបាំងស្បៃមុង ប្រវែង ១៨០០ម៉ែត្រ ចាក់កូនត្រីលែង ក្នុងបឹងធម្មជាតិ ចំនួន ៥កាន ផងដែរ ។

លោក ហៀង សុភ័ក្ត្រ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត បានបញ្ជាក់ឲ្យដឹងថា ការបង្ក្រាបបទល្មើស នេសាទលើកនេះ គឺយើងមិនចាំបាច់ ប្រើកម្លាំងជំនាញ រដ្ឋបាលជលផល នោះទេ ហើយកម្លាំងយើងនេះ បង្ក្រាបបានលទ្ធផលល្អជាង កម្លាំងជំនាញ ទៅទៀត នេះក៏ជាសារមួយ ប្រាប់ទៅដល់រដ្ឋបាល ព្រៃឈើដែរ គឺយើងអាចប្រើកម្លាំង ប្រដាប់អាវុធបង្ក្រាប បានដូចគ្នា ។

ជាងនេះទៀត ដូចជាករណីការ នាំត្រីចាប ចូលពីប្រទេសជិតខាង បើគ្មានច្បាប់អនុញ្ញាត លោកនឹងចាត់ការ ទៅតាមនិតិវិធី ៕