បណ្តាញសង្គម

ផ្លែស្លាខ្ចីនៅខេត្តត្បូងឃ្មុំនាឆ្នាំនេះ មានទីផ្សារក្នុងស្រុកនិងក្រៅប្រទេស

 ត្បូងឃ្មុំ៖ ផ្លែស្លាខ្ចី និងស្លាចំណិត ហាលស្ងួត នៅខេត្តត្បូងឃ្មុំ កំពុងមានទីផ្សារ ក្នុងស្រុក និងនាំចេញ ទៅក្រៅប្រទេសនាឆ្នាំនេះ បានធ្វើឲ្យកសិករ មានការរីករាយ ដោយទទួលបាន ចំណូលច្រើនជាងមុន ។

អ្នកស្រី ភិន វណ្ណៈ រស់នៅភូមិជប់ ឃុំជប់ ស្រុកត្បូងឃ្មុំ បានឲ្យដឹងថា ឆ្នាំនេះ ផ្លែស្លាខ្ចី មានតំលៃ ១គីឡូក្រាម ១០០០រៀល រីឯស្លាចំណិតហាលស្ងួត វិញក្នុង១គីឡូក្រាមតំលៃ ២៣០០០រៀល ទៅ២៥០០០រៀល  ។ បើធៀបតំលៃ កាលពីឆ្នាំទៅ គឺស្លាចំណិត ក្នុង១គីឡូក្រាម បានតម្លៃត្រឹមតែជាង ១ម៉ឺនរៀល តែប៉ុណ្ណោះ ហើយឆ្នាំនេះ មានតំលៃខ្ពស់ជាង ជិតពាក់កណ្តាល ។

អ្នកស្រីបានឲ្យដឹងថា ការផ្តល់តម្លៃខ្ពស់នេះ បន្ទាប់ពីទិន្នផល ស្លាឆ្នាំនេះ ធា្លក់ចុះអាស្រ័យ ដោយខ្សត់ទឹកភ្លៀង និងស្របពេល តម្រូវការនាំចេញ ទៅក្រៅប្រទេស បានកើនឡើង ។ អ្នកដាំស្លា បានឲ្យដឹងថា ស្លាខ្ចី ត្រូវបាន គេទិញ យកទៅលក់ នៅប្រទេសវៀតណាម ហើយបន្តលក់ ទៅឲ្យប្រទេសចិនទៀត ។ រីឯស្លាចំ ណិតក្រៀមវិញ មួយចំនួន យកទៅលក់ ទីផ្សារក្នុងស្រុក ដើម្បីផ្គត់ផ្គង់ សម្រាប់អ្នកហូប ម្លូរស្លា ហើយមួយចំនួន ទៀត ត្រូវបានគេយក ទៅលក់នៅប្រទេសជិត ខាងដែរ ។ ពិសេសទៀត ផ្លែស្លាខ្ចី ត្រូវបានគេយក ទៅកែច្នៃផលិត ជាថ្នាំព្យាបាលរោគ ដូចជា ជំងឺលើសឈាម ទឹកនោមផ្អែម សម្រួលខ្លាញ់ ក្នុងសរសៃឈាម និងថ្នាំបំបិតក្លិនមាត់ យ៉ាងមានប្រសិទ្ធភាព ។

កសិកររូបនេះ បានបញ្ជាក់ថា គាត់មានដើម ស្លាប្រមាណ ២០ដើម ដែលដាំនៅតាមរបងភូមិ ហើយអាចផ្តល់ ចំណូលសម្រាប់ ទ្រទ្រង់ជីវភាព បន្ថែមលើមុខរបរធ្វើស្រែ ពោលគឺមិនទាន់ មានកសិករណាដាំ ជាលក្ខណៈចំការស្លា នៅឡើយទេ ។ កសិករបានបញ្ជាក់ថា ការឡើងថ្លៃស្លានេះ អាចជំរុញឲ្យ កសិករងាកទៅដាំស្លា ឡើងវិញដើម្បីបង្កើន ជីវភាពរស់នៅ ។

យ៉ាងណាក៏ដោយ កសិករចង់ឲ្យ ទីផ្សារស្លានេះ មានស្ថេរភាព ដើម្បធានាស្រូប យកភោគផល ស្លាពីកសិករ ដែលមុននេះ អ្នកដាំស្លាមាន ការពិបាកចិត្ត ក្នុងការស្វែងរកទីផ្សារ បញ្ចេញផលស្លានេះ ។ សូមបញ្ជាក់ថា ការប្រមូលផល ស្លាមាននៅ តែរដូវភ្លៀងរយៈ ពេល៣-៤ខែ តែប៉ុណ្ណោះក្នុង ១ឆ្នាំៗ ហើយស្លា មានច្រើនប្រភេទ ៕